-->
  គម្ពីរគួរអាន នឹង  ស៊ុណ្ណះណាពី

សូមស្វាគមន៍

ពេលវេលាជាមាសប្រាក់
ចំនេះជាទ្រព្យជាប់ប្រាណ
ចិត្តល្អជាទុន ចិត្តធ្ងន់ជាទ្រព្យ
ចំណេះដឹងគឺជាអំណាច
ចំនេះជាស្ពានចំលង

ប្រការគេប្រើនិងហាម សម្រាប់សាច់ញ្ញាតិ

ប្រការគេប្រើនិងហាមសម្រាប់សាច់ញ្ញាតិ

១ ការទ្រាំអត់ធ្មត់
២ សូត្រពេលមានគេស្លាប់
៣ ប្រការអនុញ្ញាតសម្រាប់សាច់ញាតិ
៤ ប្រការហាមឃាត់តសម្រាប់សាច់ញាតិ

១ ការទ្រាំអត់ធ្មត់

មនុស្សម្នាក់ៗដែលនៅលើលោកនេះមិនអាចរស់នៅដោយមានសុភមង្គលបានរហូតនោះទេតែងតែជួបនូវភាពសប្បាយរីករា,ភាពសោកសៅ,ទុក្ខព្រួយដោយហេតុផ្សេងៗគ្នា។ដែលជាការសាកល្បងរបស់អល់ឡោះដល់ខ្ញុំរបស់ទ្រង់ដែលមានគ្រប់រូបភាព,ជនណាហើយដែលទ្រាំអត់ធ្មត់នឹងការសាកល្បងនោះដោយមិនរទូរទាំងនោះអល់ឡោះនឹងផ្តល់អោយគេវិញនូវអំពើល្អឬលុបលាងបាបកម្មរបស់គេដែលបានប្រព្រឹត្តកន្លងមក។ដូច្នេះហើយនៅពេលមានទុក្ខឬគ្រោះមកដល់ត្រូវចេះអត់ធ្មត់,ហើយបើសំណាងល្អមកចំពោះយើងគឺត្រូវចេះដឹងគុណចំពោះអល់ឡោះ។

وَلَنَبْلُوَنَّكُمْ بِشَيْءٍ مِنَ الْخَوْفِ وَالْجُوعِ وَنَقْصٍ مِنَ الْأَمْوَالِ وَالْأَنْفُسِ وَالثَّمَرَاتِ ۗ وَبَشِّرِ الصَّابِرِينَ . سورة البقرة(155)

មានន័យថា:   :អល់ឡោះបានមានបន្ទូលថា:"យើងពិតជានឹងសាកល្បងពួកអ្នកនូវប្រការមួយចំនួនដូចជាការភ័យខ្លាចការអត់ឃ្លានការខ្វះខាតទ្រព្យសម្បត្តិការបាត់បង់ជីវិតនិងការខ្វះខាតផល្លានុផល។ឱមូហាំម៉ាត់!ចូរអ្នកផ្តល់ដំណឹងរីករាយដល់ពួកអ្នកដែលមានការអត់ធ្មត់។" ( អាល់ហ្ពាក៏រ៉ោះ :១៥៥)។

عَنْ أَبِي سَعِيدٍ وَأَبِي هُرَيْرَةَ رَضِيَ اللهُ عَنْهُمَا، عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ: «مَا يُصِيبُ المُسْلِمَ مِنْ نَصَبٍ، وَلَا وَصَبٍ، وَلَا هَمٍّ، وَلَا حَزَنٍ، وَلَا أَذًى، وَلَا غَمٍّ، حَتَّى الشَّوْكَةُ يُشَاكُهَا إِلَّا كَفَّرَ اللهُ بِهَا مِنْ خَطَاياهُ»؛ متفق عليه.

