-->
  គម្ពីរគួរអាន នឹង  ស៊ុណ្ណះណាពី

សូមស្វាគមន៍

ពេលវេលាជាមាសប្រាក់
ចំនេះជាទ្រព្យជាប់ប្រាណ
ចិត្តល្អជាទុន ចិត្តធ្ងន់ជាទ្រព្យ
ចំណេះដឹងគឺជាអំណាច
ចំនេះជាស្ពានចំលង

មរណភាព

មរណភាព

ពិតណាស់យើងគ្រប់គ្នាបានដឹងរួចមកហើយថា រាល់ៗរបស់ដែលមានជីវិតរស់នៅក្នុងលោកិយ៍ នឹងត្រូវស្លាប់ទាំងអស់មិនមានអ្វីមួយដែលនៅគង់វង្សអមតនោះទេ។ ពេលវេលាដែលនៅក្នុងលោកិយ៍ គ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ ហើយយើងនឹងត្រូវវិលត្រលប់ទៅជួប អល់ឡោះជាម្ចាស់ ដែលជាអ្នកបង្កើត ដោយមិនអាចប្រកែកបាន។ ហើយមានតែអល់ឡោះតែមួយគត់ ដែលស្ថិតស្ថេរជាអមតៈ។ តើយើងបានត្រៀមអ្វីខ្លះ ដើម្បីត្រឡប់ទៅជួបអល់ឡោះ?
សាសនាឥស្លាមបានបង្រៀនយើងគ្រប់គ្នាអោយត្រៀមខ្លួន និងមានចំណេះគ្រប់ស្ថានការណ៍ទាំអស់ សូម្បីតែនៅពេលមានអ្នកឥស្លាមទទួលមរណភាព មានតាមដំណាក់កាលនីមួយៗ អោយយើងស្វែងយល់ដូចខាងក្រោម👇





ទី១: ពេលស្លាប់មកដល់

គ្រប់ភាវៈដែលមានជីវិតទាំងអស់នឹងភ្លក់រសជាតិនៃការស្លាប់ទោះបីជាស្ថានភាពបែបណាក៏ត្រូវស្លាប់អ្នកខ្លាំងក៏ស្លាប់ អ្នកខ្សោយក៏ស្លាប់ ចាស់ឬក្មេងក៏ស្លាប់ អ្នកមានឬក្រក៏នឹងស្លាប់ អ្នកគ្រប់គ្រងឬួ ទាសករ ក៏ស្លាប់។ ក្រុមគ្រួសាររបស់អ្នកនឹងមិនអាចរារាំងអ្នកពីសេចក្តីស្លាប់បានទេ លុយក៏មិនអាចលោះអ្នកពីសេចក្តីស្លាប់បានដែរទោះបីជាមាន អំណាចតំណែង ឋានៈ បុណ្យស័ក្តិ ឬកិត្យានុភាព ធាតុពិតដែលត្រូវបានប្រកាសបានដឹងគ្រប់ពេលវេលាងត្រ ត្រចៀករបស់អ្នកស្តាប់លឺ ចងចាំនៅក្នុងខួរក្បាល ជ្រាបដល់ក្នុងបេះដូងមនុស្សរស់គ្រប់រូបថា: នឹងត្រូវស្លាប់គ្រប់ៗរូប។

وَلِكُلِّ أُمَّةٍ أَجَلٌ ۖ فَإِذَا جَاءَ أَجَلُهُمْ لَا يَسْتَأْخِرُونَ سَاعَةً ۖ وَلَا يَسْتَقْدِمُونَ﴾ [سورة الأعراف(34)]

មានន័យថា: រាល់ៗប្រជាជាតិគឺមានការកំណត់ជីវិតរួចជាសេ្រច។ដូចេ្នះនៅពេលដែលការកំណត់ជីវិតរបស់ពួកគេបានមកដល់ពួកគេមិនអាចសុំពន្យារពេល ឬសុំមុនពេលកំណត់បានឡើយ ទោះបីជាមួយវិនាទីក៏ដោយ។



១.១: គិតជាប្រចាំនិងត្រៀមខ្លួន
  1. គិតដល់សេចក្តីស្លាប់ ⏩
  2. ត្រៀមខ្លួនសម្រាប់សេចក្តីស្លាប់ ⏩
  3. ភ្ញាក់រលឹកនិងកែប្រែ ⏩

គិតដល់សេចក្តីស្លាប់

គ្រប់ភាវៈដែលមានជីវិតទាំងអស់នឹងភ្លក់រសជាតិនៃការស្លាប់ទោះបីជាស្ថានភាពបែបណាក៏ត្រូវស្លាប់អ្នកខ្លាំងក៏ស្លាប់ អ្នកខ្សោយក៏ស្លាប់ ចាស់ឬក្មេងក៏ស្លាប់ អ្នកមានឬក្រក៏នឹងស្លាប់ អ្នកគ្រប់គ្រងឬួទាសករក៏ស្លាប់។ ក្រុមគ្រួសាររបស់អ្នកនឹងមិនអាចរារាំងអ្នកពីសេចក្តីស្លាប់បានទេ លុយក៏មិនអាចលោះអ្នកពីសេចក្តីស្លាប់បានដែរទោះបីជាមាន អំណាចតំណែងឋានៈ បុណ្យស័ក្តិឬកិត្យានុភាព ធាតុពិតដែលត្រូវបានប្រកាសបានដឹងគ្រប់ពេលវេលាងត្រ ចៀករបស់អ្នកស្តាប់លឺ ចងចាំនៅក្នុងខួរក្បាល ជ្រាបដល់ក្នុងបេះដូងមនុស្សរស់គ្រប់រូបថា: នឹងត្រូវស្លាប់គ្រប់ៗរូប។

عن أبي هريرة رَضِي اللهُ عَنْه، قال: قال رسولُ الله صَلّى اللهُ عَلَيْهِ وسَلَّم: أكثِرُوا ذكرَ هادِمِ اللذَّاتِ: الموت.   رواه الترمذي، والنَّسائي

មានន័យថា:   អាពូហ៊ូរ៉យរ៉ោះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ និយាយថា: រ៉ស៊ូលុលឡោះ,សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ បានមានប្រសាសន៍ថា: ចូរពួកអ្នករំលឹកអំពីអ្នកដែលកាត់ផ្ដាច់នូវភាពសប្បាយរីករាយអោយបានច្រើន(ពោលគឺសេចក្ដីស្លាប់)។ ដោយ:អាត់តៀរមីត្ស៊ី

عَنْ أَبِي هُرَيْرَةَ أَنَّ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ بَادِرُوا بِالْأَعْمَالِ فِتَنًا كَقِطَعِ اللَّيْلِ الْمُظْلِمِ يُصْبِحُ الرَّجُلُ مُؤْمِنًا وَيُمْسِي كَافِرًا وَيُمْسِي مُؤْمِنًا وَيُصْبِحُ كَافِرًا يَبِيعُ أَحَدُهُمْ دِينَهُ بِعَرَضٍ مِنْ الدُّنْيَا .  رواه مسلم

មានន័យថា:   អំពី អាពូហ៊ូរ៉យរ៉ោះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ និយាយថា: រ៉ស៊ូលុលឡោះ សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ ពិតជាបានមានប្រសាសន៍ថា ចូរពួកអ្នករួសរាន់ធ្វើទង្វើល្អ មុនពេលមានភាពចលាចលកើតឡើង ដូចជាផ្នែកមួយនៃរាត្រី (ខ្មៅងងឹតដូចពេលរាត្រី) គឺបុរសម្នាក់គាត់មានជំនឿនៅពេលព្រឹក ហើយគាត់លែងមានជំនឿវិញនៅពេលល្ងាច និងអ្នកខ្លះមានជំនឿនៅពេលល្ងាច ហើយលែងមានជំនឿវិញនៅពេលព្រឹក គាត់លក់សាសនារបស់ គាត់ ដើម្បីផលប្រយោជន៍លោកិយ។

ត្រៀមខ្លួនសម្រាប់សេចក្ដីស្លាប់

គ្មាននរណាម្នាក់អាចដឹងថា តើរូបគេនឹងត្រូវស្លាប់នៅពេលណានោះ ហើយសេចក្តីស្លាប់វាក៏មិនអាចពន្យារពេលបានដែរ អោយតែដល់កំណត់ហើយគឺត្រូវតែអស់សង្ខារ ទោះបីជាកុមារាឬកុមារី យុវជនឬយុវត្តី ប្រុសឬស្រី ក្មេងឬចាស់ ។

فَكُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ ۗ   سورة آل عمران(185)

មានន័យថា: រាល់ជីវិតទាំងអស់នឹងភ្លក់រសជាតិនៃការស្លាប់

អាំរូ ពិនអោស: និយាយប្រាប់កូនគាត់អំពីសេចក្តីស្លាប់ថា: កូនអើយ មច្ចុរាជ ហួសថ្លែង! ប៉ុន្តែខ្ញុំនឹងរៀបរាប់អំពីអ្វីមួយរបស់វាដល់អ្នក ហើយដោយព្រះ វាដូចជាប្រសិនបើខ្ញុំមានភ្នំ រីទវ៉ា និង តីហាម៉ះ នៅលើស្មារបស់ខ្ញុំ ដូចជាប្រសិនបើខ្ញុំកំពុងដកដង្ហើមដោយថ្នាំពុលនៃម្ជុល! វាដូចជាមានបន្លាក្នុងចិត្តខ្ញុំ ហើយវាដូចជាមេឃបិទលើផែនដី ហើយខ្ញុំនៅចន្លោះពួកគេបាន។

អុីម៉ាំគួរ៍តពី បាននិយាយថា:   អ្នកណាដែលនឹកឃើញសេចក្ដីស្លាប់ញឹកញាប់ រមែងទទួលនូវសេចក្ដីបីយ៉ាងគឺ ការប្រែចិត្តលឿន ការស្កប់ស្កល់ក្នុងចិត្ត និងការគោរពប្រណិប័តន៍យ៉ាងសកម្ម ហើយអ្នកណាដែលភ្លេចសេចក្ដីស្លាប់ នឹងត្រូវទទួលទោសបីយ៉ាងគឺ ការពន្យាពេលប្រែចិត្ត លះបង់ការស្កប់ស្កល់នឹងការចិញ្ចឹមជីវិត និងខ្ជិលថ្វាយបង្គំ។

فَمَنْ كَانَ يَرْجُو لِقَاءَ رَبِّهِ فَلْيَعْمَلْ عَمَلًا صَالِحًا وَلَا يُشْرِكْ بِعِبَادَةِ رَبِّهِ أَحَدًا   سورة الكهف(110)

មានន័យថា:   ដូចេ្នះអ្នកណាហើយដែលសង្ឃឹមថានឹងបានជួបម្ចាស់របស់គេចូរឱ្យគេសាងអំពើណាដែលល្អហើយកុំឱ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូ ក្នុងការគោរពសក្ការៈចំពោះម្ចាស់របស់គេឱ្យសោះ។ ដោយ:អាត់តៀរមីត្ស៊ី

ភ្ញាក់រលឹកនិងកែប្រែ

គ្មានទេអ្នកដែលល្អឥតខ្ចោះមិនដែលមានកំហុសខុសឆ្គងលើកលែងតែបណ្តាណាពីៗប៉ុណ្ណោះ។ដូច្នេះបើមនុស្សម្នាក់ធ្លាក់ក្នុងកំហុសឬមិនស្តាប់បង្គាប់គាត់ត្រូវប្រញាប់ត្រឡប់មកវិញហើយប្រែចិត្តចំពោះអល់ឡោះ។

عن أنسٍ رَضِي اللهُ عَنْه، قال: قال رسولُ الله صَلّى اللهُ عَلَيْهِ وسَلَّم: كلُّ ابنِ آدمَ خطَّاءٌ ، وخيرُ الخطَّائينَ التَّوَّابونَ أخرجه الترمذي ، وأحمد ، وابن ماجه

មានន័យថា:  អំពី អាពូហ៊ូរ៉យរ៉ោះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ បាននិយាយថាៈ ពិតណាស់រ៉ស៊ូលុលឡោះ បាមានប្រសាសន៍ថាៈ មនុស្សលោកគ្រប់រូបតែងតែមានកំហុស ហើយអ្នកដែលល្អ ក្នុងចំណោមអ្នកដែលខុសនោះគឺ អ្នកដែលតាវព្ហាត់(សការលើកលែងទោស)។

عن أنسٍ رَضِي اللهُ عَنْه، قال: قال رسولُ الله صَلّى اللهُ عَلَيْهِ وسَلَّم: لا يَتَمَنَّيَنَّ أحَدُكُمُ المَوْتَ مِن ضُرٍّ أصابَهُ، فإنْ كانَ لا بُدَّ فاعِلًا، فَلْيَقُلِ: اللَّهُمَّ أحْيِنِي ما كانَتِ الحَياةُ خَيْرًا لِي، وتَوَفَّنِي إذا كانَتِ الوَفاةُ خَيْرًا لِي متَّفقٌ عليه

មានន័យថា:  អំពី អាពូហ៊ូរ៉យរ៉ោះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ បាននិយាយថា ពិតណាស់រ៉ស៊ូលុលឡោះ បានមានប្រសាសន៍ថាៈ"បុគ្គលណាក៏ដោយក្នុងចំណោមពួកអ្នកកុំប្រាថ្នាចង់ស្លាប់ដោយសារតែមានគ្រោះ កើតឡើងលើខ្លួនអោយសោះ។ប្រសិនបើចាំបាច់ត្រូវតែធ្វើនោះចូរអោយគាត់សុំថាៈឱអល់ឡោះ! សូមទ្រង់អោយខ្ញុំបានរស់នៅតទៅទៀត ប្រសិនបើការរស់ នៅល្អប្រសើរសំរាប់ខ្ញុំ ហើយសូមទ្រង់យកជីវិតខ្ញុំចុះ ប្រសិនបើសេចក្តីស្លាប់ ល្អប្រសើរសំរាប់ខ្ញុំ "។ ដោយអាល់ពូខរី និងមូស្លីម) ។


១.២: សង្ឃឹមចំពោះអល់ឡោះ

អុីម៉ាំ-ណាវ៉ាវី បាននិយាយថា:(គិតល្អចំពោះអល់ឡោះ)គឺការគិតចំពោះអល់ឡោះថានឹងមានក្តីអាណិតស្រលាញ់,ប្រោសប្រណី,ដល់រូបគេ។ហើយក៏នឹងសង្ឃឹមថាអល់ឡោះនឹងផ្តល់អោយនូវប្រការៗទាំងនោះ

عن جابِر بن عبدِ اللَّه ، رضي اللَّه عنهما ، أَنَّهُ سَمعَ النَبِيَّ صَلّى اللهُ عَلَيْهِ وسَلَّم ، قَبْلَ موْتِهِ بثلاثَةِ أَيَّامٍ يقولُ : لا يموتن أَحَدُكُم إِلاَّ وَهُوَ يُحْسِنُ الظَّنَّ باللَّه عزَّ وَجَلَّ .   رواه مسلم

