គោលជំនឿត្រូវបានបែងចែកជាបី
ការទទួលយកតាវហេត
នៅពេលដែលអ្នកមូស្លីមម្នាក់ ដែលគេមិនបានដឹងអំពីការបែងចែក ចំនួនរបស់ តាវហេត ប៉ុន្តែគេមានជំនឿចំពោះអល់ឡោះតែមួយ ជាម្ចាស់ដែលបង្កើតគ្រប់អ្វីៗទាំងអស់ និងជាម្ចាស់ត្រូវគោរពប្រតិបត្តិ ហើយមានជំនឿចំពោះ ឈ្មោះរបស់អល់ឡោះ (الاسماء الحسنى) និងស៊ីហ្វាត (លក្ខណៈ) ដ៏ឧត្តុង្គឧត្តមរបស់អល់ឡោះ នោះ វាក៏មានលក្ខណៈគ្រប់គ្រាន់ដែរ ។ ប៉ុន្តែបើសិនជាគេដឹងការបែងចែក របស់តាវហេត គឺកាន់តែប្រសើរ ។
តាវហេត ត្រូវបានគេបែងចែកជាបី គឺ
តាវហេត អ៊ូលូហ៊ីយ៉ះ
តាវហេត រូពូពីយ៉ះ
តាវហេត អើស្មាកនិងសុីហ្វាត
ផ្នែកទីមួយ តាវហេត រូពូពីយ៉ះ التوحيد الربوبية
សំនួរ
ដូចម្តេចដែលហៅថា តាវហេត រូពូពីយ៉ះ ?
ចំលើយ
តាវហេត រូពូពីយ៉ះ ជាតាវហេត ដែលតំរូវអោយមានជំនឿជឿថា អល់ឡោះតែមមួយគត់ គឺជាម្ចាស់ដែលបង្កើត និងជាម្ចាស់ផ្តល់អោយនូវលាភសក្ការៈ (الرازق) ។ អល់ឡោះគឺជាអ្នកដែលបង្កើត អ្វីៗទាំងអស់ ជាអ្នកបង្កើតពិភពលោក ជាអ្នកបង្កើតមេឃហើយនិងដី ជាអ្នកបង្កើតជិន(الجن) ជាអ្នកបង្កើតមនុស្សលោក និងជាអ្នកបង្កើតអ្វីៗគ្រប់យ៉ាង ។ ដូចអល់ឡោះមានបន្ទូលក្នុងគម្ពីរគួរអានថា :
قال الله تعالى:
اللَّهُ خَالِقُ كُلِّ شَيْءٍ[الرعد:16]
មានន័យថា: អល់ឡោះជាម្ចាស់ដែលបង្កើតរាល់អ្វីៗទាំងអស់ ។
ហើយពួកមូសរីកីន ក៏មានទទួលស្គាល់ដែរថា អល់ឡោះជាអ្នកបង្កើតគ្រប់អ្វីៗទាំងអស់ ដូចអល់ឡោះមានបន្ទូលថា:
قال الله تعالى:
قال تعالى: وَلَئِنْ سَأَلْتَهُمْ مَنْ خَلَقَهُمْ لَيَقُولُنَّ اللَّهُ[الزخرف:87]،
មានន័យថា: ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នក ណាដែលបានបង្កើតពួកគេ? ពួកគេប្រាកដជានឹងឆ្លើយថាៈ គឺ អល់ឡោះ។
អល់ឡោះមានបន្ទូលទៀតថា:
قال الله تعالى:
مَنْ يَرْزُقُكُمْ مِنَ السَّمَاءِ وَالْأَرْضِ أَمَّنْ يَمْلِكُ السَّمْعَ وَالْأَبْصَارَ وَمَنْ يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَيُخْرِجُ الْمَيِّتَ مِنَ الْحَيِّ وَمَنْ يُدَبِّر الْأَمْرَ ۚ فَسَيَقُولُونَ اللَّهُ ۚ
[سورة يونس(31)]
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្នកណាជាអ្នកប្រទាន លាភសក្ការៈឱ្យពួកអ្នកពីលើមេឃនិងផែនដី? ឬអ្នកណាជាអ្នក គ្រប់គ្រងការឮ និងការឃើញ? ហើយតើនរណាជាអ្នកបពោ្ចញ របស់រស់ពីរបស់ស្លាប់ និងបពោ្ចញរបស់ស្លាប់ពីរបស់រស់ ? ហើយ តើអ្នកណាជាអ្នកចាត់ចែងកិច្ចការទាំងឡាយនោះ? ពួកគេនឹង ឆ្លើយថាៈ គឺអល់ឡោះ។ .
សរុបសេចក្តីមក ពួកមូសរីកីន គេមានជំនឿជឿថា អល់ឡោះជាអ្នកបង្កើន ជាអ្នកផ្តល់នូវលាភសក្ការៈ ជាអ្នកអោយរស់ ជាអ្នកអោយស្លាប់ ជាអ្នកគ្រប់គ្រងនូវរាល់កិច្ចការទាំងងអស់ ប៉ុន្តែទាំងនេះពួកកេមិនអាចចូលក្នុងចំណោម អ្នកឥស្លាមទេ ព្រោះតែពួកគេមិនទទួលតាវហេត ទីពីរ ។
ផ្នែកទីពីរ តាវហេត អ៊ូលូហ៊ីយ៉ះ التوحيد الألوهية
សំនួរ
ដូចម្តេចដែលហៅថា តាវហេត អ៊ូលូហ៊ីយ៉ះ?
