-->
  គម្ពីរគួរអាន នឹង  ស៊ុណ្ណះណាពី

សូមស្វាគមន៍

ពេលវេលាជាមាសប្រាក់
ចំនេះជាទ្រព្យជាប់ប្រាណ
ចិត្តល្អជាទុន ចិត្តធ្ងន់ជាទ្រព្យ
ចំណេះដឹងគឺជាអំណាច
ចំនេះជាស្ពានចំលង

ស៊ូជូត-តីឡាវ៉ះ

 ស៊ូជូត-តីឡាវ៉ះ

ស៊ូជូត-តីឡាវ៉ះ

عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وآله وسلم:«إِذَا قَرَأَ ابْنُ آدَمَ السَّجْدَةَ فَسَجَدَ اعْتَزَلَ الشَّيْطَانُ يَبْكِي، يَقُولُ: يَا وَيْلَهُ -وَفِي رِوَايَةِ أَبِي كُرَيْبٍ: يَا وَيْلِي- أُمِرَابْنُ آدَمَ بِالسُّجُودِ فَسَجَدَ فَلَهُ الْجَنَّةُ، وَأُمِرْتُ بِالسُّجُودِ فَأَبَيْتُ فَلِيَ النَّارُ» رواه مسلم،

ហ៊ូកុម-ស៊ូជូតទីឡាវ៉ះ-ស៊ូណាត់-មូអឹក្កាតះ


عن عبد الله بن عمر رضي الله عنهما قال:"كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَآلِهِ وَسَلَّمَ يَقْرَأُ عَلَيْنَا السُّورَةَ فِيهَا السَّجْدَةُ؛ فَيَسْجُدُ وَنَسْجُدُ" رواه البخاري.

អំពីអាប់ឌុលឡោះពិនអ៊ូម៉ើរ៍-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា-បាននិយាយថា-មានហើយ ណាពី-បានកំពុងសូត្រស៊ូរ៉ោះដែលមាន-សាជ្ទះ-ណាពីក៏បានស៊ូជូតហើយពួកយើងក៏ស៊ូជូតតាមដែរ។ 

សាសនាវិទូផ្នែកហ្វីកោះមានការខ្វែងយោបល់គ្នាចំពោះករណីការគ្របក្បាយរបស់ស្រ្តីក្នុងការស៊ូជូតទីឡាវ៉ះ_ជាពីរ

ទីមួយ/ស៊ូជូតក្នុងសឡាតរឺក្រៅសឡាតគឺសារ៉ាត់ស៊ូជូតទីឡាវ៉ះដូចគ្នានិងសារ៉ាត់ សឡាតទូទៅត្រូវបិតបាំងអាវរ៉ាត់និងប្រការផ្សេងៗ។ដូច្នេះគឺវ៉ាជិបត្រូវគ្របក្បាលរបស់នាង។ 

សូត្រគួរអានដោយមិនបានបិតបាំងអាវរ៉ាត់

ការបិទបាំងអាវរ៉ាត់ពេលសូត្រគួរអានមិនជាសារ៉ាត់ទេប៉ន្តែវាគឺមូស្តាហាប់សម្រាប់អ្នកមូស្លីមពេលដែលសូត្រគួរអានត្រូវតែបិទបាំងអាវរ៉ាត់របស់ពួកគេ។ដោយយោងទៅលើហាទីសដែលរាយការណ៍ដោយ-អុីម៉ាំតៀរមីហ្សី(253/3)អំពីការអោយតម្លៃគួរអានគឺមិនអាចប៉ះពាល់វាទេលើកលែងតែមានភាពជ្រះស្អាតហើយពេលដែលសូត្រ វាគឺត្រូវស្ថិនក្មុងភាពស្អាតស្អំហើយដោយអង្គុយប្រសិនបើសូត្រក្រៅសឡាតមិនត្រូវឈរនោះទេនិងត្រូវបែរទៅគីបឡាត់។

ហើយហារ៉ូសសម្រាប់ស្ត្រីអាចសូត្រគួរអានដោយមិនគ្របក្បាល(ហ៊ីជើប)ដោយមិនមានចែងក្នុងគួរអាននិងសុណ្ណះដែលប្រើអោយនាងគ្របក្បាលនៅពេលសូត្រគួរអាន ។ ហើយការគ្របក្បាលស្ថិតក្នុងអាដាបៗចំពោះគីតាបអល់ឡោះ។ហើយដើម្បីទទួលបានប៉ះឡាច្រើនគឺត្រូវបិទបាំងអាវរ៉ាត់,ជ្រះស្អាតពីហាទើសតូចនិងហាទើសធំ,បែរតំរង់គីបឡាត់ ។