មានន័យថា:   អំពីហ្ជារពៀរពិនអាប់ទុលឡោះរ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា,បាននិយាយថា:ពិតណាស់គាត់បានលឺរ៉ស៊ូលុលឡោះសល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ,មុនពេលលោកទទួលមរណភាពបីថ្ងៃបានមានប្រសាសន៍ថា:ចូរពួកអ្នកកុំទាន់ស្លាប់លើកលែងតែពួកអ្នកគិតល្អចំពោះអល់ឡោះ។ ដោយ:មូស្លីម

عَنْ أبي هريْرَةَ رضي الله عنه قال قال : سمِعْتُ رسُولَ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم يقول : جَعَلَ اللَّهُ الرَّحْمَةَ مائَةَ جُزْءٍ، فَأَمْسَكَ عِنْدَهُ تِسْعَةً وتِسْعِينَ ، وَأَنْزَلَ في الأَرْضِ جُزْءَا واحِداً ، فَمِنْ ذَلِكَ الجُزْءِ يَتَراحمُ الخَلائِقُ حَتَّى تَرْفَعَ الدَّابَّةُ حَافِرَهَا عَنْ ولَدِهَا خَشْيَةَ أَنْ تُصِيبَهُ »   متفقٌ عليه

មានន័យថា:   អំពី_អាពូហ៊ូរ៉យរ៉ោះ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ_បាននិយាយថា:ខ្ញុំបានលឺរ៉ស៊ូលុលឡោះ-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ,បានមានប្រសាសន៍ថា:អល់ឡោះបានបែងចែកក្ដីករុណាជា១០០ចំណែកហើយទ្រង់រក្សា៩៩ចំណែកនៅជាមួយទ្រង់និងបានបញ្ចុះមួយចំណែកមកលើផែនដី។គ្រាន់តែមួយចំណែកនេះធ្វើអោយសត្វលោកទាំងអស់ចេះអាណិតស្រលាញ់គ្នារហូតដល់សត្វពាហនៈលើកជើងរបស់វាដោយសារខ្លាចជាន់ត្រូវកូនរបស់វា។ ដោយ: ពូខរី និងមូស្លីម

.
១.៣: ប្រការស៊ូណាត់ពេលជិតស្លាប់
  1. បែរមុខតំរង់ទិសគីបឡាត់
  2. ផ្តល់អោយផឹកទឹក
  3. សូត្រស៊ូរ៉ោះយ៉ាសុីន
  4. តាល់គីន អ្នកជិតស្លាប់

១ បែរមុខតំរង់ទិសគីបឡាត់

ការបែរមុខតំរង់ទិសគីបឡាត់ គឺសំដៅទៅលើការបែរតំរង់ទិសដៅដែលអ្នកឥស្លាមតំរង់ទៅពេលសំពះយ៉ាំង ហើយនៅពេលជិតស្លាប់មកដល់ហើយការបែរមុខតំរង់គីបឡាត់ ក្រោយពីស្លាប់រួចមិនមានក្នុងស៊ុណ្ណះទេ ដូច្នេះមិនទាមទាចាំបាច់ត្រូវបែរនោះទេ ក្នុងនោះមានសាសនាវិទូដូចជា: ម៉ាស្ហាប់ ម៉ាលីគីមួយចំនួននៃអ៊ូឡាម៉ាកសាឡាហ្វ អុីម៉ាំ អាល់ពានី។ល។

قال رسول الله صلى الله عليه وسلم: … الْبَيْتِ الحَرَامِ قِبلْتَِكُم أَحْيَاءً وَأَمْوَاتًا"   أخرجه أبو داود (2875)، والنسائي (4012)

មានន័យថា:   កាត់ព្ហះគឺជាគីបឡាត់របស់អ្នកទាំងអស់គ្នា ពេលនៅមានជីវិតរស់ឬពេលស្លាប់។ ពេលស្លាប់អត្ថន័យសំដៅដល់ពេលជិតស្លាប់ និងពេលដែលគេកប់ក្នុងទីផ្នូរគឺស៊ូណាត់ត្រូវតំរង់ទិសគីបឡាត់។ ដោយ:អាពូដាវូត និងអាន់ណាសាអុី

២ ផ្តល់អោយផឹកទឹក

ការផ្តល់ទឹកអោយផឹកចំពោះអ្នកជិតស្លាប់ ជាប្រការមូសតាហាប់ព្រោះវាអាចធ្វើអោយគាត់មានភាពងាយស្រួល ក្នុងការសូត្រស្ហាហាដះ។ អុីម៉ាំអុីបនូ-ហាជើរ:បាននិយាយថា: ចូរផ្តល់ទឹកទោះបីជាបន្តិចបន្តួចក្តី ទោះបីពេលខ្លះអ្នកជំងឺ មិនអាចនិយាយបានក៏ដោយ បើយើងដឹងថាគាត់ត្រូវការគឺត្រូវផ្តល់ទឹកអោយគាត់ ប្រសិនបើគាត់បានផ្តល់សញ្ញា ដែលបញ្ជាក់ប្រាប់ថាគាត់ត្រូវការផឹកទឹក។

៣ សូត្រស៊ូរ៉ោះយ៉ាសុីន
‏عَنْ ‏ ‏مَعْقِلِ بْنِ يَسَارٍ, ‏ ‏قَالَ: ‏ ‏قَالَ النَّبِيُّ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: ‏ ‏اقْرَءُوا ‏ ‏يس ‏ ‏عَلَى مَوْتَاكُمْ. أَخْرَجَهُ النَّسَائِيُّ وَابْن مَاجَهْ

មានន័យថា:   អំពី ម៉ាក់គីល ពិន យ៉ាសៀរ៍ បាននិយាយថា: ណាពី សល់លុលឡោះ អាឡៃហុីវ៉ាសាល់ឡាំ បានមានប្រសាសន៍ថា: ចូរពួកអ្នកសូត្ រស៊ូរ៉ោះយ៉ាសុីន នៅពេលក្នុងចំណោមអ្នកមានអ្នកស្លាប់។

៤ តាល់គីន អ្នកជិតស្លាប់

ការតាល់គីនស្ហាហាដះឬការបង្រៀនចំពោះអ្នកជិតស្លាប់អោយសូត្រកាលីម៉ះស្ហាហាដះ,គឺជាប្រការស៊ុណ្ណះដោយមានការឯកភាពគ្នានៃសាសនាវិទូផ្នែកហ្វីកោះទាំង៤គឺ ម៉ាស្ហាប់ហាណាហ្វីម៉ាស្ហាប់ម៉ាលីគីម៉ាស្ហាប់ស្ហាហ្វីអុីម៉ាស្ហាប់ហាំពើលីអុីម៉ាំអាន់ណាវ៉ាវីគាល់គីនស្ហាហាដះចំពោះអ្នកជិតស្លាប់គឺជាប្រការម៉ាន់ទូប(ស៊ូណាត់)ដោយមានការមូលមតិគ្នារបស់អ៊ូឡាម៉ា។ហើយវាម៉ាក្រូសប្រសិនបើយើងតាល់គីនដដែលៗច្រើនដង។យើងគប្បីតាល់គីនតែមួយដងបានហើយដើម្បីជៀសវាងធ្វើអោយគាត់មានការធុញទ្រាន់ហើយបែរជានិយាអ្វីផ្សេងផ្តេសផ្តាសនៅក្នុងចិត្ត។

عن أَبي سعيد الخُدْرِيِّ رضي اللَّه عنهُ قال : قال رسُولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم : لَقِّنُوا موْتَاكُمْ لا إِله إِلاَّ اللَّهُ   رواه مسلم

មានន័យថា:   អំពីអាពូសាអ៊ីទ-អាល់ឃុទរី-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-និយាយថា:រ៉ស៊ូលុលឡោះសល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ,មានប្រសាសន៍ថា:"ចូរពួកអ្នកបង្រៀនអ្នកដែលជិតស្លាប់នៃពួកអ្នកអោយសូត្រថា:"ឡាអុីឡាហាអុីលលុលឡោះ"(គ្មានទេម្ចាស់ដែលត្រូវគគោរពសក្ការៈដ៏ត្រឹមត្រូវមានតែអល់ឡោះ) ។ ដោយ: មូស្លីម

ប្រុងប្រយ័ត្ន:ការតាល់គីនទៅចំពោះម៉ាយិតក្រោយពេលស្លាប់ឬបន្ទាប់ពីគូពូរ៍រួចគឺមិនមានក្នុងស្ហារ៉ក់ទេ។វាជាប្រការបង្កើតថ្មី(ពិតអះ)ហើយត្រូវបានហាមឃាត់ដាច់ខាត។

عن معاذِ بنِ جَبَلٍ رَضِيَ الله عنه، قال: قال رسولُ الله صلَّى الله عليه وسلَّم: مَن كان آخِرَ كلامِه لا إلهَ إلَّا اللهُ، دَخَل الجنَّةَ   رواه أبو داود ، وأحمد

មានន័យថា:   អំពីអ៊ុំមូ-សាល់ម៉ះ_រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ_បាននិយាយថា:រ៉ស៊ូលុលឡោះ-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ,បានមានប្រសាសន៍ថា:បុគ្គលណា ដែលពាក្យសំដីចុងក្រោយរបស់គាត់គឺកាលីម៉ះ ស្ហាហាដះ(គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវមានតែអល់ឡោះ)នឹងបានចូលឋានសួគ៌” ដោយ:អាពូដាវូតនិងអះម៉ាត់


១.៤: ប្រការស៊ូណាត់បន្ទាប់ពីស្លាប់
  1. បិតភ្នែកសព
  2. សូត្រពេលបិតភ្នែកសព
  3. រក្សាសោភណភាពសព
១ បិតភ្នែកសព

ពេលមនុស្សមរណភាពទៅភ្នែករបស់គេនៅបើកមិនបានបិតហាក់បីដូចជាកំពុងតាមសម្លឹងមើលអ្វីមួយ។ការពិតគឺគេកំពុងសម្លឹងមើលទៅព្រលឹងរបស់គេនៅពេលដែលព្រលឹងរបស់គេកំពុងចាកចេញពីខ្លួនប្រាណដោយភ្នែករបស់គេនៅមានជីវិត។ហើយការដែលម៉ាយិតនៅបើកភ្នែកមានពីរហេតុផលគឺ:ទីមួយដោយភ្នែកសម្លឹងមើលព្រលឹងនៅពេលកំពុងត្រូវគេដកចេញពីខ្លួនប្រាណ។ទីពីរដោយភ្នែកបានសម្លឹងមើលទៅម៉ាឡាអុីកាត់នៅពេលកំពុងដកយកព្រលឹងចេញពីប្រាណទៅ។
ចំណែកអុីម៉ាំ គូរ៍តពី បាននិយាយថា:ការបិតភ្នែកអោយម៉ាយិត គឺជាប្រការចាំបាច់ ដែលត្រូវធ្វើបន្ទាប់ពីគេបានមរណភាពរួច ហើយវាជាស៊ុណ្ណះ ដែលអ្នកមូស្លីមទាំងឡាយ បានធ្វើវារហូតដល់សព្វថ្ងៃ។

عن أمِّ سَلَمَة رَضِيَ اللَّهُ عنها، قالت: دخَلَ رسولُ الله صلَّى الله عليه وسلَّم على أبي سَلَمَةَ وقد شَقَّ بَصَرُه، فأغمَضَه، ثم قال: إنَّ الرُّوحَ إذا قُبِضَ تَبِعَه البَصَرُ.   رواه مسلم

មានន័យថា:   អំពី អ៊ុំមូ សាល់ម៉ះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ បាននិយាយថា: រ៉ស៊ូលុលឡោះ សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ បានចូលទៅមើលអាពីសាល់ម៉ះ ពេលគាត់កំពុងបញ្ឈភ្នែក(ដកព្រលឹង)ណាពីក៏បានបិតភ្នែកអោយគាត់។ហើយណាពីគាត់បានមានប្រសាសន៍ថា:ពិតណាស់នៅពេលត្រូវបានគេដកយកព្រលឹងនោះភ្នែករបស់គេនឹងតាមមើល។ ដោយ: អុីម៉ាំ មូស្លីម

២ សូត្រពេលបិតភ្នែកសព

សម្រាប់ទូអាសូត្រក្រោយពេលបិតភ្នែកម៉ាយិតនេះគ្រាន់តែជាទូអាមួយក្នុងចំណោមទូអាៗដែលគេសូត្រក្រោយបិតភ្នែកអោយម៉ាយិតប៉ុណ្ណោះ។

اللَّهمَّ اغْفِرْ لِفُلانٍ (باسْمِهِ)، وارْفَعْ دَرَجَتهُ فِي الـمَهْدِيِّيْنَ، واخْلُفْهُ فِي عَقِبِهِ فِي الغَابِريْنَ، واغْفِرْ لَـنَا ولَهُ يَا رَبَّ العَالَـمِيْنَ، وافْسَحْ لَهُ فِي قَبْرِهِ وَنَوِّرْ لَهُ فِيْهِ.

