គ្រប់ភាវៈដែលមានជីវិតទាំងអស់នឹងភ្លក់រសជាតិនៃការស្លាប់ទោះបីជាស្ថានភាពបែបណាក៏ត្រូវស្លាប់អ្នកខ្លាំងក៏ស្លាប់ អ្នកខ្សោយក៏ស្លាប់ ចាស់ឬក្មេងក៏ស្លាប់ អ្នកមានឬក្រក៏នឹងស្លាប់ អ្នកគ្រប់គ្រងឬួ ទាសករ ក៏ស្លាប់។ ក្រុមគ្រួសាររបស់អ្នកនឹងមិនអាចរារាំងអ្នកពីសេចក្តីស្លាប់បានទេ លុយក៏មិនអាចលោះអ្នកពីសេចក្តីស្លាប់បានដែរទោះបីជាមាន អំណាចតំណែង ឋានៈ បុណ្យស័ក្តិ ឬកិត្យានុភាព ធាតុពិតដែលត្រូវបានប្រកាសបានដឹងគ្រប់ពេលវេលាងត្រ
ចៀករបស់អ្នកស្តាប់លឺ ចងចាំនៅក្នុងខួរក្បាល ជ្រាបដល់ក្នុងបេះដូងមនុស្សរស់គ្រប់រូបថា: នឹងត្រូវស្លាប់គ្រប់ៗរូប។
០១- គិតដល់មរណភាពជាប់ជានិច្ច
០២- ត្រៀមខ្លួនសម្រាប់មរណភាព
០៣- ភ្ញាក់រលឹក,កែប្រែនិងសុំការអធ្យាស្រ័យ
១ គិតដល់មរណភាពជាប់ជានិច្ច
عن أبي هريرة رَضِي اللهُ عَنْه، قال: قال رسولُ الله صَلّى اللهُ عَلَيْهِ وسَلَّم: أكثِرُوا ذكرَ هادِمِ اللذَّاتِ: الموت.
رواه الترمذي، والنَّسائي،
មានន័យថា: អាពូហ៊ូរ៉យរ៉ោះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ និយាយថា: រ៉ស៊ូលុលឡោះ,សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ បានមានប្រសាសន៍ថា: ចូរពួកអ្នករំលឹកអំពីអ្នកដែលកាត់ផ្ដាច់នូវភាពសប្បាយរីករាយអោយបានច្រើន(ពោលគឺសេចក្ដីស្លាប់)។ ដោយ:អាត់តៀរមីត្ស៊ី
عَنْ أبي هريرة رضي اللَّه عنه أن رسولَ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم قال: بادِروا بالأعْمالِ الصَّالِحةِ ، فستكونُ فِتَنٌ كقطَعِ اللَّيلِ الْمُظْلمِ يُصبحُ الرجُلُ مُؤمناً ويُمْسِي كافراً ، ويُمسِي مُؤْمناً ويُصبحُ كافراً ، يبيع دينه بعَرَضٍ من الدُّنْيا
.
رواه مسلم
មានន័យថា:
អំពី អាពូហ៊ូរ៉យរ៉ោះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ និយាយថា : រ៉ស៊ូលុលឡោះ ,សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ ពិតជាបានមាន:ប្រសាសន៍ថាចូរពួកអ្នករួសរាន់ធ្វើទង្វើល្អមុនពេលមានភាពចលាចលកើតឡើងដូចជាផ្នែកមួយនៃរាត្រី(ខ្មៅងងឹតដូចពេលរាត្រី)គឺបុរសម្នាក់គាត់មានជំនឿនៅពេលព្រឹកហើយគាត់លែងមានជំនឿវិញនៅពេលល្ងាចនិងអ្នកខ្លះមានជំនឿនៅពេលល្ងាចហើយលែងមានជំនឿវិញនៅពេលព្រឹកគាត់លក់សាសនារបស់ គាត់ ដើម្បីផលប្រយោជន៍លោកិយ។
២ ត្រៀមខ្លួនសម្រាប់មរណភាព
គ្មាននរណាម្នាក់អាចដឹងថា តើរូបគេនឹងត្រូវស្លាប់នៅពេលណានោះ ហើយសេចក្តីស្លាប់វាក៏មិនអាចពន្យារពេលបានដែរ អោយតែដល់កំណត់ហើយគឺត្រូវតែអស់សង្ខារ ទោះបីជាកុមារាឬកុមារី យុវជនឬយុវត្តី ប្រុសឬស្រី ក្មេងឬចាស់ ។
فَكُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ ۗ
سورة آل عمران(185)
មានន័យថា: រាល់ជីវិតទាំងអស់នឹងភ្លក្សរសជាតិនៃការស្លាប់។