របៀបស៊ូជូតទីឡាវ៉ះ

របៀបស៊ូជូតទីឡាវ៉ះមានដូចតទៅ:


ម៉ាស្ហាប់-ហាណាហ្វី/ពេលដែលអ្នកសូត្រនៅក្នុងសឡាតអាចរ៉ូកុក្រោយពីសូត្រអាយ៉ាត់សាជ្ទះភ្លាមៗ-រឺក៏សូត្រអាយ៉ិតនោះអោយចប់ហើយស៊ូជូតសាជ្ទះនិងក្រោកឈរបន្តសូត្របន្ទាប់មករ៉ូកុសឡាត។ប្រសិនបើមានកន្លែងសាជ្ទះច្រើនក្នុងសឡាតតែមួយ គឺហារ៉ូសស៊ូជូតសាជ្ទះតែមួយដងក៏បានដែរ។ហើយបើស៊ូជូតនោះក្រៅសឡាត គឺតឹកពៀរបន្ទាប់មកស៊ូជូតនិងតឹកពៀរងើបក្បាលពីស៊ូជូតវិញ។

ម៉ាស្ហាប់-ហាំពើលី_របៀបស៊ូជូតទីឡាវ៉ះនៅក្នុងសឡាតរឺក្រៅសឡាតគឺតឹកពៀរពីដង។តឹកពៀរទីមួយគឺពេលស៊ូជូតហើយទីពីរពេលងើបវិញ។ស៊ូជូតទីឡាវ៉ះដូចទៅនឹងរបៀប ស៊ូជូតសឡាតនិងមានសាឡាម។

ម៉ាស្ហាប់-សាហ្វីអុី/របៀបស៊ូជូតទីឡាវ៉ះគឺទីមួយនៀតបន្ទាប់មកតឹកពៀរ(មូព្បាហលើកដៃទាំងពីរ)បន្ទាប់មកស៊ូជូតក្រោយមក តឹកពៀរងើបពីស៊ូជូតនិងអោយសាឡាមករណីក្រៅសឡាត។ចំពោះនៅក្នុងសឡាតវិញគឺនៀតបន្ទាប់មកស៊ូជូតបន្ទាប់មកទៀតក្រោកឈរដើម្បីរ៉ូកុហើយបើបានសូត្រខ្លះអំពីគួរអានពេលមុនរ៉ូកុកាន់តែប្រសើរ។

ម៉ាស្ហាប់-ម៉ាលីគី/របៀបស៊ូជូតទីឡាវ៉ះគឺតឹកពៀរដើម្បីស៊ូជូតជាមួយនឹងការលើកដៃ(ក្រៅសឡាត)បន្ទាប់មកតឹកពៀរពេលងើបមកវិញជាមួយការនៀតទោះបីក្នុងសឡាតរឺក្រៅសឡាតក៏ដោយ។ហើយមិនមានការអោយសាឡាមសម្រាប់ការស៊ូជូតទីឡាវ៉ះទេដូចអុីម៉ាំ-ហាណាហ្វីដែរ។

  សូត្រក្នុងសូជូតទីឡាវ៉ះ

ស៊ូជូតទីឡាវ៉ះ-ក៏ដូចនឹងស៊ូជូតផ្សេងៗដែរគឺមានទូអានិងហ្ស៊ីកៀរ៍។ស៊ូណាត់សូត្រក្នុងស៊ូជូតទីឡាវ៉ះដូចគ្នានិងការសូត្រក្នុងស៊ូជូតសឡាតហ្វារទូគឺ

 سبحان ربي الأعلى

មានការរាយការណ៍ផងដែរនូវទូអាខ្លះដែលណាពីបានសូត្រនោះគឺ

   اللَّهُمَّ لكَ سَجَدْتُ، وَبِكَ آمَنْتُ، وَلَكَ أَسْلَمْتُ، سَجَدَ  وَجْهِي لِلَّذِي خَلَقَهُ، وَصَوَّرَهُ، وَشَقَّ سَمْعَهُ وَبَصَرَهُ، تَبَارَكَ اللَّهُ أَحْسَنُ الخَالِقِينَ 