មានន័យថា: ឱអល់ឡោះ!សូមអភ័យទោសអោយ(ឈ្មោះម៉ាយិត)សូមលើកតម្កើងឋានៈរបស់គាត់អោយដល់ឋានៈរបស់ពួកអ្នកដែលទទួលបាននូវការចង្អុលបង្ហាញត្រឹមត្រូវសូមជំនួសអោយគាត់នូវអ្នកដែលអាចថែរក្សានូវកូនចៅរបស់គាត់។ឱម្ចាស់ផែនដី!សូមទ្រង់អភ័យទោសដល់ពួកយើងផ្ដល់ភាពទូលាយនិងពន្លឺដល់គាត់នៅក្នុងផ្នូររបស់គាត់ផង ។

عن أُمِّ سَلمةَ رضيَ اللَّهُ عنها قالت : دَخَلَ رسُولُ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم على أَبي سلَمة وَقَدْ شَقَّ بصَرُهُ ، فأَغْمضَهُ ، ثُمَّ قَال : إِنَّ الرُّوح إِذا قُبِضَ ، تبِعَه الْبصَرُ .، فَضَجَّ نَاسٌ مِنْ أَهْلِهِ فقال: لا تَدْعُوا عَلى أَنْفُسِكُم إِلاَّ بِخَيْرٍ ، فإِنَّ المَلائِكَةَ يُؤمِّنُون عَلى ما تَقُولونَ . ثمَّ قالَ : اللَّهُمَّ اغْفِر لأبي سَلَمَة ، وَارْفَعْ درَجَتهُ في المَهْدِيِّينَ ، وَاخْلُفْهُ في عَقِبِهِ في الْغَابِرِين، واغْفِرْ لَنَا ولَه يَاربَّ الْعَالمِينَ ، وَافْسحْ لَهُ في قَبْرِهِ ، وَنَوِّرْ لَهُ فيه.   رواه مسلم

មានន័យថា: អំពី អុំមូសាល់ម៉ះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ និយាថា: រ៉ស៊ូលុលឡោះ សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ បានចូលទៅសួរសុខទុក្ខអាពូស្លាម៉ះក្រោយពេលគាត់ស្លាប់ហើយភ្នែករបស់គាត់នៅបើកចំហ។ខណៈនោះលោកក៏បិតភ្នែករបស់គាត់បន្ទាប់មកបានមានប្រសាសន៍ថា:"ពិតប្រាកដក្រោយពេលគេដកហូតយកជីវិតភ្នែកនៅសំឡឹងមើលទៅព្រលឹង"នៅពេលនោះមានក្រុមគ្រួសាររបស់គាត់មួយចំនួនបានយំលោកក៏មានប្រសាសន៍ថា:"ចូរពួកអ្នកកុំបួងសួងអាក្រក់ចំពោះខ្លួនឯងព្រោះម៉ាឡាអ៊ីកាត់នឹងសុំពីអល់ឡោះអោយទទួលយកនូវអ្វីដែលពួកអ្នកបួងសួង"បន្ទាប់មកលោកបានបន្ដថាៈ"ឱអល់ឡោះ!សូមអភ័យទោសអោយអាពូស្លាម៉ះសូមលើកតម្កើងឋានៈរបស់គាត់អោយដល់ឋានៈរបស់ពួកអ្នកដែលទទួលបាននូវការចង្អុលបង្ហាញត្រឹមត្រូវសូមជំនួសអោយគាត់នូវអ្នកដែលអាចថែរក្សានូវកូនចៅរបស់គាត់។ឱម្ចាស់ផែនដី!សូមទ្រង់អភ័យទោសដល់ពួកយើងផ្ដល់ភាពទូលាយនិងពន្លឺដល់គាត់នៅក្នុងផ្នូររបស់គាត់ផង" ។ ដោយ: មូស្លីម

៣ រក្សាសោភណភាពសព
  1. ចងពុកចង្កា
  2. ការចងពុកចង្ការបស់ម៉ាយិតគឺជាប្រការស៊ុណ្ណះដោយមានការឯកភាពគ្នាពីបណ្តាសាសនាវិទូផ្នែកហ្វីកោះទាំង៤'គឺ ម៉ាស្ហាប់ហាណាហ្វីម៉ាស្ហាប់ម៉ាលីគីម៉ាស្ហាប់ស្ហាហ្វីអុីម៉ាស្ហាប់ហាំពើលី

  3. គ្របលើសព
  4. ការគ្របម៉ាយិតក្រោយពីមរណភាពជាប្រការស៊ូណាត់ ក៏ប៉ុន្តែប្រសិនបើសាកសពរបស់អ្នកមួសរីម(អ្នកដែលស្លាប់នៅពេលបំពេញកាតព្វកិច្ចហាជ្ជី)គឺណាពីមិនអអោយគ្របទេ។

  5. រក្សាភាពទន់តាមសន្លាក់
  6. ការធ្វើអោយឬរក្សាមានភាពទន់នៃម៉ាយិតតាមគន្លាក់ៗដូចជាគន្លាក់ដៃ,ជើងជាដើមដើម្បីមានភាពងាយស្រួលនៅពេលងូតទឹកអោយម៉ាយិត។ដោយមាប្រការនេះជាប្រការស៊ុណ្ណះនការឯកភាពគ្នាពីបណ្តាសាសនាវិទូផ្នែកហ្វីកោះទាំង៤'គឺ ម៉ាស្ហាប់ហាណាហ្វីម៉ាស្ហាប់ម៉ាលីគីម៉ាស្ហាប់ស្ហាហ្វីអុីម៉ាស្ហាប់ហាំពើលី

  7. ដាក់វត្ថុធ្ងន់សង្កត់លើផ្នែកពោះ
  8. សាសនាវិទូផ្នែកហ្វីកោះទាំង៤គឺ:ម៉ាស្ហាប់ហាណាហ្វីម៉ាស្ហាប់ម៉ាលីគីម៉ាស្ហាប់ស្ហាហ្វីអុីម៉ាស្ហាប់ហាំពើលី។ , បានឯកភាពគ្នាថា:ការយកវត្ថុធ្ងន់ឬដែកមកសង្កត់ផ្នែកនៃពោះរបស់ម៉ាយិតវាគឺជាប្រការ ស៊ូណាត់ ។

  9. ដោះសំលៀកបំពាក់
  10. ចំពោះការអោយដោះសំលៀកបំពាក់ចេញពីម៉ាយិតបន្ទាប់ពីបានស្លាប់រួចជាប្រការស៊ូណាត់ចំពោះតែ២ម៉ាស្ហាប់ម៉ាស្ហាប់ស្ហាហ្វីអុីនិង ម៉ាស្ហាប់ម៉ាលីគីតែប៉ុណ្ណោះ។ ដើម្បីកាត់បន្ថយកំដៅដើម្បីកុំអោយសាកសពឆាប់ប្រែប្រួលនិងដើម្បីកុំអោយជាប់ណាជីសផ្សេងៗដែលចេញពីសាកសព(លាមក,ទឹកនោម,ផ្សេងៗ…)។


១.៥: ការថើបសពក្រោយមរណភាព

ការដើមផ្ទៃមុខនៃសពក្រោយមរណភាពគឺត្រូវបានអនុញ្ញាត្តិដោយមានការឯកភាពនៃបណ្តាសាសនាវិទូផ្នែកហ្វីកោះទាំង៤គឺ:ម៉ាស្ហាប់ហាណាហ្វីម៉ាស្ហាប់ម៉ាលីគីម៉ាស្ហាប់ស្ហាហ្វីអុីម៉ាស្ហាប់ហាំពើលី

‏‏عَنْ ‏ ‏عَائِشَةَ ‏ ‏وَابْنِ عَبَّاسٍ ‏ ‏أَنَّ ‏ ‏أَبَا بَكْرٍ ‏ ‏قَبَّلَ النَّبِيَّ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ ‏ ‏وَهُوَ مَيِّتٌ البخاري، وابن ماجه، والنسائي

មានន័យថា::អំពីអាអុីស្ហាស់_និងអុីបនូ-អាប់ពើស_រ៉ទីយ៉ល់ឡហ៊ុម:ពិតណាស់លោកអាពូប៉ាកើតបានថើបណាពីពេលគាត់បានទទួលមរណភាព ដោយ: ពូខរី អុីបនូម៉ាចះ អាន់ណាសាអុី

១.៦: ប្រការស៊ូណាត់សម្រាប់សាច់ញាតិ
  1. ការទ្រាំអត់ធ្មត់
  2. សូត្រពេលមានគេស្លាប់
  3. ប្រការអនុញ្ញាតសម្រាប់សាច់ញាតិ
  4. ប្រការហាមឃាត់តសម្រាប់សាច់ញាតិ
១ ការទ្រាំអត់ធ្មត់

មនុស្សម្នាក់ៗដែលនៅលើលោកនេះមិនអាចរស់នៅដោយមានសុភមង្គលបានរហូតនោះទេតែងតែជួបនូវភាពសប្បាយរីករា,ភាពសោកសៅ,ទុក្ខព្រួយដោយហេតុផ្សេងៗគ្នា។ដែលជាការសាកល្បងរបស់អល់ឡោះដល់ខ្ញុំរបស់ទ្រង់ដែលមានគ្រប់រូបភាព,ជនណាហើយដែលទ្រាំអត់ធ្មត់នឹងការសាកល្បងនោះដោយមិនរទូរទាំងនោះអល់ឡោះនឹងផ្តល់អោយគេវិញនូវអំពើល្អឬលុបលាងបាបកម្មរបស់គេដែលបានប្រព្រឹត្តកន្លងមក។ដូច្នេះហើយនៅពេលមានទុក្ខឬគ្រោះមកដល់ត្រូវចេះអត់ធ្មត់,ហើយបើសំណាងល្អមកចំពោះយើងគឺត្រូវចេះដឹងគុណចំពោះអល់ឡោះ។

وَلَنَبْلُوَنَّكُمْ بِشَيْءٍ مِنَ الْخَوْفِ وَالْجُوعِ وَنَقْصٍ مِنَ الْأَمْوَالِ وَالْأَنْفُسِ وَالثَّمَرَاتِ ۗ وَبَشِّرِ الصَّابِرِينَ . سورة البقرة(155)

មានន័យថា::អល់ឡោះបានមានបន្ទូលថា:"យើងពិតជានឹងសាកល្បងពួកអ្នកនូវប្រការមួយចំនួនដូចជាការភ័យខ្លាចការអត់ឃ្លានការខ្វះខាតទ្រព្យសម្បត្តិការបាត់បង់ជីវិតនិងការខ្វះខាតផល្លានុផល។ឱមូហាំម៉ាត់!ចូរអ្នកផ្តល់ដំណឹងរីករាយដល់ពួកអ្នកដែលមានការអត់ធ្មត់។" ( អាល់ហ្ពាក៏រ៉ោះ :១៥៥)។

عَنْ أَبِي سَعِيدٍ وَأَبِي هُرَيْرَةَ رَضِيَ اللهُ عَنْهُمَا، عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ: «مَا يُصِيبُ المُسْلِمَ مِنْ نَصَبٍ، وَلَا وَصَبٍ، وَلَا هَمٍّ، وَلَا حَزَنٍ، وَلَا أَذًى، وَلَا غَمٍّ، حَتَّى الشَّوْكَةُ يُشَاكُهَا إِلَّا كَفَّرَ اللهُ بِهَا مِنْ خَطَاياهُ»؛ متفق عليه.

មានន័យថា: :អំពី អាពូសាអ៊ីតនិងអាពូហ៊ូរ៉យរ៉ោះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា និយាថា: ណាពីសល់លុលឡោះ អាឡៃហុីវ៉ាសាល់ឡាំ ពិតជាបានមានប្រសាសន៍ថាៈ អ្វីវីៗទាំងអស់ដែលកើតឡើងចំពោះអ្នកអ៊ីស្លាមដូចជា ការនឿយណាយឬជំងឺឬការព្រួយបារម្ភនិងសេចក្តីកង្វល់ ឬមួយគ្រោះថ្នាក់និងទុក្ខលំបាកផេ្សងៗទៀត សូម្បីតែបន្លាដែលមុតត្រូវនោះ គឺសុទ្ធតែជាមូលហេតុដែលអល់ឡោះជំរុះចោលនូវបាបកម្មរបស់គាត់។ (អាល់ពូខរី និងមូស្លីម)

ដូច្នេះហើយបុគ្គលដែលរងនូវទុក្ខលំបាកសូម្បីតែមុតបន្លាក៏ដោយក៏ត្រូវបានគេគុណទ្វេដងនៃរង្វាន់មិនតែប៉ុណ្ណោះគេថែមទាំងទទួលបានការលើកលែងទោសពីអល់ឡោះសម្រាប់ទុក្ខលំបាកនោះ។

عَنْ أَنَسٍ رَضِي اللَّهُ عَنْهُ قَالَ : مَرَّ النَّبِيُّ صَلّى اللهُ عَلَيْهِ وسَلَّم بِامْرَأَةٍ تَبْكِي عِنْدَ قَبْرٍ فَقَال : «اتَّقِي الله وَاصْبِرِي » فَقَالَتْ : إِلَيْكَ عَنِّي ، فَإِنِّكَ لَمْ تُصَبْ بمُصِيبتى، وَلَمْ تعْرفْهُ ، فَقيلَ لَها : إِنَّه النَّبِيُّ صَلّى اللهُ عَلَيْهِ وسَلَّم ، فَأَتتْ بَابَ النَّبِّي صَلّى اللهُ عَلَيْهِ وسَلَّم ، فلَمْ تَجِد عِنْدَهُ بَوَّابينَ ، فَقالتْ : لَمْ أَعْرِفْكَ ، فقالَ : « إِنَّما الصَّبْرُ عِنْدَ الصَّدْمَةِ الأولَى » متفقٌ عليه

មានន័យថា: អំពីអាណើស រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ និយាយថាៈ រ៉ស៊ូលុលឡោះ សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ បានដើរជួបប្រទះនឹងស្ត្រីម្នាក់កំពុងតែយំនៅក្បែរផ្នូរមួយ។លោកបានមានប្រសាសន៍ថាៈ"ចូរនាងគោរពកោតខ្លាចអល់ឡោះហើយត្រូវអត់ធ្មត់ឱ។ស្ត្រីនោះបានតបវិញថា:ចេញអោយឆ្ងាយពីខ្ញុំ!លោកមិនបានជួបប្រទះនូវទុក្ខលំបាកដូចខ្ញុំនោះទេ។នាងមិនស្គាល់លោកទេ។ក្រោយមកគេបានប្រាប់នាងថាការពិតលោកគឺណាពី។នាងក៏បានមកដល់ទ្វារផ្ទះណាពីហើយខណៈនោះលោកគ្មានអ្នកយាមផ្ទះនៅជាមួយនោះទេ។នាងក៏និយាយថា:(សូមទោស)ខ្ញុំមិនបានស្គាល់លោកនោះទេ។លោកក៏មានប្រសាសន៍ថាៈការពិតការអត់ធ្មត់គឺត្រូវធ្វើនៅពេលជួបប្រទះទុក្ខលំបាកដំបូង។(អាល់ពូខរីនិងមូស្លីម)។

មានសេចក្តីរាយការណ៍មួយរបស់លោកមូស្លីមថា:នាងយំដោយសារកូនប្រុសរបស់នាងបានស្លាប់។ដូច្នេះហើយបុគ្គលដែលរងនូវការសាកល្បងទុក្ខលំបាកអំពីអល់ឡោះហើយស៊ូទ្រាំ,អត់ធ្មត់ទបានប៉ះឡានិងទទួលបានការលើកលែងទោសពីអល់ឡោះសម្រាប់ទុក្ខលំបាកនោះ។

២ អ្វីដែលត្រូវសូត្រពេលមានគេស្លាប់

នៅពេលដែលមាននរណាម្នាក់បានទទួលមរណភាពទោះបីជាបងប្អូនសាច់ញាតិក្នុងក្រុមគ្រួសារ,អ្នកជិតខាងឬមួយអ្នកដទៃស៊ូណាត់អោយយើងសូត្រថា:

إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُونَ

ពិតប្រាកដណាស់ ពួកយើងនឹងវិល ត្រឡប់ទៅរកទ្រង់វិញ

الَّذِينَ إِذَا أَصَابَتْهُمْ مُصِيبَةٌ قَالُوا إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُونَ البقرة(156)

មានន័យថា: ពួកដែលនៅពេលគ្រោះមហន្ដរាយណាមួយបានធ្លាក់លើពួកគេពួកគេបាននិយាយថាៈពិតប្រាកដណាស់ពួកយើងជាកម្មសិទ្ធិរបស់អល់ឡោះហើយពិតប្រាកដណាស់ពួកយើងនឹងវិលត្រឡប់ទៅរកទ្រង់វិញ។

