-->
  គម្ពីរគួរអាន នឹង  ស៊ុណ្ណះណាពី

សូមស្វាគមន៍

ពេលវេលាជាមាសប្រាក់
ចំនេះជាទ្រព្យជាប់ប្រាណ
ចិត្តល្អជាទុន ចិត្តធ្ងន់ជាទ្រព្យ
ចំណេះដឹងគឺជាអំណាច
ចំនេះជាស្ពានចំលង

ហាទីសភាសាខ្មែរ

ហាទីស ភាសាខ្មែរ


وعن أبي هريرة رضي الله عنه أن رسول الله صَلّى اللهُ عَلَيْهِ وسَلَّم قال : يُسَلِّمُ الرَّاكبُ عَلَى الْمَاشِي ، وَالْماشي عَلَي القَاعِدِ ، والقليلُ على الكَثِيِرِ » متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ(រ៉.ឡ.ហ៊ូ) ថាៈ ពិតណាស់ រ៉ស៊ូលុលឡោះ (ស.អ.ឡាំ) បានមាន ប្រសាសន៍ថា : "អ្នកជិះជំនិះ ត្រូវអោយសាឡាមទៅចំពោះអ្នកដើរ អ្នកដើរត្រូវ អោយសាឡាមទៅចំពោះអ្នកអង្គុយ ហើយគ្នាតិចត្រូវអោយសាឡាមទៅចំពោះ គ្នាច្រើន"។ (ដោយអាល់ពូខរី និងមូស្លីម)

وعن أبي أُمامة صُديِّ بن عجلان الباهِلِي رضي الله عنه قال : قال رسول الله صَلّى اللهُ عَلَيْهِ وسَلَّم :إنَّ أوْلىَ النِّاس بالله مَنْ بَدأهم بالسَّلاَم
អំពី អាពូ អ៊ូម៉ាម៉ះ ស៊ូទៃ ពិន អាច្លាន អាល់ហ្ពាហ៊ីលី (រ៉.ឡ.ហ៊ូ) ថាៈ រ៉ស៊ូលុលឡោះ (ស.អ.ឡាំ) បានមានប្រសាសន៍ថាៈ"ពិតណាស់មនុស្សដែលជិតទៅចំពោះ អល់ឡោះជាងគេគឺអ្នកដែលចាប់ផ្ដើមអោយសាឡាមមុនគេ"។ (ដោយអាពូដាវូទ)

، وعن أبي أُمامةَ رضي الله عنهُ قِيلَ يارسولَ الله، الرَّجُلانِ يَلْتَقيان أيُّهُمَا يَبْدأُ بالسَّلامِ ، قال أوْلاهُمَا بالله تعالى ، قال الترمذي : حديث حسن
អំពី អាពូអ៊ូម៉ាម៉ះ តថាៈ មានបុរសម្នាក់បានសួរថាៈ ឱរ៉ស៊ូលុលឡោះ! បុរសពីរនាក់ជួបគ្នាតើអ្នកណាត្រូវអោយសាឡាមមុនគេ?គឺអ្នកដែលជិតទៅចំពោះអល់ឡោះជាងគេ"។ (រាយការណ៍ដោយអាល់ពូខរីនិងមូស្លីម។ អាត់តៀរមីត្ស៊ីបាននិយាយថាៈ ហាទីស្អនេះល្អ)




Previous Post Next Post