اللَّهمَّ اكتب لي بها عندَكَ أجرًا وضع عنِّي بها وزرًا واجعلْها لي عندَكَ ذخرًا وتقبَّلْها منِّي كما تقبَّلتَها من عبدِكَ داودَ

ហ៊ូកុមសូជូតទីឡាវ៉ះ

ជុំហូរ៍អ៊ូឡាម៉ាហ្វីកោះ(جمهور الفقهاء)គឺស៊ូណាត់។សម្រាប់(جمهور الفقهاء)អុីម៉ាំ-ស្ហាហ្វីអុី,អុីម៉ាំ-ហាំពើលី,អុីម៉ាំ-ម៉ាលីគី-ពួកគេបាននិយាយថាប្រសិនបើស៊ូជូត ទីឡាវ៉ះជាស៊ូណាត់ចំពោះអ្នកសូត្រនិងអ្នកស្តាប់។ហ៊ូកុមនេះដោយផ្អែកលើហាទីស:

 أبي هريرة -رضي الله عنه- أنه قال: «إذا قرأ ابنُ آدم السجدة فسجد اعتزل الشيطان يبكي، يقول: يا ويْلَهُ، وفي رواية أبي كُرَيْب: يا ويلي، أُمر ابن آدم بالسجود فسجد فله الجنة، وأمرت بالسجود فأبيت فليَ النار. وفي رواية: فَعَصَيْتُ فَلِيَ النَّارُ

អុីម៉ាំ-ហាំពើលី/ហ៊ូកុមវាដោយផ្អែកលើ

 عن ابن عمر رضي الله عنهما: «إن الله لم يفرض علينا السجود إلا أن نشاء

អុីម៉ាំ-ម៉ាលីគី/ផ្អែកលើ


  قال الله تعالى: «وَإِذَا قُرِئَ عَلَيْهِمُ الْقُرْآنُ لَا يَسْجُدُونَ

 

អុីម៉ាំ-ស្ហាហ្វីអុី,អុីម៉ាំ-ហាំពើលី/ផ្អែកលើ

 أحاديثٍ نبوية كحديث ابن عمر وحديث أبي هريرة رضي الله عنهما

អុីម៉ាំ-ហាណាហ្វី/បានឃីឡាហ្វជាមួយជុំហួរ៍-នៅក្នុងហ៊ូកុមស៊ូជូតទីឡាវ៉ះគឺវ៉ាជីប.ដោយសារមានអាយ៉ិតគួរអានមួយចំនួនបានប្រើ។

មូលហេតុត្រូវស៊ូជូតទីឡាវ៉ះ

ជុំហួរ៍ហ្វូកហា៎(جمهور-الفقهاء)ទៅលើមូលហេតុដែលត្រូវស៊ូជូតទីឡាតវ៉ះ។និង(اتفق-الجمهور)ទៅលើមូលហេតុពីរយ៉ាង

ទីមួយ/ការសូត្រ-អ្នកដែលសូត្រគួរអានទោះបីក្នុងសឡាតរឺក្រៅសឡាត។

ទីពីរ/អ្នកស្តាប់គេនិងអ្នលឺគេសូត្រ-អ្មកដែលលឺអាយ៉ិតគឺស៊ូជូតទីឡាវ៉ះ-ទោះបីក្នុងរឺក្រៅសឡាត។

ម៉ាស្ហាប់-ហានីហ្វះ/ពួកគេនិយាយថាមូលហេតុស៊ូជូតទីឡាវ៉ះគឺបី÷

ទីមួយ/អ្នកដែលសូត្រ-ទោះបីជាការសូត្ររបស់គេនៅក្នុងសឡាតរឺក្រៅសឡាត។

ទីពីរ/អ្នកដែលស្តាប់គេសូត្រ-អ្នកណាក៏ដោយដែលបានស្តាប់លឺអាយ៉ិតដែលមានសាជ្ទះ-ទោះបីក្នុងសឡាតរឺក្រៅសឡាត។

ទីបី/អ្នដែលតាម/រាល់អ្នកជា(مأموم)សូម្បីតែ(ម៉ាក់មុំដែលស្តាប់មិនឡឺអាយ៉ិតសាជ្ទះ-ដូចក្នុងសឡាតដែលសូត្រមិនលឺគឺត្រូវ-ស៊ូជូតទីឡាវ៉ះ។ 