عَنْ ‏ ‏أُمِّ سَلَمَةَ زَوْجِ النَّبِيِّ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ ‏ ‏قَالَتْ ‏ ‏سَمِعْتُ رَسُولَ اللَّهِ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ ‏ ‏يَقُولُ ‏ ‏مَا مِنْ عَبْدٍ تُصِيبُهُ مُصِيبَةٌ فَيَقُولُ إِنَّا لِلَّهِ وَإِنَّا إِلَيْهِ رَاجِعُونَ اللَّهُمَّ ‏ ‏أْجُرْنِي ‏ ‏فِي مُصِيبَتِي وَاخْلُفْنِي خَيْرًا مِنْهَا إِلَّا ‏ ‏أَجَرَهُ ‏ ‏اللَّهُ فِي مُصِيبَتِهِ وَخَلَفَ لَهُ خَيْرًا مِنْهَا ‏. مسلم 918

មានន័យថា: :អំពី-អ៊ុំមូ-សាល់ម៉ះ_រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ-បាននិយាយថា:ខ្ញុំបលឺរ៉ស៊ូលុលឡោះ-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំមានប្រសាសន៍ថា"ខ្ញុំគ្រប់រូបដែលជួបប្រទះនឹងទុក្ខលំបាក(ការសាកល្បង)អ្វីមួយហើយគាត់សូត្រថាៈ

إنّا للهِ وَإنَّا إِلَيْهِ رَاجِعُونَ ، اللَّهُمَّ أُجِرْنِي في مُصِيبَتي وَاخْلفْ لِي خَيراً مِنْهَا

មានន័យថា: "ពិតណាស់ពួកយើងគឺជាកម្មសិទ្ធិរបស់អល់ឡោះហើយពួកយើងពិតជានឹងវិលត្រឡប់ទៅជួបទ្រង់វិញ។ឱអល់ឡោះ!សូមទ្រង់ផ្ដល់ផលបុណ្យដល់ខ្ញុំនៅក្នុងទុក្ខលំបាករបស់ខ្ញុំនេះនិងជំនួសអោយខ្ញុំវិញល្អជាងអ្វីដែលខ្ញុំបានបាត់បង់"អល់ឡោះនឹងផ្ដល់ផលបុណ្យដល់គាត់នូវទុក្ខលំបាកនោះព្រមទាំងជំនួសអោយគាត់ល្អជាងអ្វីដែលគាត់បានបាត់បង់"អុំមូស្លាម៉ះបាននិយាយថាៈនៅពេលដែលអាពូស្លាម៉ះបានស្លាប់ខ្ញុំបានសូត្រដូចដែលរ៉ស៊ូលុលឡោះបានបង្គាប់ប្រើខ្ញុំហើយអល់ឡោះបានជំនួសអោយខ្ញុំល្អជាងអាពូស្លាម៉ះ គឺរ៉ស៊ូលុលឡោះ។(រាយការណ៍ដោយមូស្លីម)

៣ ប្រការអនុញ្ញាតសម្រាប់សាច់ញាតិ

ការពិតណាស់នៅពេលដែលបាត់បង់សមាជិកឬសាច់ញ្ញាតិណាម្នាក់ក្នុងចំណោមសាច់ញ្ញាតិរបស់យើងវានឹងធ្វើអោយយើងមានការរង្គោះរង្គើរចិត្តរកអ្វីថ្លែងពុំបាន។ដោយសារដឹងថាគេនឹងចាកចេញទៅដោយគ្មានថ្ងៃវិលត្រលប់ជាហេតុធ្វើអោយអ្នកខ្លះយំសោកបោកប្រាណស្រណោះស្តាយ។

  1. ការយំសោកស្តាយ
  2. ពិតណាស់ការបាត់បង់សមាជិកណាម្នាក់ក្នុងចំណោមសមាជិកគ្រួសារគឺជារឿងដែលរន្ធត់បំបំផុតដែលមនុស្សគ្រប់មិនចង់អោយកើតឡើងនោះទេ។ប៉ុន្តែមិនមាននរណាម្នាក់ដែលអាចរត់គេចពីសេចក្តីស្លាប់បានទេទោះបីជាគេចង់ឬមិនចង់ក៏ដោយ។មានតែអ្នកដែលធ្លាប់ឆ្លងកាត់ការបាត់បង់មនុស្សជាទីស្រលាញ់ទើបអាចយល់អារម្មណ៍មួយនេះ,វាពិតជាពិបាកនិងបរិយាយណាស់។ដើម្បីលួងចិត្តខ្លួនឯងមានតែការយំសម្រក់ទឹកភ្នែកប៉ុណ្ណោះដែលអាចជួយកាត់បន្ថយភាពតានតឹងក្នុងទ្រូងបានខ្លះ។ហើយការយំរបស់សមាជិកសាច់ញាតិនៃសពពេលមាននរណាម្នាក់មរណភាពគឺត្រូវបានអនុញ្ញាតិក៏ប៉ុន្តែការយំនោះគឺមិនបញ្ចេញសម្លេងខ្លាំៗ,ទះមុខ,បោចសក់,..។ល។

    عن أُسَامة بنِ زَيْدٍ رضي اللَّه عنهما أَنَّ رسولَ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم رُفِعَ إِلَيهِ ابْنُ ابْنَتِهِ وَهُوَ في المَوْتِ ، فَفَاضَتْ عَيْنا رسول اللَّه صَلّى اللهُ عَلَيْهِ وسَلَّم ، فقال له سعدٌ : مَا هذا يا رسولَ اللَّهِ ؟، قال: هَذِهِ رحمةٌ جَعَلها اللَّهُ تَعالى في قلوبِ عبادِهِ ، وَإِنما يَرْحَمُ اللَّهُ مِنْ عبَادِهِ الرُّحَمَاءَ. متفقٌ عليه .

    មានន័យថា: អំពី អ៊ូសាម៉ះ ពិន ហ្សែត-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា_បាននិយាយថា : ពិតណាស់គេបានបីចៅប្រុសរបស់រ៉ស៊ូលុលឡោះ-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ_ហុចអោយលោកខណៈដែលវាហៀបនឹងស្លាប់។ពេលនោះរ៉ស៊ូលុលឡោះបានស្រក់ទឹកភ្នែក។សាអាត់បានសួរលោកថាៈឱរ៉ស៊ូលុលឡោះ!តើនេះគឺជាអ្វីទៅ?លោកបានឆ្លើយថា:"វាគឺជាក្ដីស្រលាញ់ដែលអល់ឡោះបានបង្កើតវានៅក្នុងចិត្ដខ្ញុំទាំងឡាយរបស់ទ្រង់ហើយពិតណាស់អល់ឡោះស្រលាញ់ខ្ញុំរបស់ទ្រង់ណាដែលមានចិត្ដអាណិតស្រលាញ់" (ដោយអាល់ពូខរី និងមូស្លីម)

  3. ការទួញសោក
  4. ការទួញសោករបស់សាច់ញាតិឬមិត្តភក្តិនៃសពគឺត្រូវបានអនុញ្ញាតិក៏ប៉ុន្តែការទួញសោកនោះក្នុងន័យរំលឹកអំពីគុណធម៌របស់អ្នកស្លាប់,ដោយមានចិត្តចង់ធ្វើតាមគំរូនិងយកតម្រាប់តាមលោកក្នុងអំពើល្អដូចជាសប្បុរសសប្បុរសធម៌ក្នុងសាសនានិងសហគមន៍,និងការអំពាវនាវរកសេចក្តីល្អ។ហើយត្រូវបានហាមឃាត់ការទួញសោកធ្វើឲ្យរង្គោះរង្គើដោយសេចក្តីទុក្ខសោកអំពាវនាវឲ្យមានការយំសោកហើយបន្ថែមស្ថានភាពដល់ញាតិសន្តានដែលស្លាប់ទៅឲ្យមានការជ្រួលច្របល់ដោយការយំសោក មិនគួរលើកឡើងក៏មិនគួរអានឲ្យគេស្តាប់ដែរ។

    عَنْ عُمَر بْنِ الخَطَّابِ رضي اللَّه عَنْهُ قَالَ : قَال النبيُّ صَلّى اللهُ عَلَيْهِ وسَلَّم : الميِّتُ يُعذَّبُ في قَبرِهِ بِما نِيح علَيْهِ . متفقٌ عليه

    មានន័យថា:   អំពីអ៊ូមើរពិនអាល់ខត្ដបរ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ_បាននិយាយថា:ណាពី-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ-បានមានប្រសាសន៍ថា:"សាកសពត្រូវគេដាក់ទណ្ឌកម្មនៅក្នុងផ្នូររបស់គាត់ដោយសារគេទ្រហោយំអោយគាត់"(រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)

៤ ប្រការហាមសម្រាប់សាច់ញាតិ
ត្រូវបានហាមឃាត់ទោះបីសាច់ញាតិនៃសពឬមិនមែនក៏ដោយចំពោះការ,ទ្រហោរយំ,ទះកំភ្លៀង,បោចសក់,ខ្វាចមុខ,ហែកសម្លៀកបំពាក់,ឬការសុំអោយវិនាសមហន្តរាយ។
عن ابْنِ مسعُودٍ رضي اللَّه عَنْهُ قَالَ : قَالَ رَسُولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم : « لَيْسَ مِنَّا مَنْ ضَرَبَ الخُدُودَ ، وشَقَّ الجُيُوبَ ، ودَعا بِدَعْوَى الجَاهِليةِ » متفقٌ عليه

មានន័យថា:   អំពីអ៊ីបនូម៉ាស្អ៊ូទ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ_បាននិយាយថា:រ៉ស៊ូលុលឡោះ-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ_បានមានប្រសាសន៍ថា:"មិនមែនជាក្រុមរបស់យើងទេជនដែលទះមុខខ្លួនឯងហែកសំលៀកបំពាក់និងបួងសួងដូចការបួងសួងនៅជំនាន់ហ្ជាហ៊ីលីយ៉ះ(មុនអ៊ីស្លាម)"(រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)


១.៧: រួសរាន់រៀបចំសព

ការរួសរាន់ក្នុងការរៀបចំម៉ាយិតក្រោយពីបានដឹងច្បាស់ជាក់លាក់វាជាប្រការស៊ូណាត់ដោយមានការឯកភាពគ្នារបស់សាសនាវិទូផ្នែកហ្វីកោះទាំង៤គឺ:ម៉ាស្ហាប់ហាណាហ្វីម៉ាស្ហាប់ម៉ាលីគីម៉ាស្ហាប់ស្ហាហ្វីអុីម៉ាស្ហាប់ហាំពើលី។ទោះបីជាមានការលំបាកអ្នកពាក់ព័ន្ធឬអ្នកកាន់ទុក្ខក៏ដោយ,ដូច្នេះការពន្លឿនការរៀបចំគឺជាអាទិភាពគឺដើម្បីរក្សាការពារសពអំពីការប្រែប្រួលខុសប្រក្រតី។

عن أبي هُرَيْرَةَ رضِيَ اللَّهُ عنه عَن النَّبيِّ صَلّى اللهُ عَلَيْهِ وسَلَّم قال : أَسْرِعُوا بِالجَنَازَةِ ، فَإنْ تَكُ صَالِحَةً ، فَخَيْرٌ تُقَدِّمُونها إلَيْهِ ، وَإنْ تَك سِوَى ذلِكَ ، فَشَرٌّ تَضَعُونَهُ عَنْ رِقَابِكُمْ. متفقٌ عليه

មានន័យថា:អំពីអាពូ_ហ៊ូរ៉យរ៉ោះរ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ_បាននិយាយថា:ណាពីសល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ-បានមានប្រសាសន៍ថាចូរពួកអ្នកដើរអោយលឿនពេលហែសពទៅបញ្ចុះប្រសិនបើសពនោះល្អគឺជាការល្អដែលពួកអ្នកនាំគាត់អោយទៅជួបនូវប្រការល្អនោះប៉ុន្ដែផ្ទុយទៅវិញប្រសិនបើសពនោះមិនល្អវិញគឺពួកអ្នកបានទម្លាក់ប្រការអាក្រក់នោះចេញអម្រែករបស់ពួកអ្នក។"អាល់ពូខរីនិងមូស្លីម)


១.៨: រួសរាន់សងបំណុលនិងបរិច្ចាគ
  1. រួសរាន់ផ្តើមដើម្បីសងបំណុល
  2. រួសរាន់ផ្តើមបរិច្ចាគនិងវ៉ាស៊ីយ៉ាត់
សងនូវបំណុលនិងការបរិច្ចាគ

អ្នកខ្លះគិតថាជីវិតដែលស្លាប់ទៅហើយគឺផុតទុក្ខហើយ,ប៉ុន្តែត្រូវដឹងថាព្រលឹងអ្នកដែលបានស្លាប់ទៅកំពុងហើយមិនទាន់បានសងបំណុលគេនោះពិតណាស់គេកំពុងតែរង់ចាំម្ចាស់បំណុលដើម្បីទូរទាត់។ហេតុនេះហើយយើងជាអ្នកនៅមានដង្ហើម,ជាកូន,ជាចៅគឺត្រូវគិតគូរដោះស្រាយសងបំណុលឬបំពេញបំណង(ណាស៊ើរ៍)ជូនគាត់ក្រោយពីគាត់ស្លាប់។

عن أَبي هريرة رضي اللَّه عنه ، عن النبي صَلّى اللهُ عَلَيْهِ وسَلَّم قال : نَفْسُ المُؤْمِنِ مُعَلَّقَةٌ بِدَيْنِهِ حَتَّى يُقْضَي عَنْهُ » . رواه الترمذي

មានន័យថា:អំពី_អាពូហ៊ូរ៉យរ៉ោះ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ_បាននិយាយថា:ខ្ញុំបានលឺណាពីមានប្រសាសន៍ថា"សពអ្នកមានជំនឿនៅផ្សារភ្ជាប់នឹងបំណុលរបស់គាត់រហូតដល់ពេលគេសងជំនួសគាត់"(អាត់តៀរមីត្ស៊ី)។

ដូច្នេះដែរការសងបំណុលអ្នកស្លាប់ គឺជាកាតព្វកិច្ចចំពោះអ្នកទទួលមរតករបស់គាត់ ប្រសិនបើគាត់មានលុយ ព្រោះវាជាសិទ្ធិរបស់អ្នកជំពាក់បំណុល នៅក្នុងលុយរបស់អ្នកស្លាប់ ហើយគាត់មិនត្រូវបានរួចខ្លួន(ពីបំណុល)ទេ លើកលែងតែមានការសង។ ហើយអល់ឡោះបានបង្ហាញថា ទ្រព្យសម្បត្តិ គឺមិនត្រូវបានបែងចែក ក្នុងចំណោមអ្នកទទួលមរតកទេ លើកលែងតែបន្ទាប់ពីការ អនុវត្តឆន្ទៈ(វ៉ាសុីយ៉ាត់)របស់អ្នកស្លាប់ និងការដោះស្រាយបំណុលរបស់គាត់ ដែលជំពាក់គេ។
*ចងចាំ:ក្នុងចំណោមទ្រព្យសម្បត្តិដែលគាត់ បានវ៉ាសុីយ៉ាត់គឺ អាចដកយកបានតែ៣០%នៃទ្រព្យប៉ុណ្ណោះ ហើយចំណែកនៅសល់ត្រូវបែងចែក។

عائِشَةَ رَضيَ اللَّهُ عَنْهَا عَنِ النبي صَلّى اللهُ عَلَيْهِ وسَلَّم قَالَ: مَنْ مَاتَ وَعَلَيْهِ صَوْمٌ ، صَامَ عَنْهُ وَلِيُّهُ . متفقٌ عَلَيْهِ .