មានន័យថា: :អំពី អាពូសាអ៊ីតនិងអាពូហ៊ូរ៉យរ៉ោះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា និយាថា: ណាពីសល់លុលឡោះ អាឡៃហុីវ៉ាសាល់ឡាំ ពិតជាបានមានប្រសាសន៍ថាៈ អ្វីវីៗទាំងអស់ដែលកើតឡើងចំពោះអ្នកអ៊ីស្លាមដូចជា ការនឿយណាយឬជំងឺឬការព្រួយបារម្ភនិងសេចក្តីកង្វល់ ឬមួយគ្រោះថ្នាក់និងទុក្ខលំបាកផេ្សងៗទៀត សូម្បីតែបន្លាដែលមុតត្រូវនោះ គឺសុទ្ធតែជាមូលហេតុដែលអល់ឡោះជំរុះចោលនូវបាបកម្មរបស់គាត់។ (អាល់ពូខរី និងមូស្លីម)

ដូច្នេះហើយបុគ្គលដែលរងនូវទុក្ខលំបាកសូម្បីតែមុតបន្លាក៏ដោយក៏ត្រូវបានគេគុណទ្វេដងនៃរង្វាន់មិនតែប៉ុណ្ណោះគេថែមទាំងទទួលបានការលើកលែងទោសពីអល់ឡោះសម្រាប់ទុក្ខលំបាកនោះ។

عَنْ أَنَسٍ رَضِي اللَّهُ عَنْهُ قَالَ : مَرَّ النَّبِيُّ صَلّى اللهُ عَلَيْهِ وسَلَّم بِامْرَأَةٍ تَبْكِي عِنْدَ قَبْرٍ فَقَال : «اتَّقِي الله وَاصْبِرِي » فَقَالَتْ : إِلَيْكَ عَنِّي ، فَإِنِّكَ لَمْ تُصَبْ بمُصِيبتى، وَلَمْ تعْرفْهُ ، فَقيلَ لَها : إِنَّه النَّبِيُّ صَلّى اللهُ عَلَيْهِ وسَلَّم ، فَأَتتْ بَابَ النَّبِّي صَلّى اللهُ عَلَيْهِ وسَلَّم ، فلَمْ تَجِد عِنْدَهُ بَوَّابينَ ، فَقالتْ : لَمْ أَعْرِفْكَ ، فقالَ : « إِنَّما الصَّبْرُ عِنْدَ الصَّدْمَةِ الأولَى » متفقٌ عليه

មានន័យថា: អំពីអាណើស រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ និយាយថាៈ រ៉ស៊ូលុលឡោះ សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ បានដើរជួបប្រទះនឹងស្ត្រីម្នាក់កំពុងតែយំនៅក្បែរផ្នូរមួយ។លោកបានមានប្រសាសន៍ថាៈ"ចូរនាងគោរពកោតខ្លាចអល់ឡោះហើយត្រូវអត់ធ្មត់ឱ។ស្ត្រីនោះបានតបវិញថា:ចេញអោយឆ្ងាយពីខ្ញុំ!លោកមិនបានជួបប្រទះនូវទុក្ខលំបាកដូចខ្ញុំនោះទេ។នាងមិនស្គាល់លោកទេ។ក្រោយមកគេបានប្រាប់នាងថាការពិតលោកគឺណាពី។នាងក៏បានមកដល់ទ្វារផ្ទះណាពីហើយខណៈនោះលោកគ្មានអ្នកយាមផ្ទះនៅជាមួយនោះទេ។នាងក៏និយាយថា:(សូមទោស)ខ្ញុំមិនបានស្គាល់លោកនោះទេ។លោកក៏មានប្រសាសន៍ថាៈការពិតការអត់ធ្មត់គឺត្រូវធ្វើនៅពេលជួបប្រទះទុក្ខលំបាកដំបូង។(អាល់ពូខរីនិងមូស្លីម)។