លក្ខណ្ឌស៊ូជូតទីឡាវ៉ះ

ស្ហារ៉ាត់ស៊ូជូតទីឡាវ៉ះសម្រាប់អ្នកដែលសូត្រគឺសារ៉ាត់ស៊ូជូតទីឡាវ៉ះដូចគ្នានឹងសារ៉ាត់ស៊ូជូតក្នុងសឡាតហ្វារទូដែរគឺ:

ទីមួយ/នៀត-

ទីពីរ/អ្នកឥស្លាម-

ទីបី/គ្រប់អាយុនិងមានប្រាជ្ញា-

ទីបួន/ពេលវេលា-មិនត្រូវស៊ូជូតក្នុងម៉ោងម៉ាក្រូស(الجمهور)ចំណែកស្ហាហ្វីអុី-គឺមិនត្រូវស៊ូជូតម៉ោងដែលគេហាមហាត់។

ទីប្រាំ/តម្រង់ទិសគីបឡាត់

ទីប្រាំមួយ/ការជ្រះស្អាត(វូទុ)-មានពីរមតិ:

១_/វ៉ាជិបត្រូវមានវូទុ(باتفاق الفقهاء الأربعة) វ៉ាជិបតហារ៉ស់ពេលស៊ូជូតទីឡាវ៉ះ-


  عن النبيِّ -صلَّى اللهُ عليه وسلَّم- أنه قال: «لا يَقْبَل اللهُ صَلاةً بغَيرِ طُهورٍ

២_/ហារ៉ូសស៊ូជូតទីឡាវ៉ះដោយមិនមានទឹកវូទុ 

ទីប្រាំពីរ/បិទបាំអាវរ៉ាត់()

១_/វ៉ាជិបគ្រសក់ក្បាល(اتفاق-الفقهاء)សារ៉ាត់ស៊ូជូតទីឡាវ៉ះដូចសារ៉ាត់ក្នុងសឡាតដែរ

២_/មិនវ៉ាជិបគ្របសក់ក្បាល-ស៊ូជូតទីឡាវ៉ះមិនមែនក្ុងសឡាតមិនវ៉ាជិបគ្របសក់ក្បាលទេ។

លក្ខខណ្ឌស៊ូជូតសម្រាប់អ្នកស្តាប់

ទីមួយ/គោលបំណងការស្តាប់:ជាសារ៉ាត់សម្រាប់-ម៉ាស្ហាប់-ហាំពើលី,ម៉ាលីគី,ក្នុងការស៊ូជូតដោយសារគោលបំណងនៃការស្តាប់។

ហាស្ហាប់-ហាំពើលី/ផ្អែកលើ


 عثمان بن عفان - رضي الله عنه - مرّ بقارئٍ يقرأ سجدةً ليسجد معه عثمان، فلم يسجد وقال: «إنما السجدة على من استمع  

មានការឃីឡាហ្វ-សម្រាប់ម៉ាស្ហាប់-សាហ្វីអុី,ហាណាហ្វី-គីគោលបំណងមិនស្ថិតជាសារ៉ាត់សម្រាប់អ្នកស្តាប់ទេ។


ទីពីរ_/ម៉ាស្ហាប់-ម៉ាលីគី-បានបន្ថែមលក្ខខណ្ឌសម្រាប់អ្នកស្តាប់ក្នុងការស៊ូជូត។ដូចជាលារអង្គុយគឺដើម្បីរៀនគម្ពីរគួរអាន-មិនមែនគ្រាន់តែដើម្បីជាប្រយោជន៍ឬប៉ះឡានោះទេ។ហើយការសូត្ររបស់អ្នកសូត្រមិនគួរគ្រាន់តែបង្ហាញមនុស្សពីការអានដ៏ល្អរបស់គាត់ប៉ុណ្ណោះដែរ។