ចំលើយ
តាវហេត អ៊ូលូហ៊ីយ៉ះ ជាតាវហេត ត្រូវធ្វើការគោរពសក្ការៈ(العبادة) ចំពោះអល់ឡោះតែមួយគត់ រឺគេហៅថា តាវហេត អុពើដាត់ (ការគោរពសក្ការៈ) ។ ដោយក្នុងន័យ لا اله الا الله អត្ថន័យវា: គ្មានម្ចាស់ណាដែលត្រូវគោរពសក្ករៈ ពិតប្រាកដមានតែអល់ឡោះ ។ ដូចអល់ឡោះមានបន្ទូល:
قال الله تعالى:
وَمَا أُمِرُوا إِلَّا لِيَعْبُدُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ حُنَفَاءَ[البينة:5]،
ហើយពួកគេមិនត្រូវបានគេបញ្ជាឱ្យធើ្វអ្វីក្រៅពីឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ ដោយចិត្ដស្មោះស និងត្រឹមត្រូវ ចំពោះទ្រង់ ។
قال الله تعالى:
بِالْحَقِّ فَاعْبُدِ اللَّهَ مُخْلِصًا لَهُ الدِّينَ [سورة الزمر2
ដូចេ្នះចូរអ្នកគោរពសក្ការៈចំពោះអល់ឡោះ ដោយចិត្ដស្មោះសក្នុងការប្រណិប័តន៍ចំពោះទ្រង់ចុះ។
قال الله تعالى:
﴿وَقَضَىٰ رَبُّكَ أَلَّا تَعْبُدُوا إِلَّا إِيَّاهُ ۚ [سورة الإسراء(23)]
ហើយម្ចាស់របស់អ្នកបានបញ្ជាថាៈ ពួកអ្នកមិនត្រូវគោរព សក្ការៈក្រៅពីទ្រង់ឡើយ។
...
ផ្នែកទីបី តាវហេត អើស្មាក និង សុីហ្វាត التوحيد أسماء والصفات
សំនួរ
តើអ្វីទៅជា តាវហេត អើស្មាក(ឈ្មោះ) និង សុីហ្វាត(លក្ខណៈ)?
ចំលើយ
តាវហេត អើស្មាកនិងសុីហ្វាត គឺត្រូវមានជំនឿជឿចំពោះ ឈ្មោះនិងបុគ្គលិកលក្ខណៈ របស់អល់ឡោះ ដែលបានប្រាប់់មក និងតាមរយៈ ព្យាការីរបស់ទ្រង់ផងដែរ ។ អល់ឡោះមានបណ្តាឈ្មោះដែលល្អប្រពៃ (الاسماء الحسنى) និងបុគ្គលិកលក្ខណៈ ដែលខ្ពង់ខ្ពស់បំផុត ។ ដូចអល់ឡោះមានបន្ទូល:
قال الله تعالى:
﴿وَلِلَّهِ الْأَسْمَاءُ الْحُسْنَىٰ فَادْعُوهُ بِهَا ۖ وَذَرُوا الَّذِينَ يُلْحِدُونَ فِي أَسْمَائِهِ ۚ سَيُجْزَوْنَ مَا كَانُوا يَعْمَلُونَ﴾ [سورة الأعراف(180)]
ហើយបណ្ដាឈ្មោះដ៏ល្អប្រពៃជាកម្មសិទ្ធិរបស់ អល់ឡោះ។ ដូចេ្នះ ចូរពួកអ្នកបួងសួងសុំទ្រង់តាមរយៈឈ្មោះទាំង នោះចុះ។ ហើយចូរពួកអ្នកបោះបង់ចោលពួកដែលកែប្រែបណ្ដា ឈ្មោះរបស់ទ្រង់។ ពួកគេនឹងត្រូវគេតបស្នង នូវអ្វីដែលពួកគេបាន ប្រព្រឹត្ដ។
قال الله تعالى:
﴿هُوَ اللَّهُ الَّذِي لَا إِلَٰهَ إِلَّا هُوَ الْمَلِكُ الْقُدُّوسُ السَّلَامُ الْمُؤْمِنُ الْمُهَيْمِنُ الْعَزِيزُ الْجَبَّارُ الْمُتَكَبِّرُ ۚ سُبْحَانَ اللَّهِ عَمَّا يُشْرِكُونَ﴾ [سورة الحشر(23)]
ទ្រង់គឺអល់ឡោះជាម្ចាស់ ដែលគ្មានម្ចាស់ណាត្រូវគេ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាសេ្ដចដ៏មហាជ្រះស្អាត ស្អាតស្អំគ្រប់លក្ខណៈ ផ្ដល់នូវសុវត្ថិភាពត្រួតត្រារាល់ទង្វើនៃខ្ញុំរបស់ ទ្រង់ មានអនុភាពខ្លាំងពូកែ ខ្ពង់ខ្ពស់ ថ្កុំថ្កើងបំផុត។ អល់ឡោះមហា ស្អាតស្អំអំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។
والله اعلم
وبالله التوفيق والهداية
ដកស្រង់ចេញពី ចុចទីនេះ
Tags
គោលជំនឿ