មានសេចក្តីរាយការណ៍មួយរបស់លោកមូស្លីមថា:នាងយំដោយសារកូនប្រុសរបស់នាងបានស្លាប់។ដូច្នេះហើយបុគ្គលដែលរងនូវការសាកល្បងទុក្ខលំបាកអំពីអល់ឡោះហើយស៊ូទ្រាំ,អត់ធ្មត់ទបានប៉ះឡានិងទទួលបានការលើកលែងទោសពីអល់ឡោះសម្រាប់ទុក្ខលំបាកនោះ។

អ្វីដែលត្រូវសូត្រពេលមានគេស្លាប់

នៅពេលដែលមាននរណាម្នាក់បានទទួលមរណភាពទោះបីជាបងប្អូនសាច់ញាតិក្នុងក្រុមគ្រួសារ,អ្នកជិតខាងឬមួយអ្នកដទៃស៊ូណាត់អោយយើងសូត្រថា:

إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُونَ

ពិតប្រាកដណាស់ ពួកយើងនឹងវិល ត្រឡប់ទៅរកទ្រង់វិញ

الَّذِينَ إِذَا أَصَابَتْهُمْ مُصِيبَةٌ قَالُوا إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُونَ البقرة(156)

មានន័យថា: ពួកដែលនៅពេលគ្រោះមហន្ដរាយណាមួយបានធ្លាក់លើពួកគេពួកគេបាននិយាយថាៈពិតប្រាកដណាស់ពួកយើងជាកម្មសិទ្ធិរបស់អល់ឡោះហើយពិតប្រាកដណាស់ពួកយើងនឹងវិលត្រឡប់ទៅរកទ្រង់វិញ។

عَنْ ‏ ‏أُمِّ سَلَمَةَ زَوْجِ النَّبِيِّ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ ‏ ‏قَالَتْ ‏ ‏سَمِعْتُ رَسُولَ اللَّهِ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ ‏ ‏يَقُولُ ‏ ‏مَا مِنْ عَبْدٍ تُصِيبُهُ مُصِيبَةٌ فَيَقُولُ إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُونَ اللَّهُمَّ ‏ ‏أْجُرْنِي ‏ ‏فِي مُصِيبَتِي وَاخْلُفْنِي خَيْرًا مِنْهَا إِلَّا ‏ ‏أَجَرَهُ ‏ ‏اللَّهُ فِي مُصِيبَتِهِ وَخَلَفَ لَهُ خَيْرًا مِنْهَا ‏. مسلم 918

មានន័យថា: :អំពី-អ៊ុំមូ-សាល់ម៉ះ_រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ-បាននិយាយថា:ខ្ញុំបលឺរ៉ស៊ូលុលឡោះ-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំមានប្រសាសន៍ថា"ខ្ញុំគ្រប់រូបដែលជួបប្រទះនឹងទុក្ខលំបាក(ការសាកល្បង)អ្វីមួយហើយគាត់សូត្រថាៈ

إنّا للهِ وَإنَّا إِلَيْهِ رَاجِعُونَ ، اللَّهُمَّ أُجِرْنِي في مُصِيبَتي وَاخْلفْ لِي خَيراً مِنْهَا

មានន័យថា: "ពិតណាស់ពួកយើងគឺជាកម្មសិទ្ធិរបស់អល់ឡោះហើយពួកយើងពិតជានឹងវិលត្រឡប់ទៅជួបទ្រង់វិញ។ឱអល់ឡោះ!សូមទ្រង់ផ្ដល់ផលបុណ្យដល់ខ្ញុំនៅក្នុងទុក្ខលំបាករបស់ខ្ញុំនេះនិងជំនួសអោយខ្ញុំវិញល្អជាងអ្វីដែលខ្ញុំបានបាត់បង់"អល់ឡោះនឹងផ្ដល់ផលបុណ្យដល់គាត់នូវទុក្ខលំបាកនោះព្រមទាំងជំនួសអោយគាត់ល្អជាងអ្វីដែលគាត់បានបាត់បង់"អុំមូស្លាម៉ះបាននិយាយថាៈនៅពេលដែលអាពូស្លាម៉ះបានស្លាប់ខ្ញុំបានសូត្រដូចដែលរ៉ស៊ូលុលឡោះបានបង្គាប់ប្រើខ្ញុំហើយអល់ឡោះបានជំនួសអោយខ្ញុំល្អជាងអាពូស្លាម៉ះ គឺរ៉ស៊ូលុលឡោះ។(រាយការណ៍ដោយមូស្លីម)

