លក្ខខណ្ឌរបស់
لا إله إلا الله محمدا رسول اللَّه
បុគ្គលគ្រប់រូបមិនអាចក្លាយ ជាអ្នកមូស្លីម បានទេ រហូតទាល់តែគេ ពោលនូវពាក្យ:
" لا إله إلا الله وأن محمداً رسول اللّه "
ហើយគេត្រូវដឹងរឺយល់នូវអត្ថន័យរបស់វា និងអនុវត្តដោយប្រកាន់ភ្ជាប់និងវា ។ ជាកាតព្វកិច្ច(الواجب)ត្រូវពោលពាក្យនេះ មុនសិន រួចហើយវាត្រូវប្រកាន់ភ្ជាប់តាមលំនាំ គោលការណ៍ធំៗទាំងពីរ គឺ តាវហេត ទៅចំពោះអល់ឡោះ និង ប្រតិបត្តិតាមមាគ៌ា រ៉សូលុលឡោះ (صلى الله عليه وسلم) ។ ដូចណាពី បានមានប្រសាសន៍ថា: ចាំបាច់សំរាប់អ្នកមូស្លីម ត្រូវតែដឹងនូវអត្ថន័យ និង លក្ខខណ្ឌ របស់វា ដើម្បីឥស្លាមរបស់គេបានគ្រប់លក្ខណៈ និង អ៊ីពើដាត់ ត្រូវបានអល់ឡោះទទួលយក ។
لا إله إلا الله محمدا رسول اللّه
មានពីរផ្នែក:
(1): لا إله إلا الله
(2): محمدا رسول الله
វាក្លាយជា កាលីម៉ះ ពេញលេញគឺ
"لا إله إلا الله وأن محمداً رسول اللّه ហើយជាចាំបាច់ដែលយើង ត្រូវតែស្វែងយល់ នូវអត្ថន័យ និង លក្ខខណ្ឌតាមផ្នែកនីមួយៗ ។
والله اعلم
وبالله التوفيق والهداية
ដកស្រង់ពី: ចុចទីនេះ
Tags
គោលជំនឿ