មានន័យថា::អំពី អាអុីស្ហះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ បានរាយការណ៍ថា :ណាពីបានមានប្រសាសន៍ថា:"បុគ្គលណាដែលបានស្លាប់ ហើយនៅជំពាក់បួសនោះ ចូរអោយអ្នកដែលត្រូវជាវ៉ើលី(សាច់ញាតិដែលជាអាណាព្យាបាល)របស់គាត់ បួសជំនួសគាត់" (ដោយអាល់ពូខរី និងមូស្លីម)
*ប្រការគួរចងចាំ:ហេតុនេះហើយមុននឹងស្លាប់ត្រលប់ទៅវិញយើងគួរតែទូរទាត់សងបំណុលដែលបានជំពាក់អោយបានដាច់ស្រេច។ មានការរាយការណ៍ថា:នៅថ្ងៃបរលោកអល់ឡោះ នឹងហៅម្ចាស់បំណុលនឹងកូនបំណុល អោយមកទូទាត់។ នៅថ្ងៃនោះបើយើងជំពាក់គេមិនទាន់បានសង អល់ឡោះនឹងកាត់ផលបុណ្យឬអំពើល្អរបស់យើង ប្រគល់អោយគេ ដើម្បីជាការទូរទាត់ ប្រសិនបើអស់អំពើល្អរបស់យើង ហើយនៅមិនទាន់សងគេគ្រប់ទៀតនោះ អល់ឡោះនឹងយកបាបកម្ម របស់ម្ចាស់បំណុល មកដាក់អោយកូនបំណុល ជាអ្នកទទួលទារុណកម្ម។

រួសរាន់ផ្តើមបរិច្ចាគនិងវ៉ាស៊ីយ៉ាត់
عَنْ عائِشَةَ رَضيَ اللَّهُ عَنْهَا أَنَّ رَجُلاً قال للنَّبيِّ صَلّى اللهُ عَلَيْهِ وسَلَّم إنَّ أُمِّي افتُلتَتْ نَفْسُهَا وَأُرَاهَا لو تَكَلَّمَتْ ، تَصَدَّقَتْ ، فَهَل لهَا من أَجْرٌ إن تصَدَّقْتُ عَنْهَا ؟ قال : نَعَمْ متفقٌ عليه

មានន័យថា: អំពីអាអុីស្ហះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ និយាយថា: មានបុរសមាក់បានសួរនាពីថាៈ ពិតប្រាកដម្ដាយរបស់ខ្ញុំបានស្លាប់ភ្លាមៗហើយខ្ញុំគិតថា ប្រសិនបើគាត់អាចនិយាយបាន(នៅរស់) គាត់នឹងបរិច្ចាគទាន ហេតុនេះ ប្រសិនបើខ្ញុំបរិច្ចាគទានជំនួសគាត់ តើគាត់នឹងទទួលបានផលបុណ្យឬទេ? លោក(ណាពី)បានឆ្លើយថា:បាទ,បាន(ផលបុណ្យ) អាល់ពូខរី និងមូស្លីម។


១.៩: កោសល្យវិច្ច័យនិងការប្តូសរីរាង្គ
  1. ករណីប្តូរសរីរាង្គ
  2. ករណីកោសល្យវិច័យ
១. ករណីប្តូរសរីរាង្គ

ក្នុងសាសនាឥស្លាមត្រូវបានអនុញ្ញាតិឱ្យផ្ទេរសរីរាង្គឬផ្នែកមួយរបស់វាពីមនុស្សស្លាប់ទៅកាន់អ្នកឥស្លាមដ៏ទៀតប្រសិនបើគាត់ត្រូវការចាំបាច់។ដើម្បីសង្រ្គោះអោយអ្នកដែលមានតម្រូវការទទួលបានអត្ថប្រយោជន៍ដោយការសង្រ្គោះជីវិតដែលនឹងធ្វើអោយស្ថានភាពរបស់ជីវិតគេកាន់តែប្រសើរ។ក្នុងចំណោមនោះគឺការប្តូសរីរាង្គព្យាបាលជំងឺហើយវាទំនងជាសះស្បើយឬសម្រេចបានល្អបំផុតក្នុងការការវះកាត់នឹងទទួលបានជោគជ័យ។ការអុញាតិនេះយោងតាមក្រុមអ៊ូឡាម៉ានៃប្រទេសអារ៉ាប់,គណកម្មការច្បាប់ឥស្លាមសាអ៊ូទី,គណកម្មការហ្វាត់វ៉ាអេហ្សីប,គណកម្មការហ្វាត់វ៉ាគុយវែត,

﴿ وَمَنْ أَحْيَاهَا فَكَأَنَّمَا أَحْيَا النَّاسَ جَمِيعًا ۚ ﴾ المائدة(32)

មានន័យថា: ហើយអ្នកណាបានសង្គ្រោះជីវិតបុគ្គលណាម្នាក់គឺហាក់បីដូចជាគេបានជួយ សង្គ្រោះជីវិតមនុស្សលោកទាំងអស់។

فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَلَا إِثْمَ عَلَيْهِ ۚ إِنَّ اللَّهَ غَفُورٌ رَحِيمٌ﴾ البقرة(173)

មានន័យថា: ហេតុនេះអ្នកណាដែលត្រូវបានគេបង្ខំ(ឱ្យទទួលទានអ្វីៗទាំងនេះ)ដោយពុំមានចេតនានិងមិនលើសពីតំរូវការចាំបាច់នោះគឺគ្មានទោសពៃរ៍អ្វីទៅលើគេឡើយ។ពិតប្រាកដណាស់អល់ឡោះមហាអភ័យទោសមហាអាណិតស្រឡាញ់។

وَقَدْ فَصَّلَ لَكُمْ مَا حَرَّمَ عَلَيْكُمْ إِلَّا مَا اضْطُرِرْتُمْ إِلَيْهِ ۗ. الأنعام: 119

មានន័យថា: ខណៈដែលទ្រង់ពិតជាបានបកស្រាយប្រាប់ពួកអ្នកនូវអ្វីដែលទ្រង់បានហាមឃាត់ចំពោះពួកអ្នកលើកលែងតែពួកអ្នកចាំបាច់បរិភោគវា(ដោយបង្ខំចិត្ដ)នោះ? (ស៊ូរ៉ោះ អាល់អាន់អាម 119)

ហើយអ្នកណាដែលត្រូវការផ្ទេរសរីរាង្គទៅគាត់នឹងត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយដែលមិនមែនជាការបង្ខិតបង្ខំទេត្រូវមានការយល់ព្រមឬសុំការអនុញាតិជាមុនប្រសិនបើគាត់ជាមនុស្សដែលមានឋានះក្នុងសង្គម។ការអនុញ្ញាតិអំពីគាត់ឬអ្នកស្នងមរតករបស់គាត់ត្រូវបានទាមទារ គឺត្រូវគោរពថែរក្សាសេចក្តីថ្លៃថ្នូររបស់គាត់។ហើយវាជាសិទ្ធិដែលត្រូវបានបង្កើតឡើងសម្រាប់គាត់នៅក្នុងស្ហារ៉ក់ដែលមិនអាចរំលោភបានលើកលែងតែមានការអនុញ្ញាតិរបស់គាត់។

២. កោសល្យវិច័យ

ការធ្វើកោសល្យវិច័យលើសាកសពនៅសម័យណាពីមិនទាន់មានទេប៉ុន្តែដោយសារការរីចំរើនរបស់មនុស្សជាតិដោយហេតុចង់ដឹង,ចង់ឃើញនិងភាពប្រាកដប្រជា។ការធ្វើកោសលវិច័យមានគោលបំណងផ្សេងគ្នាដូចជា÷

  1. កោសលវិច័យដើម្បីសិក្សា
  2. កោសលវិច័យដើម្បីសើបអង្កេត
  3. កោសលវិច័យរកមូលហេតុស្លាប់
  4. កោសលវិច័យ មានចលនាគត៌
១. កោសលវិច័យដើម្បីសិក្សា
អ៊ូឡាម៉ាក,មានការខ្វែងយោបល់គ្នាចំពោះការធ្វើកោសល្យវិច័យសាកសពដើម្បីធ្វើការសិក្សា។
  • អនុញ្ញាត្តិ
  • វាត្រូវបានអនុញ្ញាតិ្តឱ្យធ្វើកោសល្យវិច័យសាកសពក្នុងគោលបំណងបង្រៀននិងរៀនឱសថហើយវាគឺជាការសម្រេចចិត្តរបស់សាលាអ៊ីស្លាមហ្វីកោះនៅទីក្រុងម៉ាក្កះហើយវាគឺជាគណៈកម្មាធិការហ្វាត់វ៉ានៃអាល់អើសហើរ៍។នេះក៏ព្រោះតែការចាំបាច់បានហៅការវះកាត់ដើម្បីសិក្សាថ្នាំនិងរៀនដើម្បីព្យាបាលមនុស្សដែលការវះកាត់ក្លាយទៅជាផលប្រយោជន៍ច្រើនជាងការប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្សស្លាប់។

  • មិនអនុញ្ញាត្តិ
  • ការធ្វើកោសល្យវិច័យមិនអនុញ្ញាត្តិទេដោយអ្នកស្លាប់គឺជាមនុស្សគ្មានកំហុសទេមិនថាគាត់ជាអ្នកកាន់សាសនាឥស្លាមឬអ្នកមិនមែនឥស្លាម។ប៉ុន្តែក្នុងករណីដូចជាអ្នកក្បត់សាសនានិងសង្រ្គាមគ្មានបញ្ហាជាមួយកាយវិភាគសាស្ត្ររបស់គាត់ទេនេះជាពាក្យសម្តីរបស់អុីបនូ-ពើសនិងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអ្នកប្រាជ្ញជាន់ខ្ពស់។ក៏ព្រោះតែការវះកាត់អ្នកស្លាប់ដែលមិនអាចជឿបានក្នុងអំឡុងពេលជីវិតរបស់គាត់ធ្វើឱ្យគាត់អន់ចិត្ត។ហេតុនេះចំពោះអ្នកក្បត់សាសនានិងឈ្លើយដឹកសង្រ្គាមអាចអនុញ្ញាតិិឱ្យវះកាត់គាត់ដើម្បីផលប្រយោជន៍ផ្នែកវេជ្ជសាស្ត្រ។

២. កោសលវិច័យដើម្បីសើបអង្កេត

ការធ្វើកោសល្យវិច័យដើម្បីសើបអង្កេតគឺត្រូវបានអនុញ្ញាតិដោយចេញពី:អីបនូ-ពើស,អុីបនូ-អ៊ូសៃមីន,គណកម្មការសម្រេចនិងក្រុមប្រឹក្សាជាន់ខ្ពស់,គណកម្មការអចិន្ត្រៃយ៍នៃហ្វាត់វ៉ា។ នេះគឺដោយសារតែផលប្រយោជន៍ដ៏អស្ចារ្យដែលវារួមបញ្ចូលនៅក្នុងវិស័យសន្តិសុខនិងយុត្តិធម៌ដែលត្រូវបានផ្តល់អាទិភាពច្រើនជាងផលប្រយោជន៍នៃការមិនធ្វើកោសលវិច្ច័យវះកាត់សាកសព។

៣. កោសលវិច័យរកមូលហេតុស្លាប់

ការធ្វើកោសល្យវិច័យគឺអនុញ្ញាតិដើម្បីស្វែងរកមូលហេតុនៃការស្លាប់និងដើម្បីផ្ទៀងផ្ទាត់ជំងឺរាតត្បាតដែលត្រូវការការធ្វើកោសល្យវិច័យដែលផ្តល់អត្ថប្រយោជន៍សាធារណៈជាច្រើនដែលសម្រេចបានដោយសារតែនោះ។ហើយបានចេញសេចក្តីសម្រេចដោយក្រុមប្រឹក្សាហ្វីកោះនិងការសម្រេចចិត្តរបស់ក្រុមប្រឹក្សាអ៊ូឡាម៉ាជាន់ខ្ពស់។នេះគឺដោយសារតែផលប្រយោជន៍ជាច្រើនដែលវាពាក់ព័ន្ធដូចជាការរួមចំណែកការការពារសហគមន៍ពីជំងឺរាតត្បាតប៉ុន្តែមិនត្រូវរំលោភលើសេចក្តីថ្លៃថ្នូររបស់សព។

៣. កោសលវិច័យ មានចលនាគត៌

ប្រសិនបើសាកសពស្រ្តីដែលបានស្លាប់ហើយក្នុងផ្ទៃរបស់នាងមានចលនារបស់ទារកគឺត្រូវតែវះយកទារកចេញក្រៅក្នុងករណីទារកមានសង្ឃឹមរស់ខ្ពស់ក៏ព្រោះតែឧត្តមភាពនៃជីវិតរស់មានអាទិភាពជាង។យោងតាមគឺម៉ាស្ហាប់ហាណាហ្វីម៉ាស្ហាប់ម៉ាលីគីម៉ាស្ហាប់ស្ហាហ្វីអុីម៉ាស្ហាប់ហាំពើលីអុីម៉ាំ_ណាវ៉ាវី,អុីបនូ-ហាហ្សាម,អុីបនូ-អ៊ូសៃមីន។(អាល់ហាវី កាពៀរ៍ ៣/៦២)។



២: ការងូតទឹកសព

ការងូតទឹកលាងមនុស្សស្លាប់គឺជាបញ្ហាកាតព្វកិច្ចមួយនៅក្នុងច្បាប់ឥស្លាម និងជារឿងមួយដែលអល់ឡោះជាម្ចាស់លើកតម្កើងអ្នកស្លាប់។ សូម្បីតែបន្ទាប់ពីការស្លាប់របស់គាត់ គាត់ត្រូវតែងូតទឹកលាងសម្អាតឱ្យបានល្អជាមួយនឹងទឹក និងធានានូវភាពបរិសុទ្ធ និងមានក្លិនក្រអូបជាប់ប្រាណ របស់សពផងដែរ។ ហើយការងូតទឹកលាងមនុស្សស្លាប់ គឺជារឿងរសើបផងដែរ ដូច្នេះហើយ អ្នកដែលងូតទឹកលាងសម្អាតសព ត្រូវមានសីលធម៌ល្អ និងសាសនា ហើយត្រូវមានភាពស្មោះត្រង់ ព្រោះមនុស្សស្លាប់អាចបង្ហាញសញ្ញាល្អ បើសុចរិត ឬអាក្រក់ស្មោះត្រង់ដើម្បីកុំឱ្យលាតត្រដាង អាថ៌កំបាំងរបស់មនុស្សស្លាប់។ ហើយអ្នកដែលចាក់ទឹឬស្រោចទឹកឲ្យគាត់ គេក៏ចាត់ទុកថាជាអ្នកចូលរួម ក្នុងការងូតទឹកម៉ាយិតដែរ។

