អត្ថន័យរបស់ពាក្យ"ឥស្លាម_الإسلام"
សំនួរ
តើពាក្យ ឥស្លាម(الاسلام) មានន័យដូចម្ដេច?
ចំលើយ
1) អត្ថន័យរបស់ពាក្យ ឥស្លាម(الاسلام) ក្នុងភាសាអារ៉ាប់ គឺ សន្តិភាព
قال الله تعالى
فَلَمَّا أَسْلَمَا وَتَلَّهُ لِلْجَبِينِ
سورة الصافات(103)
ហើយនៅពេលដែលគេទាំងពីរបានយល់ព្រម(ធ្វើតាម បទបញ្ជាអល់ឡោះ) រួចគាត់ក៏បានផេ្ដកអ៊ីស្មាអ៊ីលផ្កាប់មុខទៅលើ ដី(ដើម្បីសំឡេះ)។
2) អត្ថន័យរបស់ឥស្លាម គឺ ការប្រគល់ខ្លួនចំពោះអល់ឡោះ ដោយការគោរពប្រតិបត្តិ ហើយបោះបង់ចោលនូវអ្វីដែលគេហាមគាត់ និង ជៀសវាងអោយឆ្ងាយពី ប្រការពហុទេព្ត (الشرك)
قال الله تعالى
﴿أَفَغَيْرَ دِينِ اللَّهِ يَبْغُونَ وَلَهُ أَسْلَمَ مَنْ فِي السَّمَاوَاتِ وَالْأَرْضِ طَوْعًا وَكَرْهًا وَإِلَيْهِ يُرْجَعُونَ﴾ [سورة آل عمران(83)]
តើពួកគេស្វែងរកសាសនាផេ្សងក្រៅពីសាសនារបស់ អល់ឡោះឬ ខណៈដែលអ្នកនៅលើមេឃជាច្រើនជាន់ និងផែនដី គឺសុទ្ធតែប្រគល់ខ្លួនចំពោះទ្រង់ដោយស្ម័គ្រចិត្តនិងមិនស្ម័គ្រចិត្ដ ហើយចំពោះទ្រង់ដែលពួកគេត្រូវវិលត្រឡប់នោះ?
وقال الله تعالى أيضا
إِنَّا أَنْزَلْنَا التَّوْرَاةَ فِيهَا هُدًى وَنُورٌ ۚ يَحْكُمُ بِهَا النَّبِيُّونَ الَّذِينَ أَسْلَمُوا لِلَّذِينَ هَادُوا وَالرَّبَّانِيُّونَ وَالْأَحْبَارُ بِمَا اسْتُحْفِظُوا مِنْ كِتَابِ اللَّهِ وَكَانُوا عَلَيْهِ شُهَدَاءَ ۚ فَلَا تَخْشَوُا النَّاسَ وَاخْشَوْنِ وَلَا تَشْتَرُوا بِآيَاتِي ثَمَنًا قَلِيلًا ۚ وَمَنْ لَمْ يَحْكُمْ بِمَا أَنْزَلَ اللَّهُ فَأُولَٰئِكَ هُمُ الْكَافِرُونَ﴾ [سورة المائدة(44)]
ពិតប្រាកដណាស់យើងបានបញ្ចុះគម្ពីរតាវរ៉ត(ឱ្យមូសា) ដែលនៅក្នុងនោះមានការចង្អុលបង្ហាញ និងជាពន្លឺដោយបណ្ដាណាពី ដែលបានប្រគល់ខ្លួនជូនអល់ឡោះកាត់សេចក្ដីតាមគម្ពីរតាវរ៉ត សម្រាប់ពួកយ៉ាហ៊ូទី។ ហើយពួកដែលចេះដឹងជ្រៅជ្រះផ្នែកសាសនា និងពួកដឹកនាំសាសនា(ក៏បានកាត់សេចក្ដីសម្រាប់ពួកយ៉ាហ៊ូទីតាម គម្ពីរតាវរ៉ត ក្រោយពីណាពីទាំងនោះដែរ)ដោយសារគេ(ណាពី) ប្រើពួកគេឱ្យថែរក្សាការពារគម្ពីររបស់អល់ឡោះ និងឱ្យពួកគេធ្វើ ជាសាក្សីលើគម្ពីរនេះ។ ដូចេ្នះ ចូរពួកអ្នកកុំខ្លាចមនុស្សលោក ឱ្យសោះ តែពួកអ្នកត្រូវខ្លាចយើងវិញ។ ហើយចូរពួកអ្នកកុំលក់ អាយ៉ាត់ៗ(ច្បាប់)របស់យើងក្នុងតម្លៃដ៏តិចតួចឱ្យសោះ។ ហើយ អ្នកណាដែលមិនកាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះ មក ពួកទាំងនោះគឺជាពួកដែលប្រឆាំង។
قال الله تعالى أيضا
فَلَمَّا أَحَسَّ عِيسَىٰ مِنْهُمُ الْكُفْرَ قَالَ مَنْ أَنْصَارِي إِلَى اللَّهِ ۖ قَالَ الْحَوَارِيُّونَ نَحْنُ أَنْصَارُ اللَّهِ آمَنَّا بِاللَّهِ وَاشْهَدْ بِأَنَّا مُسْلِمُونَ﴾ [سورة آل عمران(52)]
ហើយនៅពេលអ៊ីសាមានអារម្មណ៍ថាមានការប្រឆាំង ពីពួកគេ គេក៏បានពោលថាៈ តើអ្នកណាជាជំនួយរបស់ខ្ញុំដើម្បី អល់ឡោះ? បណ្ដាអ្នកដែលស្មោះត្រង់បានឆ្លើយថាៈ ពួកយើងគឺ ជាជំនួយរបស់អល់ឡោះ ពួកយើងមានជំនឿនឹងអល់ឡោះ ដូចេ្នះ សូមអ្នកធ្វើសាក្សីផងថាៈ ពិតប្រាកដណាស់ ពួកយើងជាមូស្លីម។
قال الله تعالى أيضا
وَإِذْ أَوْحَيْتُ إِلَى الْحَوَارِيِّينَ أَنْ آمِنُوا بِي وَبِرَسُولِي قَالُوا آمَنَّا وَاشْهَدْ بِأَنَّنَا مُسْلِمُونَ﴾ [سورة المائدة(111)]
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានជំរុញចិត្ដដល់ ពួកហាវ៉ារីយូន(អ្នកតាមអ៊ីសា)ថាៈ ចូរពួកអ្នកមានជំនឿលើយើង និងអ្នកនាំសាររបស់យើងចុះ។ ពួកគេបានឆ្លើយថាៈ ពួកយើងមាន ជំនឿហើយ ដូចេ្នះសូមទ្រង់មេត្ដាធ្វើសាក្សីថា ពួកយើងពិតជា ប្រគល់ខ្លួនចំពោះទ្រង់។
ដកស្រង់ចេញពី: ចុចទីនេះ
Tags
គោលជំនឿ
