តើប្រការអ្វីខ្លះដែលនាំអោយខូចឥស្លាម?
ប្រការដែលនាំអោយខូច ឥស្លាមមាន10ចំណុច
ទីមួយ: (الشرك) ក្នុងការគោរពប្រតិបត្តិចំពោះអល់ឡោះ
សុីរីក គឺជាអំពើបាបដ៏ធំជាងគេបង្អស់ ដែលធ្វើអោយអល់ឡោះខឹង ចំពោះអ្នកប្រព្រឹត្តសុីរីក ។ ដូចអល់ឡោះបានមានបន្ទូលថា:
قال الله تعالى:
﴿إِنَّ اللَّهَ لَا يَغْفِرُ أَنْ يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَنْ يَشَاءُ ۚ وَمَنْ يُشْرِكْ بِاللَّهِ فَقَدْ ضَلَّ ضَلَالًا بَعِيدًا﴾ [سورة النساء(116)]
ពិតប្រាកដណាស់ អល់ឡោះមិនអភ័យទោសឱ្យអ្នក ដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ។ តែទ្រង់នឹងអភ័យទោសចំពោះ បាបកម្មផេ្សងពីនោះឱ្យអ្នកណាដែលទ្រង់មានចេតនា។ ហើយអ្នក ណាធ្វើស្ហ៊ីរិករិកចំពោះអល់ឡោះ គេពិតជាបានវងេ្វង (ពីមាគ៌ាត្រឹម ត្រូវ)ដ៏សែនឆ្ងាយជាមិនខាន។
قال الله تعالى:
﴿لَقَدْ كَفَرَ الَّذِينَ قَالُوا إِنَّ اللَّهَ هُوَ الْمَسِيحُ ابْنُ مَرْيَمَ ۖ وَقَالَ الْمَسِيحُ يَا بَنِي إِسْرَائِيلَ اعْبُدُوا اللَّهَ رَبِّي وَرَبَّكُمْ ۖ إِنَّهُ مَنْ يُشْرِكْ بِاللَّهِ فَقَدْ حَرَّمَ اللَّهُ عَلَيْهِ الْجَنَّةَ وَمَأْوَاهُ النَّارُ ۖ وَمَا لِلظَّالِمِينَ مِنْ أَنْصَارٍ﴾ [سورة المائدة(72)]
ពួកដែលបាននិយាយថាៈ ជាការពិតណាស់ អល់ឡោះគឺ ម៉ាសៀហ(អ៊ីសា)កូនរបស់ម៉ារយ៉ាំនោះ ពិតជាក្លាយជាពួកដែល គ្មានជំនឿ។ ហើយម៉ាសៀហបានពោលថាៈ ឱអំបូរអ៊ីស្រាអែល! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់របស់ខ្ញុំ និងជា ម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ អ្នកណាធ្វើស្ហ៊ីរិកនឹង អល់ឡោះ អល់ឡោះពិតជាបានហាមឃាត់គេអំពីឋានសួគ៌ ហើយ កន្លែងស្នាក់នៅរបស់គេគឺឋាននរក។ ហើយចំពោះពួកដែលបំពាន គឺពុំមានអ្នកជួយឡើយ។
قال الله تعالى:
﴿وَإِذْ قَالَ لُقْمَانُ لِابْنِهِ وَهُوَ يَعِظُهُ يَا بُنَيَّ لَا تُشْرِكْ بِاللَّهِ ۖ إِنَّ الشِّرْكَ لَظُلْمٌ عَظِيمٌ﴾ [سورة لقمان(13)]
ហើយ(ចូរចងចាំ)នៅពេលដែលលុកម៉ានបានពោលទៅ កាន់កូនរបស់គាត់ដោយគាត់ទូន្មានគេថាៈ ឱកូនសម្លាញ់! ឯងកុំធ្វើ ស្ហ៊ីរិកនឹងអល់ឡោះឱ្យសោះ។ ពិតប្រាកដណាស់ អំពើស្ហ៊ីរិកគឺជា បាបកម្មមួយដ៏ធំ។
និងការ បួងសួង ការសច្ចា ការសំលេះសត្វ ការសំជំនួយផ្សេងពីអល់ឡោះ ...ល។
ទីពីរ: បង្កើតអោយមានអ្នកកណ្តាលរវាងគេនិងអល់ឡោះ
ទីបី : អ្នកដែលមិនព្រមថា ពួកមូសរីកីន ជាការហ្វៀរ
ទីបួន: មានជំនឿជឿថា មាគ៌ាផ្សេងពីមាគ៌ាដែលណាពីបាននាំមក
ទីប្រាំ: មិនពេញចិត្តអ្វីដែលណាពីបានមក
قال الله تعالى