ប្រការអនុញ្ញាតសម្រាប់សាច់ញាតិ

ការពិតណាស់នៅពេលដែលបាត់បង់សមាជិកឬសាច់ញ្ញាតិណាម្នាក់ក្នុងចំណោមសាច់ញ្ញាតិរបស់យើងវានឹងធ្វើអោយយើងមានការរង្គោះរង្គើរចិត្តរកអ្វីថ្លែងពុំបាន។ដោយសារដឹងថាគេនឹងចាកចេញទៅដោយគ្មានថ្ងៃវិលត្រលប់ជាហេតុធ្វើអោយអ្នកខ្លះយំសោកបោកប្រាណស្រណោះស្តាយ។

  1. ការយំសោកស្តាយ
  2. ពិតណាស់ការបាត់បង់សមាជិកណាម្នាក់ក្នុងចំណោមសមាជិកគ្រួសារគឺជារឿងដែលរន្ធត់បំបំផុតដែលមនុស្សគ្រប់មិនចង់អោយកើតឡើងនោះទេ។ប៉ុន្តែមិនមាននរណាម្នាក់ដែលអាចរត់គេចពីសេចក្តីស្លាប់បានទេទោះបីជាគេចង់ឬមិនចង់ក៏ដោយ។មានតែអ្នកដែលធ្លាប់ឆ្លងកាត់ការបាត់បង់មនុស្សជាទីស្រលាញ់ទើបអាចយល់អារម្មណ៍មួយនេះ,វាពិតជាពិបាកនិងបរិយាយណាស់។ដើម្បីលួងចិត្តខ្លួនឯងមានតែការយំសម្រក់ទឹកភ្នែកប៉ុណ្ណោះដែលអាចជួយកាត់បន្ថយភាពតានតឹងក្នុងទ្រូងបានខ្លះ។ហើយការយំរបស់សមាជិកសាច់ញាតិនៃសពពេលមាននរណាម្នាក់មរណភាពគឺត្រូវបានអនុញ្ញាតិក៏ប៉ុន្តែការយំនោះគឺមិនបញ្ចេញសម្លេងខ្លាំៗ,ទះមុខ,បោចសក់,..។ល។

    عن أُسَامة بنِ زَيْدٍ رضي اللَّه عنهما أَنَّ رسولَ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم رُفِعَ إِلَيهِ ابْنُ ابْنَتِهِ وَهُوَ في المَوْتِ ، فَفَاضَتْ عَيْنا رسول اللَّه صَلّى اللهُ عَلَيْهِ وسَلَّم ، فقال له سعدٌ : مَا هذا يا رسولَ اللَّهِ ؟، قال: هَذِهِ رحمةٌ جَعَلها اللَّهُ تَعالى في قلوبِ عبادِهِ ، وَإِنما يَرْحَمُ اللَّهُ مِنْ عبَادِهِ الرُّحَمَاءَ. متفقٌ عليه .