អាំរូ ពិនអោស : និយាយប្រាប់កូនគាត់អំពីសេចក្តីស្លាប់ថា: កូនអើយ មច្ចុរាជ ហួសថ្លែង! ប៉ុន្តែខ្ញុំនឹងរៀបរាប់អំពីអ្វីមួយរបស់វាដល់អ្នក ហើយដោយព្រះ វាដូចជាប្រសិនបើខ្ញុំមានភ្នំ រីទវ៉ា និង តីហាម៉ះ នៅលើស្មារបស់ខ្ញុំ ដូចជាប្រសិនបើខ្ញុំកំពុងដកដង្ហើមដោយថ្នាំពុលនៃម្ជុល! វាដូចជាមានបន្លាក្នុងចិត្តខ្ញុំ ហើយវាដូចជាមេឃបិទលើផែនដី ហើយខ្ញុំនៅចន្លោះពួកគេបាន។
អុីម៉ាំគួរ៍តពី បាននិយាយថា: អ្នកណាដែលនឹកឃើញសេចក្ដីស្លាប់ញឹកញាប់ រមែងទទួលនូវសេចក្ដីបីយ៉ាងគឺ ការប្រែចិត្តលឿន ការស្កប់ស្កល់ក្នុងចិត្ត និងការគោរពប្រណិប័តន៍យ៉ាងសកម្ម ហើយអ្នកណាដែលភ្លេចសេចក្ដីស្លាប់ នឹងត្រូវទទួលទោសបីយ៉ាងគឺ ការពន្យាពេលប្រែចិត្ត លះបង់ការស្កប់ស្កល់នឹងការចិញ្ចឹមជីវិត និងខ្ជិលថ្វាយបង្គំ។
فَمَنْ كَانَ يَرْجُو لِقَاءَ رَبِّهِ فَلْيَعْمَلْ عَمَلًا صَالِحًا وَلَا يُشْرِكْ بِعِبَادَةِ رَبِّهِ أَحَدًا
سورة الكهف(110)
មានន័យថា: ដូចេ្នះអ្នកណាហើយដែលសង្ឃឹមថានឹងបានជួបម្ចាស់របស់គេចូរឱ្យគេសាងអំពើណាដែលល្អហើយកុំឱ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូ ក្នុងការគោរពសក្ការៈចំពោះម្ចាស់របស់គេឱ្យសោះ។ ដោយ:អាត់តៀរមីត្ស៊ី
៣ ការភ្ញាក់រលឹកនិងការសុំអធ្យាស្រ័យ
គ្មានទេអ្នកដែលល្អឥតខ្ចោះមិនដែលមានកំហុសខុសឆ្គងលើកលែងតែបណ្តាណាពីៗប៉ុណ្ណោះ។ដូច្នេះបើមនុស្សម្នាក់ធ្លាក់ក្នុងកំហុសឬមិនស្តាប់បង្គាប់គាត់ត្រូវប្រញាប់ត្រឡប់មកវិញហើយប្រែចិត្តចំពោះអល់ឡោះ។
عن أنسٍ رَضِي اللهُ عَنْه، قال: قال رسولُ الله صَلّى اللهُ عَلَيْهِ وسَلَّم: كلُّ ابنِ آدمَ خطَّاءٌ ، وخيرُ الخطَّائينَ التَّوَّابونَ،.
أخرجه الترمذي ، وأحمد ، وابن ماجه
មានន័យថា: អំពី អាពូហ៊ូរ៉យរ៉ោះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ បាននិយាយថាៈ ពិតណាស់រ៉ស៊ូលុលឡោះ បាមានប្រសាសន៍ថាៈ មនុស្សលោកគ្រប់រូបតែងតែមានកំហុស ហើយអ្នកដែលល្អ ក្នុងចំណោមអ្នកដែលខុសនោះគឺ អ្នកដែលតាវព្ហាត់(សការលើកលែងទោស)។
عن أنسٍ رَضِي اللهُ عَنْه، قال: قال رسولُ الله صَلّى اللهُ عَلَيْهِ وسَلَّم: لا يَتَمَنَّيَنَّ أحَدُكُمُ المَوْتَ مِن ضُرٍّ أصابَهُ، فإنْ كانَ لا بُدَّ فاعِلًا، فَلْيَقُلِ: اللَّهُمَّ أحْيِنِي ما كانَتِ الحَياةُ خَيْرًا لِي، وتَوَفَّنِي إذا كانَتِ الوَفاةُ خَيْرًا لِي
متَّفقٌ عليه.
មានន័យថា:
អំពី អាពូហ៊ូរ៉យរ៉ោះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ បាននិយាយថា ពិតណាស់រ៉ស៊ូលុលឡោះ បានមានប្រសាសន៍ថាៈ"បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នកកុំប្រាថ្នាចង់ស្លាប់ដោយសារតែមានគ្រោះ កើតឡើងលើខ្លួនអោយសោះ។ប្រសិនបើចាំបាច់ត្រូវតែធ្វើនោះចូរអោយគាត់សុំថាៈឱអល់ឡោះ! សូមទ្រង់អោយខ្ញុំបានរស់នៅតទៅទៀត ប្រសិនបើការរស់ នៅល្អប្រសើរសំរាប់ខ្ញុំ ហើយសូមទ្រង់យកជីវិតខ្ញុំចុះ ប្រសិនបើសេចក្តីស្លាប់ ល្អប្រសើរសំរាប់ខ្ញុំ "។ ដោយអាល់ពូខរី និងមូស្លីម) ។
ទៅចំណុចដំបូង