ذَٰلِكَ بِأَنَّهُمْ كَرِهُوا مَا أَنْزَلَ اللَّهُ فَأَحْبَطَ أَعْمَالَهُمْ [سورة محمد9
នោះគឺដោយសារតែពួកគេបានស្អប់ខ្ពើមនូវអ្វីដែលអល់ឡោះ បានបញ្ចុះ(គម្ពីរគួរអាន)។ ដូចេ្នះ ទ្រង់នឹងរំលាយអំពើល្អទាំងឡាយ របស់ពួកគេ។
ទីប្រាំមួយ : លេងសើចចំអកនូវអ្វីដែលណាពីបាននាំមក
قال الله تعالى
﴿وَلَئِنْ سَأَلْتَهُمْ لَيَقُولُنَّ إِنَّمَا كُنَّا نَخُوضُ وَنَلْعَبُ ۚ قُلْ أَبِاللَّهِ وَآيَاتِهِ وَرَسُولِهِ كُنْتُمْ تَسْتَهْزِئُونَ﴾ [سورة التوبة(65)]
ហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេ ពួកគេច្បាស់ ជាឆ្លើយថាៈ តាមពិតពួកយើងគ្រាន់តែចំអកនិងលេងសើចប៉ុណ្ណោះ។ ចូរអ្នកពោលថាៈ តើពួកអ្នកនៅចំអកមើលងាយចំពោះអល់ឡោះ និងអាយ៉ាត់ៗរបស់ទ្រង់ ហើយនិងអ្នកនាំសាររបស់ទ្រង់ឬ?
ទីប្រាំពីរ : អំពើធ្មប់
قال الله تعالى
﴿وَاتَّبَعُوا مَا تَتْلُو الشَّيَاطِينُ عَلَىٰ مُلْكِ سُلَيْمَانَ ۖ وَمَا كَفَرَ سُلَيْمَانُ وَلَٰكِنَّ الشَّيَاطِينَ كَفَرُوا يُعَلِّمُونَ النَّاسَ السِّحْرَ وَمَا أُنْزِلَ عَلَى الْمَلَكَيْنِ بِبَابِلَ هَارُوتَ وَمَارُوتَ ۚ وَمَا يُعَلِّمَانِ مِنْ أَحَدٍ حَتَّىٰ يَقُولَا إِنَّمَا نَحْنُ فِتْنَةٌ فَلَا تَكْفُرْ ۖ فَيَتَعَلَّمُونَ مِنْهُمَا مَا يُفَرِّقُونَ بِهِ بَيْنَ الْمَرْءِ وَزَوْجِهِ ۚ وَمَا هُمْ بِضَارِّينَ بِهِ مِنْ أَحَدٍ إِلَّا بِإِذْنِ اللَّهِ ۚ وَيَتَعَلَّمُونَ مَا يَضُرُّهُمْ وَلَا يَنْفَعُهُمْ ۚ وَلَقَدْ عَلِمُوا لَمَنِ اشْتَرَاهُ مَا لَهُ فِي الْآخِرَةِ مِنْ خَلَاقٍ ۚ وَلَبِئْسَ مَا شَرَوْا بِهِ أَنْفُسَهُمْ ۚ لَوْ كَانُوا يَعْلَمُونَ﴾ [سورة البقرة(102)]
ហើយពួកគេបានធ្វើតាមនូវអ្វីដែលពួកស្ហៃតនបានសូត្រ មន្ដអាគមនៅក្នុងរជ្ជកាលស៊ូឡៃម៉ាន។ ហើយស៊ូឡៃម៉ានមិនប្រឆាំង (ចំពោះអល់ឡោះ)ទេ ក៏ប៉ុន្ដែពួកស្ហៃតនទេដែលបានប្រឆាំងនោះ។ ពួកគេបង្រៀនមន្ដអាគមដល់មនុស្ស និងអ្វីដែលគេបានបញ្ចុះ នៅ ស្រុកហ្ពាពីលចំពោះម៉ាឡាអ៊ីកាត់ទាំងពីរ គឺហារូត និងម៉ារូត ប៉ុន្ដែ ពួកគេទាំងពីរមិនបង្រៀននរណាម្នាក់ទេ ទាល់តែពួកគេទាំងពីរ ប្រាប់ថាៈ ពួកយើងគ្រាន់តែនាំមកនូវការសាកល្បងពីអល់ឡោះតែ ប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកកុំបដិសេធ(នឹងម៉ាឡាអ៊ីកាត់ទាំងពីររូប ដោយជឿលើមន្ដអាគម) តែពួកគេក៏រៀនពីពួកម៉ាឡាអ៊ីកាត់ទាំង ពីរនូវអ្វីដែលធ្វើឱ្យបែកបាក់រវាងប្ដីប្រពន្ធអ្នកដទៃ។ ហើយពួកគេ មិនអាចបង្កគ្រោះថ្នាក់ដល់នរណាម្នាក់បានឡើយ លុះត្រាតែមាន ការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ ហើយពួកគេរៀននូវអ្វីដែល បង្កគ្រោះថ្នាក់ និងគ្មានផលប្រយោជន៍ដល់ពួកគេ។ ហើយជាការ ពិតណាស់ ពួកគេបានដឹងថា អ្នកណាបានជ្រើសរើសយកមន្ដអាគម នឹងគ្មានផលល្អទេនៅថ្ងៃបរលោក។ វាជាអំពើមួយដ៏អាក្រក់បំផុត ដែលពួកគេប្ដូរខ្លួនរបស់ពួកគេទៅនឹងមន្ដអាគមនោះ ប្រសិនបើពួក គេបានដឹង(ពីលទ្ធផលចុងក្រោយ)។