    មានន័យថា: អំពី អ៊ូសាម៉ះ ពិន ហ្សែត-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា_បាននិយាយថា : ពិតណាស់គេបានបីចៅប្រុសរបស់រ៉ស៊ូលុលឡោះ-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ_ហុចអោយលោកខណៈដែលវាហៀបនឹងស្លាប់។ពេលនោះរ៉ស៊ូលុលឡោះបានស្រក់ទឹកភ្នែក។សាអាត់បានសួរលោកថាៈឱរ៉ស៊ូលុលឡោះ!តើនេះគឺជាអ្វីទៅ?លោកបានឆ្លើយថា:"វាគឺជាក្ដីស្រលាញ់ដែលអល់ឡោះបានបង្កើតវានៅក្នុងចិត្ដខ្ញុំទាំងឡាយរបស់ទ្រង់ហើយពិតណាស់អល់ឡោះស្រលាញ់ខ្ញុំរបស់ទ្រង់ណាដែលមានចិត្ដអាណិតស្រលាញ់" (ដោយអាល់ពូខរី និងមូស្លីម)

  3. ការទួញសោក
  4. ការទួញសោករបស់សាច់ញាតិឬមិត្តភក្តិនៃសពគឺត្រូវបានអនុញ្ញាតិក៏ប៉ុន្តែការទួញសោកនោះក្នុងន័យរំលឹកអំពីគុណធម៌របស់អ្នកស្លាប់,ដោយមានចិត្តចង់ធ្វើតាមគំរូនិងយកតម្រាប់តាមលោកក្នុងអំពើល្អដូចជាសប្បុរសសប្បុរសធម៌ក្នុងសាសនានិងសហគមន៍,និងការអំពាវនាវរកសេចក្តីល្អ។ហើយត្រូវបានហាមឃាត់ការទួញសោកធ្វើឲ្យរង្គោះរង្គើដោយសេចក្តីទុក្ខសោកអំពាវនាវឲ្យមានការយំសោកហើយបន្ថែមស្ថានភាពដល់ញាតិសន្តានដែលស្លាប់ទៅឲ្យមានការជ្រួលច្របល់ដោយការយំសោក មិនគួរលើកឡើងក៏មិនគួរអានឲ្យគេស្តាប់ដែរ។

    عَنْ عُمَر بْنِ الخَطَّابِ رضي اللَّه عَنْهُ قَالَ : قَال النبيُّ صَلّى اللهُ عَلَيْهِ وسَلَّم : الميِّتُ يُعذَّبُ في قَبرِهِ بِما نِيح علَيْهِ . متفقٌ عليه

    មានន័យថា:   អំពីអ៊ូមើរពិនអាល់ខត្ដបរ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ_បាននិយាយថា:ណាពី-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ-បានមានប្រសាសន៍ថា:"សាកសពត្រូវគេដាក់ទណ្ឌកម្មនៅក្នុងផ្នូររបស់គាត់ដោយសារគេទ្រហោយំអោយគាត់"(រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)

ប្រការហាមសម្រាប់សាច់ញាតិ
ត្រូវបានហាមឃាត់ទោះបីសាច់ញាតិនៃសពឬមិនមែនក៏ដោយចំពោះការ,ទ្រហោរយំ,ទះកំភ្លៀង,បោចសក់,ខ្វាចមុខ,ហែកសម្លៀកបំពាក់,ឬការសុំអោយវិនាសមហន្តរាយ។
عن ابْنِ مسعُودٍ رضي اللَّه عَنْهُ قَالَ : قَالَ رَسُولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم : « لَيْسَ مِنَّا مَنْ ضَرَبَ الخُدُودَ ، وشَقَّ الجُيُوبَ ، ودَعا بِدَعْوَى الجَاهِليةِ » متفقٌ عليه

មានន័យថា:   អំពីអ៊ីបនូម៉ាស្អ៊ូទ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ_បាននិយាយថា:រ៉ស៊ូលុលឡោះ-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ_បានមានប្រសាសន៍ថា:"មិនមែនជាក្រុមរបស់យើងទេជនដែលទះមុខខ្លួនឯងហែកសំលៀកបំពាក់និងបួងសួងដូចការបួងសួងនៅជំនាន់ហ្ជាហ៊ីលីយ៉ះ(មុនអ៊ីស្លាម)"(រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)

. ទៅចំណុចដំបូង
Previous Post Next Post