២.១: ហ៊ូកុមងូតទឹកឲ្យសព

ហើយអ្នកដែលចាក់ទឹឬស្រោចទឹកឲ្យគាត់គេក៏ចាត់ទុកថាជាអ្នកចូលរួមក្នុងការងូតទឹកម៉ាយិតដែរ

عن أَبي رافعٍ أَسْلم موْلى رسول اللَّه صَلّى اللهُ عَلَيْهِ وسَلَّم أَنَّ رسول اللَّه صَلّى اللهُ عَلَيْهِ وسَلَّم قال : مَنْ غَسَّل ميِّتاً فَكَتَمَ عَلَيْه ، غَفَرَ اللَّهُ له أَرْبعِينَ مرَّةً رواه الحاكم

មានន័យថា:អំពីអាពូរ៉ហ្វៀក(ខ្ញុំបំរើដែលរ៉ស៊ូលុលឡោះបានដោះលែង)និយាយថា: ពិតណាស់រ៉ស៊ូលុលឡោះ សល់លុលឡហ៊ូអាឡៃហុីវ៉ាសាល់ឡាំ មានប្រសាសន៍ថា "បុគ្គលណាងូតទឹកអោយសព ហើយគាត់លាក់បាំង នូវប្រការអាក្រក់របស់សពនោះ អល់ឡោះនឹងអភ័យទោសអោយគាត់ ចំនួន៤០ដង"។ (ដោយអាល់ហាកឹម)

  1. ហូកុមងូតទឹកសព
  2. ការថ្ងៃឈ្នួល
  3. បិតបាំងប្រការមិនល្អ
  4. វត្តមានអ្នកមិនពាក់ព័ន្ធ
១. ហូកុមងូតទឹកសព

ណាពីបានប្រើអោយងូតទឹកអោយម៉ាយិតកាលណាមានអ្នកមរណភាព។នេះសបញ្ជាក់អោយឃើញថាប្រការនេះចាំបាច់ត្រូវតែធ្វើ,ហើយបើកាលណាក្នុងចំណមនោះមានអ្នកងូតទឹកអោយម៉ាយិត,ពិតណាស់អ្នកផ្សេងទៀតគឺមិនត្រូវទោសាទេ។ការងូតទឹកអោយម៉ាយិតគឺជាហ្វើរទូគីហ្វាយ៉ះដោយមានការឯកភាពគ្នានៃសាសនាវិទូផ្នែកហ្វីកោះទាំង៤,គឺ ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

عنِ ابنِ عبَّاسٍ رَضِيَ اللهُ عنهما، قال: بينما رجلٌ واقِفٌ بعرَفَةَ، إذْ وَقَعَ عن راحِلَتِه، فوقَصَتْه - أو قال: فأَوْقَصَتْه- قال النبيُّ صلَّى الله عليه وسلَّم: اغسِلوه بماءٍ وسِدْرٍ، وكَفِّنوه … متفقٌ عليه

មានន័យថា:អំ អំពី អុីបនូ_អាប់ពើស រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា បាននិយាយថា: នៅពេលមានបុរសម្នាក់បានឈរ ហើយធ្លាក់ហើយបាន ទទួលមរណភាពនៅអារ៉ហ្វះ។ ណាពីមានប្រសាសន៍ថា: ចូរទាំងអស់គ្នាងូតទឹកអោយគេ ដោយប្រើជាមួយទឹកស្លឹកពុទ្រ្ធា បន្ទាប់មកកាហ្វាន់(រុំ)សាកសពរបស់គេ….។

២. ការយកថ្លៃឈ្នួល

ការយកថ្លៃឈ្នួលពីការងូតទឹកអោយម៉ាយិតគេត្រូវបានអនុញ្ញាតិដោយមាន:ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ដោយមានលក្ខ័ណ្ឌខ្លះៗដូចជា÷
១. មិនមែនម៉ាយិតក្នុងស្រុក
២. មិនមែនជាកាតព្វកិច្ចគាត់
៣. កម្រៃគឺឋិតក្នុងទ្រព្យសម្បត្តិនៃសពឬអាណាព្យាបាល។

៣. បិតបាំងប្រការមិនល្អ

ការបិទបាំងប្រការមិនល្អរបស់ម៉ាយិតគឺវ៉ាជិបដោយមានការឯកភាពរបស់ម៉ាស្ហាប់ហ្វីកោះទាំង៤គឺ ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

عَنْ ‏ ‏عَبْدِ اللَّهِ بْنِ عُمَرَ ‏ ‏قَالَ ‏ ‏قَالَ رَسُولُ اللَّهِ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: ‏ ‏لِيُغَسِّلْ مَوْتَاكُمْ الْمَأْمُونُونَ ‏. سنن ابن ماجه رقم: 1461

មានន័យថា: អំពីអ៊ីបនូអ៊ូមើរ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ និយាយថា: រ៉ស៊ូលុលឡោះ បានមានប្រសាសន៍ថា: សម្រាប់អ្នកដែលងូតទឹកម៉ាយិត គឺអ្នកដែលមានអាម៉ាណះ(សច្ចៈទៀងត្រង់)។

عبدِ اللهِ بنِ عُمَرَ رَضِيَ اللَّهُ عنهما، أنَّ رسولَ الله صلَّى الله عليه وسلَّم قال: ... ومن سَتَرَ مُسلِمًا سَتَرَه اللهُ يومَ القيامة . متفقٌ عليه .

មានន័យថា: អំពី អាប់ឌុលឡោះ ពិន អ៊ូមើរ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ និយាយថា: ប្រាកដណាស់រ៉ស៊ូលុលឡោះ បានមានប្រសាសន៍ថា: បុគ្គលណាជួយដោះទុក្ខលំបាកមួយរបស់អ្នកអ៊ីស្លាម អល់ឡោះនឹងជួយដោះទុក្ខលំបាកគាត់មួយវិញ ក្នុងចំណោមបណ្ដាទុក្ខលំបាកនាថ្ងៃបរលោក។ បុគ្គលណាជួយលាក់បាំង ប្រការមិនល្អ របស់អ្នកអ៊ីស្លាម អល់ឡោះនឹងជួយលាក់បាំង ប្រការមិនល្អរបស់គាត់វិញ នាថ្ងៃបរលោក។ (អាល់ពូខរី និងមូស្លីម)។

៤. វត្តមានអ្នកដែលមិនពាក់ព័ន្ធ

ការមានវត្តមានរបស់អ្នកដែលមិននៅក្នុងចំណោមអ្នកងូតទឹកអោយម៉ាយិតជាប្រការម៉ាក្រូសដោយមានម៉ាស្ហាប់ហ្វីកោះ៣ដែលមានការឯកភាពគឺ ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី។ ក៏ព្រោះតែសាសនាឥស្លាមសង្កត់ធ្ងន់ទៅការបិតបាំងអាវរ៉ាត់ហេតុនេះអ្នកដែលមើលទៅកាន់ម៉ាយិតដោយចេតនាគឺហារ៉ាំហេតុនេះចំពោះអ្នកមិនមានកាតព្វកិច្ចក្នុងការងូតទឹកម៉ាយិតមិនគួរមកកន្លែងងូតទឹកនោះទេ។ក៏ប៉ុន្តែចំពោះវ៉ាលី,ដែលជាឪពុកម្តាយឬបងប្អូន(អាណាព្យាបាល)ត្រូវមានវត្តមានទោះបីជាគាត់មិនមែនជាអ្នកងូតទឹកអោយម៉ាយិតក៏ដោយ។


២.២: សពត្រូវនិងមិនត្រូវងូតទឹក

សាកសព ដែលបានស្លាប់ គឺមានរបៀបនិងមូលហេតុស្លាប់ខុសៗគ្នា ហេតុដូច្នេះហើយក្នុងសាសនាឥស្លាម ក៏បានបែងចែកសាកសពដែលយើងអាចងូតទឹកអោយនិងសាកសពមួយចំនួនដែលយើងមិនត្រូវងូតទឹកអោយទេ

  1. ១. អ្នកមូស្លីមងូតទឹកសពកាហ្វៀរ៍ ⏩
  2. ២. ងូតទឹកអ្នកស្ហាហុីដ ⏩
  3. ៣. ងូតទឹកសពទារកដែលរលូត ⏩
១. អ្នកមូស្លីមងូតទឹកសពកាហ្វៀរ៍

អ្នកមូស្លីមត្រូវបានហាមឃាត់មិនអនុញ្ញាតអោយងូតទឹកសពអ្នកកាហ្វៀរ៍នោះទេ។ដោយមានការឯកភាពរបស់ម៉ាស្ហាប់ហ្វីកោះទាំង៤គឺម៉ាស្ហាប់ហាណាហ្វីម៉ាស្ហាប់ម៉ាលីគីម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី។ ដោយអ្នកកាហ្វៀរ៍គឺជាណាជីស(ផ្នែកជំនឿរ)ហេតុនេះហើយទោះបីជាងូតទឹកអោយក៏នៅតែមិនជ្រះស្អាតដដែល។

وَلَا تُصَلِّ عَلَىٰ أَحَدٍ مِنْهُمْ مَاتَ أَبَدًا وَلَا تَقُمْ عَلَىٰ قَبْرِهِ ۖ سورة التوبة(84)

មានន័យថា: ហើយអ្នកមិនត្រូវសឡាតឱ្យអ្នកណាម្នាក់ក្នុងចំណោមពួកគេ(ពួកពុតត្បុត)ដែលបានស្លាប់ជាដាច់ខាតហើយអ្នកក៏មិនត្រូវឈរនៅលើផ្នូររបស់គេ(ដើម្បីសុំអភ័យទោសឱ្យគេ)ដែរ។

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَوَلَّوْا قَوْمًا غَضِبَ اللَّهُ عَلَيْهِمْ الممتحنة(13)

មានន័យថា: ឱបណ្ដាអ្នកដែលមានជំនឿ!ចូរពួកអ្នកកុំយកក្រុមដែលអល់ឡោះខឹងសម្បាចំពោះពួកគេធ្វើជាមិត្ដភក្ដិឱ្យសោះ។

២. ងូតទឹកអ្នកស្ហាហុីដ
ងូតទឹកអ្នកស្ហាហុីដ ចំពោះម៉ាយិតដែលស្លាប់ស្ហាហុីដគឺបានចែកចេកជា២ប្រភេទគឺ÷
  1. ស្ហាហុីដ នៅសមរភូមិ
  2. សម្រាប់ម៉ាយិតដែលស្លាប់នៅសមរភូមិពេលធ្វើសង្រ្គាមប្រយុទ្ធនិងសត្រូវកាហ្វៀរ៍គឺមិនត្រូវងូតទឹកឬសឡាតអោយទេ។ដោយមានការឯកភាពរបស់ម៉ាស្ហាប់ហ្វីកោះទាំង៤គឺម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

    عن جابِرٍ رَضِيَ اللَّهُ عنه: أنَّ رسولَ اللهِ صلَّى الله عليه وسلَّم أَمَرَ في قتلى أُحُدٍ بِدَفْنِهم بدمائِهم، ولم يُصَلَّ عليهم ولم يُغَسَّلُوا. البخاري (1347).

    មានន័យថា: អំពីជើពៀរ៍ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ, ពិតណាស់រ៉ស៊ូលុលឡោះ សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ នៅពេលសង្រ្គាមនៅអ៊ូហ៊ុដ បានប្រើអោយបញ្ចុះសពបណ្តាសហាព្ហាត់ទាំង(ប្រឡាក់)ឈាមគឺមិនបានងូតទឹកអោយម៉ាយិតហើយក៏មិនសឡាតម៉ាយិតដែរ។

  3. ស្ហាហុីដដោយមិនមែនធ្វើសង្រ្គាម
    • ស្លាប់ដោយអយុត្តិធម៌
    • សម្រាប់ម៉ាយិតដែលត្រូវគេសម្លាប់ដោយអយុត្តិធម៌គឺត្រូវងូតទឹកម៉ាយិត។ដោយម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,អុីម៉ាំអុីបនូ-ពើស,អុីម៉ាំអុីបនូ-អ៊ូសៃមីន

      عن أنسٍ رَضِيَ الله عنه، أنَّ النبيَّ صلَّى الله عليه وسلَّم صعِدَ أُحُدًا، وأبو بكرٍ وعُمَرُ وعُثمانُ، فَرَجَفَ بهم، فقال: اثبُتْ أُحُدُ؛ فإنَّما عليكَ نبيٌّ، وصِدِّيقٌ، وشَهيدانِ. البخاري (3675).