ទីប្រាំបី : គោរពស្រឡាញ់អ្នកកាហ្វៀរជាងអ្នឥស្លាម
﴿يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا الْيَهُودَ وَالنَّصَارَىٰ أَوْلِيَاءَ ۘ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۚ وَمَنْ يَتَوَلَّهُمْ مِنْكُمْ فَإِنَّهُ مِنْهُمْ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ﴾ [سورة المائدة(51)]
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកកុំយកពួកយ៉ាហ៊ូទី និងពួកណាសរ៉នីធ្វើជាមេដឹកនាំឱ្យសោះ។ ពួកគេជាអ្នកដឹកនាំគ្នាទៅ វិញទៅមក។ ហើយអ្នកណាក្នុងចំណោមពួកអ្នកយកពួកគេធ្វើជាមេ ដឹកនាំនោះ អ្នកនោះពិតជាស្ថិតនៅក្នុងចំណោមពួកគេ។ ពិតប្រាកដ ណាស់ អល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។
ទីប្រាំបួន: អ្នកដែលមានបំណងចង់ចេញពីមាគ៌ាណាពី
قال الله تعالى
﴿وَمَنْ يَبْتَغِ غَيْرَ الْإِسْلَامِ دِينًا فَلَنْ يُقْبَلَ مِنْهُ وَهُوَ فِي الْآخِرَةِ مِنَ الْخَاسِرِينَ﴾ [سورة آل عمران(85)]
ហើយអ្នកណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនា អ៊ីស្លាម អល់ឡោះនឹងមិនទទួលយក(ទង្វើល្អ)ពីគេឡើយ។ ហើយ នៅថ្ងៃបរលោកគេនឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់។
ហើយអ្នកណាដែលស្វែងរកសាសនាផេ្សងក្រៅពីសាសនា អ៊ីស្លាម អល់ឡោះនឹងមិនទទួលយក(ទង្វើល្អ)ពីគេឡើយ។ ហើយ នៅថ្ងៃបរលោកគេនឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់។
ទីដប់: ងាកចេញអំពីមាគ៌ារបស់ឥស្លាម
ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលត្រូវគេ រំលឹកពីអាយ៉ាត់ៗនៃម្ចាស់របស់គេ បន្ទាប់មកគេបានបែរចេញពីវា ទៀតនោះ? ហើយពិតប្រាកដណាស់ យើងជាអ្នកផ្ដន្ទាទោសចំពោះ ពួកដែលប្រព្រឹត្ដអំពើអាក្រក់។
قال الله تعالى
﴿وَمَنْ أَظْلَمُ مِمَّنْ ذُكِّرَ بِآيَاتِ رَبِّهِ ثُمَّ أَعْرَضَ عَنْهَا ۚ إِنَّا مِنَ الْمُجْرِمِينَ مُنْتَقِمُونَ﴾ [سورة السجدة(22)]ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលត្រូវគេ រំលឹកពីអាយ៉ាត់ៗនៃម្ចាស់របស់គេ បន្ទាប់មកគេបានបែរចេញពីវា ទៀតនោះ? ហើយពិតប្រាកដណាស់ យើងជាអ្នកផ្ដន្ទាទោសចំពោះ ពួកដែលប្រព្រឹត្ដអំពើអាក្រក់។
وبالله التوفيق والهداية
ដកស្រង់ចេញពី ចុចទីនេះ
Tags
គោលជំនឿ