សាសនាឥស្លាម
សាសនិកឥស្លាម មានជំនឿថា សាសនាឥស្លាម ជាសាសនា ដែលត្រឹមត្រូវល្អផូរផង់ និងជាសាសនាតែមួយគត់ដែលត្រូវគេទទួលស្គាល់ ។
ដូចមានចែងក្នុងគម្ពីរគួរអាន
إِنَّ الدِّينَ عِنْدَ اللَّهِ الْإِسْلَامُ ۗ [سورة آل عمران(19)]
មានន័យថា: ពិតប្រាកដណាស់ សាសនារបស់អល់ឡោះនោះ គឺជា សាសនាអ៊ីស្លាម។
ឥស្លាម (الاسلام) គឺជាសាសនាដែលបានបញ្ចុះពីលើមេឃ ដែលគោរពសក្ការៈចំពោះ ព្រះតែមួយគត់គឺ អល់ឡោះ ចំណែក មូហាំម៉ាត់ ជាព្យាការីរបស់អល់ឡោះ ។ សាសនាឥស្លាមជាសាសនាធំទីពីរក្នុងសកលលោកយើងនេះ ដោយមានសាសនិកប្រមាណជា1.8miloin រឺស្មើ24.1 នៃប្រជាជនសរុប ។ ហើយគេស្គាល់រឺហៅថា មូស្លីម ប្រជាជនមូស្លីមមានប្រជា49ប្រទេស ។
ឥស្លាមបានបង្រៀនថា អល់ឡោះ មានភាពអាណិតស្រលាញ់ អល់ឡោះមានសមត្ថភាពលើស គ្រប់អ្វីៗទាំងអសើ អល់ឡោះមានតែមួយគត់ ហើយអល់ឡោះ ចង្អុរបង្ហាញមនុស្សលោក ឱ្យទៅរកផ្លូវដ៏ត្រឹមត្រូវតាមរយៈ ព្យាការីដែលទ្រង់បានបញ្ជូនមក ព្រមជាមួយនឹងគម្ពីរមកជាមួយផងដែរ។
លំនាំរឺមាគ៌ាចម្បងដែលអ្នកឥស្លាម ត្រូវដើរតាមនោះគឺ គម្ពីរគួរអាន(القرآن) ដែលជាពាក្យសំដីរបស់អល់ឡោះ ដែលមានការបង្រៀនរឺបកស្រាយ បន្ថែមដោយព្យាការីរបស់ទ្រង់គឺ មូហាំម៉ាត់(محمد) ។
ជនមូស្លីមគ្រប់រូបមានជឿរជាក់ថា សាសនាឥស្លាមគឺជាសាសនាមួយ ដែលគ្រប់លក្ខណៈ ហើយវាមានតាំងពីយូរលង់មកហើយ គឺតាំងពីព្យាការី អាដាំ(آدم) អីុព្រហុីម(ابراهيم) មូសា(موسى) អុីសា(عيسى) عليهم السلام រហូតមកដល់ព្យាការីចុងក្រោយ គឺមហាំម៉ាត់(محمد) ។
គម្ពីរគួរអាន(القرآن) គឺជាគម្ពីរចុងក្រោយបង្អស់ដែលបានចុះមកលើផែនដី ដើម្បីធ្វើការចង្អុរបង្ហាញមនុស្សលោក នូវមាគ៌ាត្រឹមត្រូវ ហើយសម្រាប់អ្នកដែលគោរពតាមនិងបានចូលឋានសួគ៌ា រីឯអ្នកដែលប្រឆាំងគឺគឺចូលឋាននរក ។ មូលដ្ឋានគ្រឹះនៃការយល់ដឹងមេរៀនផ្នែកសាសនាគឺ រ៉ូកុនឥស្លាម(أركان الإسلام) ដែលជាការប្រតិបត្តិគោរពសក្ការៈ និងដើរតាមគន្លងមាគ៌ារបស់សាសនាឥស្លាម ។ ដែលវាមានឥទ្ធិពល ស្ទើរតែគ្រប់វិស័យនៃ ជីវិតនិងសង្គម អាជីវកម្មធនាគារ រហូតដល់ក្រមសីលធម៌និងបរិស្ថាន។
ទឹកដីបរិសុទ្ធនិងការរីកសាយរបស់ឥស្លាម
មានបីគឺ ទីក្រុងម៉ាកះ(المكة) ទីក្រុងម៉ាទីណះ(المدينة المنورة) ទីក្រុងអាល់កុតទូស(القدس) ។
សាសនាឥស្លាមត្រូវបានគេដឹងថា បានរីកសុះសាយ ក្នុងសត្សវត្សទី 7នៅទឹកដីម៉ាកះ និងរវាងសត្សវត្សទី8 នៅតំបន់ជុំវិញ ទីក្រុងម៉ាកះ ។ ហើយសាសនាឥស្លាមបានមកដល់ រដ្ឋ Umayyad ពី Andalusia នៅភាគខាងលិចរហូតដល់ទន្លេ Indus នៅភាគខាងកើត ក្នុងសត្សវត្សទី8សម័យកាល ហ្សះពី(العصر الذهبي) ដល់សតវត្សទី13 នាសម័យកាល ខលីហ្វះអាប់ពើស(الخلافة العباسية) និងរីកសុះសាយបន្តបន្ទាប់ តាមរយៈការធ្វើជំនួញជួញដូរ ពីតំបន់មួយទៅតំបន់មួយ ពីប្រទេសមួយទៅប្រទេសផ្សេងទៀត រហូតឥស្លាម រីកសុះសាយពាសពេញពិភពលោក ។
គោលជំនឿរបស់ឥស្លាម
