-->
  គម្ពីរគួរអាន នឹង  ស៊ុណ្ណះណាពី

សូមស្វាគមន៍

ពេលវេលាជាមាសប្រាក់
ចំនេះជាទ្រព្យជាប់ប្រាណ
ចិត្តល្អជាទុន ចិត្តធ្ងន់ជាទ្រព្យ
ចំណេះដឹងគឺជាអំណាច
ចំនេះជាស្ពានចំលង

លក្ខខណ្ឌអុីពើដាត់(العبادة)

តើលក្ខខណ្ឌរបស់ អុីពើដាត់ មានប៉ុន្មាន? 

លក្ខខណ្ឌរបស់អុីពើដាត់មាន 2 

លក្ខខណ្ឌរបស់ឥស្លាមមាន
  • ភាពស្មោះសរចំពោះអល់ឡោះ
  ត្រូវធ្វើឡើងដោយក្នុងគោលបំណងចូលក្នុងសាសនារបស់អល់ឡោះ ហើយនិងរាល់ការប្រតិបត្តិ របស់យើង ទៅចំពោះអល់ឡោះ ។ បើមិនដូច្នេាះទេ រាល់កិច្ចការដែលយើងប្រតិបត្តិ ដូចជា ការសឡាត ការបួស ការបរិច្ចាគ គឺមិនមានផលប្រយោជន៍ ហើយគេមិនទទួលទេ ។ រហូតទាល់តែមាន ការឡើង សាក្សី شهادتين  ប្រសិនបើធ្វើដោយ ចិត្តមានអំនួត រឺ មូណាហ្វីក ក៏មិនបានផលដែរ ។ 
  ជាចាំបាច់គេត្រូវសូត្រ أشهد أن لا إله إلا الله وأشهد أن محمد رسول الله អត្ថន័យវា: ខ្ញុំធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពប្រតិបត្តិ មានតែអល់ឡោះ ហើយខ្ញុំធ្វើសាក្សីថា មូហាំម៉ាត់ ជាព្យាការីរបស់អល់ឡោះ ។ ដោយភាពស្មោះត្រង់ចេញពីចិត្ត ជឿជាក់តែចំពោះអល់ឡោះមួយ ហើយមូហាំម៉ាត់ ជាព្យាការីដែលចុងក្រោយបង្អស់ពិតប្រាកដមែន ។ ទើបរាល់កិច្ចការប្រតិបត្តិរបស់គេមានប្រយោជន៍ ត្រូវបានគេទទួល។

  • តាមលំនាំនៃច្បាប់សាសនា
រាល់កិច្ចការប្រតិបត្តិទាំងអស់ ត្រូវធ្វើតាមគោលការណ៍ដែលបានកំណត់មក មិនអាចធ្វើដោយគ្រាន់តែយើងគិតថាវាជាអំពើល្អនោះទេ ។ តួយ៉ាងការប្រតិបត្តិ សឡាត ត្រូវធ្វើឡើងតាមក្បួនខ្នាត ការបួស ត្រូវធ្វើឡើងតាមក្បួនខ្នាត ការធ្វើធម្មយាត្រា ហាជ្ជី ត្រូវធ្វើឡើងតាមក្បួនខ្នាត ដែលសាសនាបានដាក់មក ។
ណាពីមូហាំម៉ាត់មានប្រយោជន៍ថា:
قال رسول اللّه صلى اللّه عليه وسلم
من عمل عملاً ليس عليه أمرنا فهو رد
មានន័យថា: អ្នកណាដែលធ្វើអាម៉ាល់ដែលមិនមានក្នុងសុណ្ណះរបស់យើង គឺត្រូវគេបដិសេធ

អល់ឡោះមានបន្ទូលថា:
قال الله تعالى:
﴿أَمْ لَهُمْ شُرَكَاءُ شَرَعُوا لَهُمْ مِنَ الدِّينِ مَا لَمْ يَأْذَنْ بِهِ اللَّهُ ۚ وَلَوْلَا كَلِمَةُ الْفَصْلِ لَقُضِيَ بَيْنَهُمْ ۗ وَإِنَّ الظَّالِمِينَ لَهُمْ عَذَابٌ أَلِيمٌ﴾    [سورة الشورى(21)]
ឬមួយពួកគេមានព្រះនានា(ផេ្សងពីអល់ឡោះ)ដែលពួក វាបានដាក់ច្បាប់សាសនាសម្រាប់ពួកគេនូវអ្វីដែលអល់ឡោះមិនបាន អនុញ្ញាតចំពោះវាឬ? ហើយប្រសិនបើគ្មានការកំណត់(ពន្យារការ ធ្វើទារុណកម្មនៅថ្ងៃបរលោក)ទេនោះ គេពិតជានឹងកាត់សេចក្ដី រវាងពួកគេ(ធ្វើទារុណកម្មនៅក្នុងលោកិយនេះ)ជាមិនខាន។ ពិត ប្រាកដណាស់ ពួកដែលបំពាននឹងទទួលទារុណកម្មដ៏ឈឺចាប់។
قال الله تعالى:

﴿ثُمَّ جَعَلْنَاكَ عَلَىٰ شَرِيعَةٍ مِنَ الْأَمْرِ فَاتَّبِعْهَا وَلَا تَتَّبِعْ أَهْوَاءَ الَّذِينَ لَا يَعْلَمُونَ﴾    *﴿إِنَّهُمْ لَنْ يُغْنُوا عَنْكَ مِنَ اللَّهِ شَيْئًا ۚ وَإِنَّ الظَّالِمِينَ بَعْضُهُمْ أَوْلِيَاءُ بَعْضٍ ۖ وَاللَّهُ وَلِيُّ الْمُتَّقِينَ﴾    [سورة الجاثية(18-19)]

ក្រោយមកយើងបានធ្វើឱ្យអ្នក(មូហាំម៉ាត់)ស្ថិតនៅលើ មាគ៌ានៃសាសនាដ៏ពិតមួយ។ ដូចេ្នះ ចូរអ្នកដើរតាមវាចុះ ហើយ ចូរអ្នកកុំធ្វើតាមចំណង់របស់ពួកដែលគ្មានចំណេះដឹងឱ្យសោះ។
ពិតប្រាកដណាស់ ពួកគេមិនអាចការពារអ្នកពី(ទារុណ-កម្ម)អល់ឡោះបានបន្ដិចណាឡើយ។ ហើយពិតប្រាកដណាស់ ពួក ដែលបំពានយកគ្នារបស់ពួកគេធ្វើជាអ្នកគាំពារទៅវិញទៅមក។ ហើយអល់ឡោះ គឺជាអ្នកគាំពារបណ្ដាអ្នកដែល កោតខ្លាចទ្រង់។
ដូច្នេះហើយមិនអាចធ្វើលើសរឺបន្ថែម ពីលើអ្វីដែលអល់ឡោះបានដាក់មក តាមរយៈណាពីមូហាំម៉ាត់ បានឡើយ ។








ដកស្រង់ចេញពី ចុចទីនេះ
Previous Post Next Post