-->
  គម្ពីរគួរអាន នឹង  ស៊ុណ្ណះណាពី

សូមស្វាគមន៍

ពេលវេលាជាមាសប្រាក់
ចំនេះជាទ្រព្យជាប់ប្រាណ
ចិត្តល្អជាទុន ចិត្តធ្ងន់ជាទ្រព្យ
ចំណេះដឹងគឺជាអំណាច
ចំនេះជាស្ពានចំលង

ណាជីស

អត្ថន័យរបស់ ណាជីស

ណាជីស

ណាជីស មានន័យថា: រាល់ប្រការកខ្វក់ដែលបានកំណត់ដោយច្បាប់ ទោះបីជាគ្មានជីវិត មិនថាស្ងួត សើម ឬទឹក ដែលត្រូវបានហាមឃាត់ដោយច្បាប់ ស្ហារីអាត់ ដោយគ្មានភាពចាំបាច់ ដោយគ្មានគ្រោះថ្នាក់នៅក្នុងវាជាការពិត ហើយក៏មិនមែនសម្រាប់អល់ឡោះ ឬអ្នកផ្សេងទៀតដើម្បីធ្វើដូច្នេះដែរ យោងទៅតាមច្បាប់ ។


១ ប្រភេទនៃណាជីស »
២ កំរិតនៃណាជីស »
៣ ប្រការណាជីស »
៤ ប្រភេទសាកសពមិនមែនណាជីស »
៥ ការសម្អាតណាជីស »



១ ប្រភេទនៃណាជីស
  1. ណាជីស អៃនីយ៉ះ
  2. គឺរាល់ប្រការណាជីសដែលមានរូបរាងឬធាតុដែលអាចមើលឃើញ ទីមួយគឺលក្ខណៈខាងក្រៅ ដូចជាពណ៌ ឬក្លិន មានដូចជាលាមក ទឹកនោម ឬឈាម ខ្ទុះ។

  3. ណាជីស ហ៊ុកមីយ៉ះ
  4. គឺរាល់ប្រការណាជីសដែលមានរូបរាងឬធាតុ ដោយបានរីងស្ងួត ហើយដានរបស់វាក៏បាត់ទៅដោយមិនបន្សល់ទុកនូវពណ៌ ឬក្លិនអ្វីឡើយ គឺមានដូចជាទឹកនោមដែលប្រឡាក់សម្លៀកបំពាក់រួចក៏រីងស្ងួត តែគ្មានដានអ្វីនៅអាចមើលឃើញឡើយ។


២ កំរិតនៃណាជីស
  1. ណាជីស មូហ្គល់ឡាហ្សោះ
  2. ណាជីស មូតាវ៉ាសុីតោះ
  3. ណាជីស មូខាហ្វហ្វាហ្វះ
  (  قال اللّه تعالى: " ﴿ وَثِيَابَكَ فَطَهِّر 
ហើយចូរអ្នកសំអាតសំលៀកបំពាក់របស់អ្នក។" 
[المدثر: 4]،
 عَنِ الْمَحِيضِ ۖ قُلْ هُوَ أَذًى فَاعْتَزِلُوا النِّسَاءَ فِي الْمَحِيضِ ۖ وَلَا تَقْرَبُوهُنَّ حَتَّىٰ يَطْهُرْنَ ۖ فَإِذَا تَطَهَّرْنَ فَأْتُوهُنَّ مِنْ حَيْثُ أَمَرَكُمُ اللَّهُ ۚ إِنَّ اللَّهَ يُحِبُّ التَّوَّابِينَ وَيُحِبُّ متطهرين.سورة البقرة 222      
មានន័យថា:
ហើយពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីឈាមរដូវ។ ចូរអ្នកឆ្លើយថាៈ ឈាមរដូវនោះគឺវាកខ្វក់បំផុត។ ហេតុនេះ ចូរពួក អ្នកជៀសវាង(រួមរ័ក)ពីភរិយាក្នុងអំឡុងពេលដែលមានរដូវ ហើយ កុំទៅជិតពួកនាង(ដើម្បីរួមរ័ក) រហូតទាល់តែពួកនាងជ្រះស្អាត (អស់រដូវហើយងូតទឹកសំអាត)ខ្លួនប្រាណសិន។ បើកាលណាពួក នាងជ្រះស្អាតហើយនោះ ពួកអ្នកអាចរួមរក័ជាមួយពួកនាងនៅ ត្រង់កន្លែង(ប្រដាប់ភេទ) ដែលអល់ឡោះ បានអនុញ្ញាតឱ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលសារភាពទោសកំហុស និងស្រឡាញ់បណ្ដាអ្នកដែលជ្រះស្អាត។

عَنْ أَبِي مَالِكٍ الْحَارِثِ بْنِ عَاصِمٍ الْأَشْعَرِيِّ رضي الله عنه، قَالَ: قَالَ رَسُولُ اللَّهِ  ﷺ "الطَّهُورُ شَطْرُ الْإِيمَانِ،"
មានន័យថា: អំពី ហារីស ពិន អាសិម អាល់អើស្អារី رضي اللّه عنه បាននិយាយថា: រ៉ស៊ូលុល ﷺ មានប្រសាសន៍ថា: អនាម័យពាក់កណ្ដាលនៃអុីម៉ាន ។
(1) مسلم:كتاب الطهارة، باب فضل الوضوء (1 / 203)، رقم (1)، والترمذي: كتاب الدعوات، باب (86) حديث رقم (3517) بلفظ: "الوضوء شطر الإيمان" (5 / 535)، وقال: حديث صحيح، والدارمي:كتاب الصلاة والطهارة، باب ما جاء في الطهور (1 / 132)، رقم (659)، ومسند أحمد (4 /250، 5 /

ទៅចំណុចដំបូង
Previous Post Next Post