ទីបី_/ម៉ាស្ហាប់-ម៉ាលីគីនិងម៉ាស្ហាប់ហាំពើលី-មានទស្សនៈថាការដឹកនាំរបស់អ្នកសូត្រគឺត្រឹមត្រូវ៖ តម្រូវការនៃសមត្ថភាពរបស់អ្នកសូត្រដើម្បីជាអុីម៉ាំក្នុងការស៊ូជូតទីឡាវ៉ះ-ត្រូវតែជាបុរសពេញវ័យដ៏ឈ្លាសវៃហើយដូច្នោះវាមិនត្រឹមត្រូវទេក្នុងការស៊ូជូតទីឡាវ៉ះចំពោះក្មេងប្រុសនិងស្ត្រីដូច្នេះអ្នកសូត្រក្នុងចំណោមពួកគេគឺស៊ូជូតទីឡាវ៉ះតែម្នាក់ឯង។មានការឃីឡាហ្វសម្រាប់-ម៉ាស្ហាប់សាហ្វអុី-ហាណាហ្វីគឺត្រឹមត្រូវ(صح)ទាំងអស់ដូចគ្នា។

ទីបួន_/ការស៊ូជូតរស់អ្នកសូត្រ-នៅពេលដែលអ្នកដែលសូត្រអាយ៉ិតសាជ្ទះហើយគេមិនស៊ូជូតទីឡាវ៉ះគឺមិនហារ៉ូសអោយអ្នកស្តាប់ស៊ូជូតតែម្នាក់ឯងនោះទេ។

ទីប្រាំ_/មិនហារ៉ូស-ស៊ូជូតទីឡាវ៉ះ-ចំពោះអ្នកសូតដែលមានជូនុបទោះបីបុរសឬស្ត្រីក៏ដូចគ្នាការសូត្ររបស់កុមារ។


លក្ខខណ្ឌសម្រាប់អ្នកសឡាត

ទីមួយ/_សឡាតម្នាក់ឯងគឺហារ៉ូសចំពោះការស៊ូជូតតីឡាវ៉ះ។សារ៉ាត់វាគឺមិនគួរសូត្រអាយ៉ិតសាជ្ទះដោយមានចេតនាឡើយបើមិនដូច្នោះទេគឺវានាំអោយសឡាតរបស់គេខូច។ហើយអ្នកសឡាតមិនត្រូវស៊ូជូតចំពោះការសូត្ររបស់អ្នកផ្សេងរឺស៊ូជូតពេលសឡាតជើណាហ្សះព្រោះសឡាតជើណាហ្សះគ្មានស៊ូជូតទេ។


 ទីពីរ_/សឡាតម៉ាក់មុំ

*ហ៊ូកុម-អុីម៉ាំ_ជាអ្នកសូត្រអាយ៉ិតសាជ្ទះ÷

ម៉ាស្ហាប់_ហាំពើលី÷គឺម៉ាក្រូសទោះបីជាសូត្រវាក្នុងសឡាត(សូត្រមិនលឺហ្ស៊ូហូរ៍និងអាស្ហើរ៍)ព្រោះការបោះបង់ស៊ូជូតគឺបោះបង់ស៊ូណាត់។

ម៉ាស្ហាប់_ម៉ាលីគី_គឺម៉ាក្រូសទោះបីជាសូត្រវាក្នុងសឡាតហ្វើរទូមិនមែនស៊ូណាត់(ណាហ្វិល)។

ទោះបីជាអុីម៉ាំ_សូត្រវាក្នុងសឡាត(សូត្រលឺឬមិនលឺក៏ដោយ)។

 

ស៊ូជូតតីឡាវ៉ះសម្រាប់-ម៉ាក់មុំ

ម៉ាក់មុំ-ត្រូវស៊ូជូតកាលណាអុីម៉ាំស៊ូជូត។ បើមិនដូច្នេះទេនោះសឡាតរបស់គេគឺខូចហើយ។ដោយសារម៉ាក់មុំត្រូវធ្វើតាមអុីម៉ាំដោយគ្មានលក្ខខណ្ឌដូចជាស៊ូជូត,រ៉ូកុ,និងផ្សេងៗ។ប្រសិនបើអុីម៉ាំមិនស៊ូជូតតីឡាវ៉ះទេគឺម៉ាក់មុំមិនត្រូវស៊ូជូតតីឡាវ៉ះដែរព្រោះគេមិនអនុញ្ញាត្តិអោយម៉ាក់មុំធ្វើផ្ទុយពីអុីម៉ាំនោះទេ។ប៉ុន្តែស៊ូណាត់អោយអ្ីម៉ាំស៊ូជូតតីឡាវ៉ះវិញក្រោយពីចប់សឡាត។










 




Previous Post Next Post