ដោយយោងទៅតាមគម្ពីរគួរអាន(القرآن) អ្នកមូស្លីមទាំងអស់មានជំនឿជឿ ចំពោះអល់ឡោះ(الله) ហើយនិងជឿចំពោះទេវតាៗ(ملائكته) របស់ទ្រង់ គម្ពីរៗ(كتبه) របស់ទ្រង់ ហើយព្យាការីៗ (ورسله) របស់ទ្រង់ ហើយជឿចំពោះថ្ងៃបរលោក(يوم القيامة) និងការកំណត់ជោគជតារាសី ល្អឬអាក្រក់ (القضاء والقدر)
عَنْ عمر بن الخطاب رَضِيَ اللَّهُ عَنْهُ قَالَ: بينما نحن عند رَسُول اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّم ذات يوم إذ طلع علينا رجل شديد بياض الثياب شديد سواد الشعر لا يرى عليه أثر السفر ولا يعرفه منا أحد حتى جلس إِلَى النبي صَلَّى اللَّهُ عَلَيْهِ وَسَلَّم فأسند ركبتيه إِلَى ركبتيه ووضع كفيه عَلَى فخذيه وقَالَ: يا محمد …...! قَالَ: فأخبرني عَنْ الإيمان؟ قَالَ: "أن تؤمن باللَّه وملائكته وكتبه ورسله واليوم الآخر؛ وتؤمن بالقدر خيره وشره" قَالَ صدقت" رَوَاهُ مُسْلِمٌ
- ជំនឿរជឿចំពោះ អល់ឡោះ
- ជំនឿរជឿចំពោះ បណ្តាទេវតារបស់អល់ឡោះ
- ជំនឿរជឿចំពោះ បណ្តាគម្ពីររបស់អល់ឡោះ
- ជំនឿរជឿចំពោះ បណ្តាព្យាការីរបស់អល់ឡោះ
- ជំនឿរជឿចំពោះ ថ្ងៃបរលោក
- ជំនឿរជឿចំពោះ ការកំណត់ជោគជតា ល្អរឺអាក្រក់
ពិធីសាសនានិងការគោរពប្រតិបត្តិ
រ៉ូកុនឥស្លាម(أركان الإسلام)
عَنِ ابْنِ عُمَرَ رضي الله عنه قَالَ: قَالَ رَسُولُ اللَّهِ صلى الله عليه وسلم «بُنِيَ الإِسْلَامُ عَلَى خَمْسٍ: شَهَادَةِ أَنْ لَا إِلَهَ إِلَّا اللَّهُ وَأَنَّ مُحَمَّدًا رَسُولُ اللَّهِ، وَإِقَامِ الصَّلَاةِ، وَإِيتَاءِ الزَّكَاةِ، وَالحَجِّ، وَصَوْمِ رَمَضَانَ ،رواه متفق عليه
មានន័យថា: អំពី អុីបនី អ៊ូមើរ رضي اللّه عنه បាននិយាយថា: រ៉ស៊ូលុលឡោះ ﷺ មាប្រសាសន៍ថា: គេសាងឥស្លាមឡើងដោយ5ប្រការ ធ្វើសាក្សីថា ពិតណាស់គ្មានម្ចាស់ដែលត្រូវគោរពសំពះលើកលែងតែអល់ឡោះ ហើយមូហាំម៉ាត់ ជាព្យាការីរបស់អល់ឡោះ បញ្ឈរសឡាត បញ្ចេញហ្សាកាត ទៅបំពេញភារកិច្ចហាជ្ជ បើមានលទ្ធភាព ហួសក្នុងខែរ៉ម៉ាឌន ។
1) ធ្វើសាក្សីថា ពិតណាស់គ្មានម្ចាស់ដែលត្រូវគោរពសំពះលើកលែងតែអល់ឡោះ
2) មូហាំម៉ាត់ ជាព្យាការីរបស់អល់ឡោះ
3) បញ្ឈរសឡាត បញ្ចេញហ្សាកាត
4) ទៅបំពេញភារកិច្ចហាជ្ជ បើមានលទ្ធភាព
5) បួសខែរ៉ាម៉ាឌន
الإحسان ប្រតិបត្តិជ្រះស្អាត
- ជ្រះថ្លាក្នុងការគោរពប្រតិបត្តិចំពោះម្ចាស់
- ជ្រះថ្លា ចំពោះសិទ្ធិម្ចាស់
ពិធីសាសនាផ្សេងៗទៀត
- ការតស៊ូក្នុងមាគ៌ាសាសនាអល់ឡោះ
- សុជីវធម៌
ពិធីសាសនានិងការយល់ដឹងផ្នែកឥស្លាម
- ច្បាប់ក្នុងការប្រតិបត្តិបូជា
- ច្បាប់ក្នុងការវិនិច្ឆ័យទោស
- ច្បាប់ជាក់ស្តែង
- ការប្រាស្រ័យទំនាក់ទំនង
- ច្បាប់សង្គម
- ច្បាប់គ្រួសារ
មូលដ្ឋានគ្រឹះ
- គម្ពីរគួរអាន
- មាគ៌ារបស់ព្យាការី
- ហាទីសអះលីប៉ៃប
- អិជ្ជម៉ាក
- អាល់កីយើស
- អាល់អិជតីហ៊ាទ
ម៉ាសហាប់ធំៗ
- ហាណាហ្វី
- អះម៉ាត់ហាំពើល
- មាលីកី
- សាហ្វីអុី
ប្រវត្តិសាស្ត្រឥស្លាម
ដកស្រង់ចេញពី: ចុចទីនេះ