      មានន័យថា: អំពីអាណើស,ទីយ៉ល់ឡហ៊ូអាន់ហ៊ូ,ពិតណាស់រ៉ស៊ូលុលឡោះសល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ,បានឡើងភ្នំអ៊ូហុដ,ជាមួយអាពូប៉ាកើត,អ៊ូម៉ើរ៍,អូស្មាន,ខណៈនោះភ្នំបានរញ្ជួយ។ណាពីបានមានប្រសាសន៍ថា:ពិតណាស់អ្នកដែលនៅលើឯងនេះគឺមានណាពី,អ្នកសិត្ទីក(ស្មោះត្រង់)និងអ្នកស្ហាហុីដ២នាក់។

    • ស្ហាហុីដ ដោយមិនត្រូវគេសម្លាប់

សម្រាប់ម៉ាយិតដែលស្លាប់ស្ហាហុីដដោយមិនត្រូវគេសម្លាប់គឺត្រូវងូតទឹកម៉ាយិតអុីម៉ាំ_អុីបនូ-គូទើម៉ះថា:ករណីសពអ្នកស្លាប់ស្ហាហ៊ីដដោយមិនត្រូវគេសម្លាប់ដូចជា÷រោគពិស,ជំងឺក្នុងពោះ,លង់ទឹក,ភ្លើងឆេះ,ពិតណាស់គឺត្រូវងូតទឹកនិងសឡាតម៉ាយិត។
អុីម៉ាំ_អាន់ណាវ៉ាវីថា:ករណីអ្នកស្លាប់ស្ហាហ៊ីដដោយមិនបានធ្វើសង្រ្គាមជាមួយកាហ្វៀរ៍ដូចជា÷រោគពិស,ជំងឺក្នុងពោះ,ពេលសម្រាលកូន,លង់ទឹក,ភ្លើងឆេះ,ឬមួយស្ហាហុីដដោយប្រការណាមួយក្រៅពីសង្រ្គាមពិតណាស់គឺត្រូវងូតទឹកនិងសឡាតម៉ាយិតដោយមិនមានការជំទាស់។
អុីម៉ាំ_អាល់ស្ហាវកានីថា:ទាំងនេះគឺត្រូវបានគេរាប់បញ្ចូលក្នុងការស្លាប់ស្ហាហុីដ÷រោគពិស,ជំងឺក្នុងពោះ,ពេលសម្រាលកូន,លង់ទឹក,ភ្លើងឆេះ,..ជាដើមគឺពិតណាស់គឺត្រូវងូតទឹកនិងសឡាតម៉ាយិត។

عنْ أبي هُرَيْرةَ ، رضي اللَّه عَنْه ، قالَ : قالَ رَسُولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم : الشُّهَدَاءُ خَمسَةٌ : المَطعُونُ ، وَالمبْطُونُ ، والغَرِيقُ ، وَصَاحبُ الهَدْم وَالشَّهيدُ في سبيل اللَّه . متفقٌ عليهِ

មានន័យថា: អំពីអាពូហ៊ូរ៉យរ៉ោះ,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ:និយាយថាៈរ៉ស៊ូលុលឡោះ,សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ,បានមានប្រសាសន៍ថា:ពួកអ្នកពលី(ស្សាហ៊ីទ)មានប្រាំប្រភេទគឺអ្នកស្លាប់ដោយសាររោគពិសអ្នកដែលស្លាប់ដោយសារជំងឺក្នុងពោះអ្នកដែលស្លាប់ដោយសារលង់ទឹកអ្នកស្លាប់ដោយសារការបំផ្លិចបំផ្លាញនិងអ្នកស្លាប់នៅក្នុងការតស៊ូក្នុងផ្លូវអល់ឡោះ"(រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)។

៣. ហ៊ូកុមងូតទឹកម៉ាយិតរលូត
  1. រលូតដោយមានសម្រែក
  2. ករណីពេលទារករលូតហើយមានសម្រែកលឺឬមានចលនាអវយវៈគឺត្រូវងូតទឹកអោយម៉ាយិតទារកនោះ។សបញ្ជាក់អោយឃើញថា:កាលណាលមានលឺសម្រែកគឺនៅមានជីវិត។
    អុីម៉ាំ_អាល់-ម៉ាវ៉ើរ៍ទីថា:ដោយលក្ខណៈពីរយ៉ាងគឺមានសម្រែកទារកឬពេលរលូតមកបានស្លាប់រួចប្រសិនបើមានសម្រែកត្រូវងូតទឹក,កាហ្វាន់,សឡាតនិងបញ្ចុះសព។
    អុីម៉ាំ_អាល់ស្ហាវកានីថា:ករណីនៅពេលទារករលូតមកដោយបង្ហាញនូវលក្ខណៈថាមានជីវិតដូចជា:សម្រែកយំឬមានចលនារបស់អវយវៈណាមួយពិតណាស់ត្រូវងូតទឹកអោយម៉ាយិតនោះ។
    អុីម៉ាំ_អុីបនូ-គូទើម៉ះថា:ប្រសិនបើមានជីវិតពេលរលូតមកនោះគឺមានសម្រែកហើយត្រូវងូតទឹកម៉ាយិត។

  3. រលូតដោយគ្មានសម្រែក
    • រលូតដោយគ្មានសម្រែកអាយុក្រោម៤ខែ
    • ទារកដែលកើតមកមិនមានសម្រែកហើយអាយុក្រោម៤ខែគឺមិនងូតទឹកម៉ាយិតទេ។ម៉ាស្ហាប់ម៉ាលីគីម៉ាស្ហាប់ស្ហាហ្វីអុីម៉ាស្ហាប់ហាំពើលី។សម្រាប់ម៉ាស្ហាប់ហាណាហ្វី:គឺអាចជ្រើសរើសរវាងងូតទឹកម៉ាយិតនិងមិនងូតក៏បាន។មូលហេតុដោយសារតែការបង្កកំណើតទើបតែមានរយៈពេលក្រោម៤ខែគឺមិនទាន់មានជីវិតទេព្រោះព្រលឹងត្រូវបានដាក់បញ្ចូលនៅក្រោយរយៈពេល៤ខែ។

    • រលូតដោយគ្មានសម្រែកអាយុចាប់ពី៤ខែឡើង

    ទារកដែលរលូតមកមិនមានសម្រែកអាយុចាប់ពី៤ខែឡើងគឺត្រូវងូតទឹកម៉ាយិតទេ។ម៉ាស្ហាប់ស្ហាហ្វីអុីម៉ាស្ហាប់ហាំពើលី។ដោយយោងទៅតាមហាទីសណាពី÷

    عن ابنِ مسعودٍ ، رضي اللَّه عنه ، قال : حدثنا رسولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم ، وهو الصَّادِقُ المصدوقُ : « إِنَّ أَحَدَكُمْ يُجْمَعُ خَلْقُهُ في بَطْن أُمِّهِ أَرْبَعِينَ يَوْماً نُطْفَةً ، ثُمَّ يَكُونُ عَلَقَةً مِثْلَ ذلِكَ ، ثُمَّ يَكُونُ مُضْغَةً مثْلَ ذلِكَ ، ثُمَّ يُرْسَلُ المَلَكُ ، فَيَنْفُخُ فِيهِ الرَّوحَ ،… » متفقٌ عليه

    មានន័យថា: អំពីអ៊ីបនូម៉ាស្អ៊ូទ_រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ_បាននិយាថា:រ៉ស៊ូលុលឡោះដែលជាអ្នកត្រឹមត្រូវហើយត្រូវបានគេជឿជាក់បានមានប្រសាសន៍ប្រាប់ពួកយើងថា:ពិតប្រាកដអ្នកគ្រប់គ្នាត្រូវបានគេប្រមូលផ្ដុំកំណើតនៅក្នុងផ្ទៃម្ដាយរយៈពេល៤០ថ្ងៃ(ដំបូង)ជាតំណក់ទឹកកាម៤០ថ្ងៃបន្ទាប់មកក្លាយជាដុំឈាម៤០ថ្ងៃបន្ទាប់មកទៀតក្លាយជាដុំសាច់។(អាល់ពូខរី និងមូស្លីម)


២.៣: អ្នកអាទិភាពត្រូវងូតទឹកឲ្យសព
  1. អ្នកអាទិភាពងូតទឹកអោយសព
  2. សពជាស្វាមីឬភរិយា
  3. សពកុមារ
  4. កាហ្វៀរងូតទឹកឲ្យសពឥស្លាម
១. អ្នកអាទិភាពងូតទឹកអោយសព
  1. សពភេទប្រុស
  2. មនុស្សដែលស័ក្តិសមបំផុតក្នុងការងូតទឹកអោយម៉ាយិតគឺអ្នកដែលទទួលការផ្តាំផ្ញើរបស់សពមុនពេលគាត់ស្លាប់។អ្នកបន្ទាប់មកទៀតគឺឪពុករបស់គាត់ហើយបន្ទាប់មកជីតារបស់គាត់និងបន្ទាប់មកគឺកូនប្រុសរបស់គាត់បហើយអ្នកន្ទាប់មកទៀតគឺអ្នកដែលជិតស្និទ្ធបំផុតនៃត្រកូលរបស់គាត់។ហើយបន្ទាប់មកគឺអ្នកដែលមានភាពស្មោះត្រង់ឬអ្នកស្រុកភូមិដែលជាខ្សែស្រឡាយគាត់។ ម៉ាស្ហាប់ហាណាហ្វី,អុីម៉ាំអុីបនូ-ពើស,អុីម៉ាំអុីបនូ-អ៊ូសៃមីន

  3. សពភេទស្រី
  4. សម្រាប់ករណីនេះអ៊ូឡាម៉ាកមានមតិពីរគឺ÷
    មតិទីមួយ:សម្រាប់ករណីម៉ាយិតនោះជាស្ត្រីភេទវិញអ្នកដែលមានស្និទ្ធអាទិភាពក្នុងការងូតទឹកម៉ាយិតអោយនាងជាងគេជាស្ត្រីដូចគ្នាហើយប្រសិនបើស្រ្តីនោះមានគួស្រាររៀបការរួចហើយនោះគឺត្រូវស្វាមុីរបស់នាង។(ត្រឹមត្រូវចំពោះម៉ាស្ហាប់ស្ហាហ្វីអុី
    មតិទីពីរ:សម្រាប់ករណីម៉ាយិតនោះជាស្ត្រីភេទវិញអ្នកដែលមានស្និទ្ធអាទិភាពក្នុងការងូតទឹកម៉ាយិតអោយនាងគឺស្វាមុីរបស់នាង។ម៉ាស្ហាប់ម៉ាលីគី,និងមួយផ្នែកនៃអ៊ូឡាម៉ាកម៉ាស្ហាប់ស្ហាហ្វីអុី

២. សពជាស្វាមីឬភរិយា

សម្រាប់ករណីស្ត្រីជាភរិយាងូតទឹកម៉ាយិតអោយស្វាមុីនាងឬបុរសជាស្វាមុីងូតទឹកអោយភរិយាគាត់នៅពេលមាននរណាម្នាក់បានមរណភាពគឺត្រូវបានអនុញ្ញាតិ។ដោយមានការឯកភាពរបស់ម៉ាស្ហាប់ហ្វីកោះទាំង៣គឺម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី សាឡាហ្វ,គណកម្មការហ៊ូកុម។
ដោយសារតែគាត់ជាប្តីប្រពន្ធមួយគូដូច្នេះហើយទើបគេអនុញ្ញាតិឱ្យគាត់ងូតទឹកម៉ាយិតដៃគូរបស់គាត់ទៅវិញទៅមកដូចគ្នា។ហើយក្នុងអត្ថន័យគឺថាប្តីប្រពន្ធនីមួយៗធ្វើឱ្យគាត់មានការងាយស្រួលមើលផ្នែកឯកជនរបស់ដៃគូរគាត់មិនដូចអ្នកផ្សេងដ៏ទៃនោះទេ។គាត់អាចធ្វើការងូតទឹកឱ្យបានពេញលេញតាមដែលគាត់អាចធ្វើបានដោយក្តីស្រលាញ់និងក្តីមេត្តារវាងពួកគេ។
អុីម៉ាំអុីបនូ-មុនហ្សៀរ៍,ត្រូវបានឯកភាពគ្នាទៅលើករណីដែលស្រ្តីងូតទឹកម៉ាយិតស្វាមុីនា។យោងទៅតាមការដែលអាពូប៉ាកើតបានងូតទឹកអោយអើសម៉ាកហើយនិងអាពូមូសាអ្នកងូតទឹកអោយជាប្រពន្ធរបស់គាត់។

عن أسماء بنت عميس رضي الله عنها أن فاطمة رضي الله عنها أوصت أن يغسلها علي رضي الله عنه، الدارقطني

មានន័យថា:អំពីអើសម៉ាកពិនតីអាមីស រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ ពិតណាស់ហ្វាតីម៉ះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ បានផ្តាំផ្ញើអោយ អាលី រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ ងូតទឹកម៉ាយិតនាង (ពេលនាងមរណ)។

៣. សពកុមារា

សម្រាប់ករណីដែលស្ត្រីងូតទឹកម៉ាយិតកុមារាឬបុរសងូតទឹកអោយម៉ាយិតកុមារីគឺត្រូវបានអនុញ្ញាតិអោយដូច។ប៉ុន្តែសម្រាប់ករណីនេះអ៊ូឡាម៉ាកមានការយោបល់ខុសគ្នាជំទាស់លើចំណុចអាយុកុមារដោយ÷
ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ស្ហាហ្វីអុី,ករណីកុមារនៅមិនទាន់ផ្តាច់ដោះ។ម្យ៉ាងវិញទៀតកុមារនៅតូចមិនទាន់ស្ថិតក្នុងហ៊ូកុមអាវរ៉ាត់ទេ។ ម៉ាស្ហាប់ម៉ាលីគី,អនុញ្ញាតិក្នុងករណីកុមារអាយុប្រហាក់ប្រែហលចន្លោះ៧ឆ្នាំ។
ម៉ាស្ហាប់ហាំពើលី,ករណីកុមារអាយុកក្រោម៧ឆ្នាំ។
អុីម៉ាំអុីបនូ-មុនហ្សៀរ៍ថា:គេបានឯកភាពដោយអនុញ្ញាតិអោយស្រ្តីងូតទឹកម៉ាយិតកុមារា។(អាល់អិចម៉ាក 44)
អុីម៉ាំអុីបនូ-គូទើម៉ះថា:សម្រាប់ករណីស្រ្តីងូតទឹកអោយម៉ាយិតកុមារាគឺមិនមានការជំទាស់ទេ។(អាល់មួកនី 2/392)។

ចំពោះករណីម៉ាយិតមិនស្គាល់ភេទ(មូស្កីល)គឺមិនមាននរណាងូតទឹកមាននេះទេគឺត្រូវម៉ាយ៉ាំមុំទាំងពីរ។ដោយមានការឯកភាពរបស់ម៉ាស្ហាប់ហ្វីកោះទាំង៤គឺម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

៤. កាហ្វៀរងូតទឹកឲ្យសពឥស្លាម

នៅពេលអ្នកមូស្លីមរណភាពប្រិនបើមិនមានបុរស់ងូតទឹកអោយទេគឺក្រុមស្រ្តីត្រូវងូតទឹកអោយដោយមិនអនុញ្ញាតិអោយអ្នកកាហ្វៀ៍ងូតទឹកម៉ាយ៉ិតនោះទេទេព្រោះការងូតទឹកម៉ាយិតជាផ្នែកមួយនៃអុីពើដាត់។គឺម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី


២.៤: របៀបងូតទឹកឲ្យសព
  1. របៀបងូតទឹកសព
  2. សពចេញណាជីក្រោយងូតទឹក
  3. យកទឹកវូទុអ្នកងូតទឹកឲ្យសព
១. របៀបងូតទឹកសព
  1. ល្អបំផុតអ្នកដែលងូតទឹកអោយសព គឺជាមនុស្សដែលមានភាពទៀងត្រង់ រក្សាការសម្ងាត់ បើកាលណាគាត់ឃើញប្រការមិនល្អរបស់សពគាត់បិតបាំង បើកាលណាគាត់ឃើញប្រការល្អរបស់សពគាត់បង្ហាញវាដល់អ្នកផង ។
  2. យកសពទៅដាក់លើកន្លែងដែលត្រូវងូតទឹក ដាក់សពដេកផ្ងារ ហើយគ្របលើខ្លួនប្រាណសព ដោយសម្លៀកបំពាក់ស្តើងល្មម ដើម្បីសម្រាប់ឲ្យទឹកអាចហូរបានលឿន ។
  3. ការងូតទឹកគួរតែធ្វើឡើងនៅកន្លែងបិទជិត ក្រោមដំបូលផ្ទះ និងក្នុងភាពឯកជន ដែល មានតែអ្នកដែលងូតទឹកឲ្យសពនិងអ្នកណាដែលជួយគាត់ក្នុងការងូតទឹកបានហើយ។
  4. អ្នកងូតទឹកសម្អាត​ខ្លួន​សពមិន​ត្រូវ​មើល​ផ្នែក​ឯកជន​របស់​មនុស្ស​សព​ឡើយ ហើយ​ក៏​មិន​ត្រូវ​មើល​ទៅ ​ខ្លួនប្រាណសព​ដែរលើក​លែង​តែ​ពេល​ចាំ​បាច់​ក៏​ត្រូវ​បានហាម​មិន​ឲ្យ​គាត់​ប៉ះផ្លូវបន្ទោរបង់ធំរបស់​សព​ដោយ​ដៃផ្ទាល់គ្មាន​ររនាំង។
  5. ត្រូវបានណែនាំអោយប្រើទឹកត្រជាក់ក្នុងដំណើរការងូតទឹកសម្អាតសព លុះត្រាតែចាំបាច់ត្រូវប្រើទឹកក្តៅ ដើម្បីជម្រះភាពមិនស្អាតឬណាជីស ដែលមិនអាចយកចេញបានដោយប្រើទឹកត្រជាក់។
  6. អ្នកងូតទឹកសម្អាតសពមិនដកសក់ ឬក្រចករបស់អ្នកស្លាប់ទេ អ្នកងូតទឹកសម្អាតសព ត្រូវរុំកន្សែង លើដៃឆ្វេងរបស់គាត់ ឬរបស់ដែលគ្របកន្លែងសព ឬមួយប្រើស្រោមដៃជាដើម។អ្នកងូតទឹកសម្អាតសព ត្រូវ បញ្ឈរជង្គង់ទប់្រកោយខ្នងសព បន្ទាប់មកយកដៃទប់ពីក្រោយកញ្ចឹងកដោយដាក់ដៃស្តាំលើស្មា ហើយត្រូវប្រយ័ត្នកុំផ្អៀងក្បាលអ្នកស្លាប់ ដោយយកម្រាមដៃទ្រលើកញ្ចឹងក រហូតសពស្ថិតក្នុងលក្ខណៈ ពាក់កណ្តាលអង្គុយ ។ហើយជូតពោះសពដោយដៃឆ្វេងដោយថ្នមៗ ដើម្បីអោយកាកសំនល់ចេញមកក្រៅប្រសិនបើមាន ហើយជាការប្រសើរក្នុងការប្រើទឹកអប់ក្នុងករណីនេះដើម្បីបិទបាំងក្លិនមិនល្អ។
  7. ដាក់សពអោយទម្រេតខ្លួនផ្អៀង បន្ទាប់មកលាងជម្រះផ្លូវបន្ទោបង់ទាំងពីរដោយស្រោចទឹក អោយស្អាតអស់ណាជីសដែលចេញមកនោះ ។
  8. សម្អាតប្រការកខ្វក់ចេញពីភ្នែក ច្រមុះ មាត់ និងក្រចករបស់សព។
  9. យកទឹសំពះយ៉ាំងអោយសព ដូចទឹកសំពះយ៉ាំងសឡាតដែរ ដោយមាននៀតនិងផ្សេងៗដូចគ្នា ប៉ុន្តែសូមប្រុងប្រយ័ត្នកអោយបញ្ចូលទឹកទៅមាត់ ត្រចៀកឬច្រមុះរបស់សព ហើយសម្អាតមាត់សពដោយប្រើម្រាមដៃចុង្អុរខាងឆ្វេង ។
  10. ចាប់ផ្តើមងូតផ្នែក​ក្បាល​អ្នក​ស្លាប់​ជាមួយ​សាប៊ូ និង​ទឹក​ចំនួនបី​ដង រួច​លាងផ្នែក ​ដៃ​ដោយ​ចាប់​ពី​ចុង​ម្រាម​ដៃ​រហូត​ដល់​ស្មា បន្ទាប់មក​គាត់​លាង​ផ្នែក​ខាង​មុខ​ខាងស្តាំ​ចុះ​មក​ចុង​ម្រាម​ជើង​ ក៏ដូចគ្នាដែរផ្នែកខាងឆ្វេង។
  11. ដាក់ជើងស្តាំរបស់សពលើជើងខាងឆ្វេង រួចផ្លាស់មកចំហៀងខាងឆ្វេង ហើយផ្តើមលាងផ្នែកខាងក្រោយផ្នែកខាងស្តាំ ចាប់ពីស្មាចុះមកចុងម្រាមជើង ហើយអនុវត្តន៍របៀបនេះ គ្រប់ចំនួនបីដង។
  12. បន្ទាប់មកយកទឹកស្រោចលើដងខ្លួនរបស់អ្នកស្លាប់ ជាទឹកដែលបានលាយជាមួយកាហ្វូរ៍ ឬទឹកអប់អ្វីក៏បានដែរ គួរតែសារចុះឡើងគ្រប់ចំនួនប្រាំបួនដង ហើយប្រសិនបើចំនួនតិចជាងនេះក៏បានដែរមិនខុសទេ។
  13. ជាការប្រសើរក្នុងការធ្វើអោយមានភាពទន់តាមសន្លាក់ៗរបស់អ្នកស្លាប់ បន្ទាប់ពីងូតទឹកចប់សប់គ្រប់រួចរាល់ ត្រូវសម្ងួតរាងកាយរបស់សព ដើម្បីកុំឱ្យមានសំណើមសើមដលក្រណាត់កាហ្វាន់។

អុីម៉ាំស្ហាហ្វីអុីក៏ប៉ុន្តែខ្ញុំចូលចិត្តងូតទឹកឲ្យសពចំនួន៣ដង ដោយប្រើទឹកដោយមិនតិចជាង៣ដងនោះទេ។ ពីព្រោះ រ៉ស៊ូលុលឡោះ មានប្រសាសន៍ថា : ចូរងូតទឹកឲ្យសពចំនួន៣ដង ប៉ុន្តែបើកាលណាមិនទាន់ជ្រះស្អាតដោយចំនួន៣ដងឬចំនួន៥ដង។ មានន័យថា មិនមានការកំណត់ ចំនួននៃការងូតទឹកសពនោះទេ បើមិនទាន់ស្អាតងូតរហូតដល់ជ្រះស្អាត

២. សពចេញណាជីក្រោយងូតទឹក

សម្រាប់ករណីម៉ាយិតមានចេញណាជីសបន្ទាប់ពីងូតទឹករួចមុនពេលបញ្ចុះសពគឺគ្រាន់តែត្រូវលាងណាជីសនោះហើយមិនចាំបាច់ងូតទឹកម៉ាយិតម្តងទៀតទេ។ដោយមាន:ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,។
ម៉ាស្ហាប់ហាំពើលី:ត្រូវត្រលប់ងូតទឹកម្តងទៀតគ្រប់៧ដងកាលណាមានចេញណាជីសហើយមិនមានការងូតទឹកបន្ថែមលើសចំនួន៧ដងទេ។កាលណាមានចេញណាជីសទៀតបន្ទាប់ពីងូតទឹក៧ដងរួចគឺគ្រាន់តែលាងកន្លែងណាជីសបានហើយ។

៣. ត្រូវងូតទឹកអ្នកងូតទឹកឲ្យសព

សម្រាប់ករណីអ្នកងូតទឹកម៉ាយិតគឺស៊ុណ្ណះត្រូវងូតទឹកបន្ទាប់ពីបានងូតទឹកម៉ាយិតរួច។ដោយមានមតិឯកភាពនៃម៉ាស្ហាប់ហ្វីកោះទាំង៤គឺ:ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី,។

عن أبي هُريرةَ رَضِيَ الله عنه، أنه قال: مَنْ غَسَّلَ مَيِّتًا فلْيغتَسِلْ، و مَنْ حَملَهُ الوُضوءُ - يعني الميِّتَ. أبو داود 3161، وأحمد 7689

មានន័យថា:អំពីអាពីហ៊ូរ៉យរ៉ោះ_រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ,ពិតណាស់គាត់បាននិយាយថា:នរណាហើយដែលបានងូតទឹកម៉ាយិតចូរអោយគេងូតទឹក,ហើយនរណាសែងម៉ាយិតអោយគេយកទឹកសំពញយ៉ាំង។


៣. ការរុំកាហ្វាន់និងប្រការទាក់ទង

  1. ហ៊ូកុមកាហ្វាន់
  2. អ្នកដែលមានអទិភាព រុំកាហ្វាន់
  3. ប្រការស៊ូណាត់ពេលកាហ្វាន់
  4. ហ៊ូកុមគ្រឿងក្រអូប
  5. របៀបកាហ្វាន់
៣.១ ច្បាប់ហ៊ូកុមនៃការរុំកាហ្វាន់

ការកាហ្វាន់ម៉ាយិតគឺជាហ្វើរ៍ទូគីហ្វាយ៉ះ។ហេតុតែណាពីបានបង្ហាញដោយប្រើអោយធ្វើដូច្នេះចំពោះម៉ាយិត។ដោយមាន:អុីម៉ាំអុីបនូ-ហាហ្សាំ,អុីម៉ាំអុីបនូ-អារ៉ាប៊ី,អុីម៉ាំអាន់ណាវ៉ាវី,អុីម៉ាំកួរ៍តពី,អុីម៉ាំអាល់ម៉ើរ៍ទើវី,។

عن ابنِ عبَّاسٍ رَضِيَ الله عنهما، قال: أقبَلَ رجلٌ حرامًا مع النبيِّ صلَّى الله عليه وسلَّم، فخَرَّ مِن بَعيرِه، فوُقِصَ وَقْصًا، فمات، فقال رسولُ اللهِ صلَّى الله عليه وسلَّم: اغْسِلوه بماءٍ وَسِدْرٍ وألْبِسُوهُ ثَوْبَيْه. متفقٌ عليه

មានន័យថា: អំពីអុីបនូ-អាប់ពើស,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា,បាននិយាយថា:មានបុរសម្នាក់បានប្រតិបត្តិហាជ្ជ(មួសរីម)ជាមួយណាពីសល់លុលឡោះហើយគាត់បានធ្លាក់ពីលើសេះបាក់កហើយក៏ស្លាប់មួយរំពេច។ពេលនោះណាពីមានប្រសាសន៍ថាៈចូរងូតទឹកអោយគាត់ដោយប្រើស្លឹកពុទ្រ្ធាហើយរុំគាត់ដោយ២អាវរបស់គាត់(២ជាន់)។

៣.២ អ្នកដែលមានអទិភាព រុំកាហ្វាន់
  1. បើម៉ាយិតមានទ្រព្យ
  2. បើម៉ាយិតមិនមានទ្រព្យ
  3. អាណាព្យាបាលគ្មានលទ្ធភាព
  4. តើស្វាមីត្រូវតែកាហ្វាន់ភរិយាឬ?
១ បើម៉ាយិតមានទ្រព្យ

សម្រាប់ករណីកាហ្វាន់ម៉ាយិតដែលមាទ្រព្យធនគឺប្រើប្រាស់ទ្រព្យសម្បត្តិរបស់ម៉ាយិតក្នុងការកាហ្វាន់អាទិភាពជាងមរតកនិងបំណុល,ដោយមិនសួរអំពីមរតកឬមួយសួរអំពីបំណុលដោយយោងលើហាទីសអុីបនូ-អាប់ពើសខាងលើណាពីប្រើអោយកាហ្វាន់ដោយប្រើអាវពីរ។ដោយមាន:អុីម៉ាំ_អាន់ណាវ៉ាវី,អុីម៉ាំអុីបនូ-កត្តន,។

២. បើម៉ាយិតមិនមានទ្រព្យ

សម្រាប់ករណីម៉ាយិតមិនមានទ្រព្យសម្បត្តិទេនោះសំភារៈកាហ្វាន់របស់គាត់គឺជាបន្ទុករបស់អាណាព្យាបាលជំនួយដល់គាត់(វ៉ាលី)ដូចជាឪពុក,កូនឬមួយចៅហ្វាយនាយ។ដោយមានមតិយស្របរួមពី:ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

៣. អាណាព្យាបាលគ្មានលទ្ធភាព

សម្រាប់ករណីអ្នកស្លាប់គ្មានលុយហើយក៏គ្មានអ្នកណាជួយគាត់ទៀតនោះគឺត្រូវតែប្រើប្រាស់លុយម៉ាលដើម្បីចំណាយក្នុងការទិញសំភារៈកាហ្វាន់។ដោយមានមតិឯកភាពនៃម៉ាស្ហាប់ហ្វីកោះទាំង៤គឺ:ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី,។

៤. តើស្វាមីត្រូវតែកាហ្វាន់ភរិយាឬ?

សម្រាប់ករណីថាតើស្វាមុីវ៉ាជិបត្រូវកាហ្វាន់ម៉ាយិតស្រ្តីដែលជាភរិយាឬ?អ៊ូឡាម៉ាកមានការខ្វែងយោបល់គ្នាដោយលើកជាមតិ២គឺ÷
មតិទីមួយ:សម្រាប់ករណីស្វាមុីកាហ្វាន់ម៉ាយិតស្រ្តីដែលជាភរិយាគឺវ៉ាជិប។ដោយមាន÷ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,អុីម៉ាំអុីបនូ-អ៊ូសៃមីន,។ដោយហេតុថាណាហ្វកោះស្វាមុីចំពោះភរិយាពេលនៅរស់គឺវ៉ាជិបហើយវាក៏ដូចគ្នាដែរពេលនាងមរណៈភាពវាជាចំណងអាពាពិពាហ៍ដែលមិនងាយនឹងកាត់ផ្តាច់។

الرِّجَالُ قَوَّامُونَ عَلَى النِّسَاءِ بِمَا فَضَّلَ اللَّهُ بَعْضَهُمْ عَلَىٰ بَعْضٍ وَبِمَا أَنْفَقُوا مِنْ أَمْوَالِهِمْ ۚ النساء(34)

មានន័យថា: បុរសទាំងឡាយជាអ្នកគ្រប់គ្រងលើពួកស្ដ្រីដោយសារអល់ឡោះបានលើកតម្កើងពួកគេឱ្យមានលក្ខណៈពិសេសជាងគ្នានិងដោយសារតែបុរសមានភារកិច្ចផ្គត់ផ្គង់ទ្រព្យសម្បត្ដិរបស់ពួកគេ (ដល់ប្រពន្ធ)។

មតិទីពីរ:កាហ្វាន់ដោយប្រើទ្រព្យសម្បត្តិរបស់នាងជាប្រពន្ធវ៉ាជិប។ដោយមាន:អុីម៉ាំមូហាំម៉ាតពិនហាសាន់,នៃម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី,។ អុីម៉ាំអុីបនូ-ហាហ្សាំ,:សម្រាប់ករណីកាហ្វាន់ស្រ្តីជាភរិយាគឺត្រូវប្រើទ្រព្យធនរបស់នាងហើយវាមិនមែនជាបន្ទុកលើកាចំណាយទ្រព្រស្វាមុីនោះទេ។ព្រោះអល់ឡោះជាម្ចាស់បានដាក់កាតព្វកិច្ចទៅលើស្វាមុីត្រូវទំនួលខុសត្រូវចំពោះសំលៀកបំពាក់,លំនៅដ្ឋាន,ហើយមិនមានឃ្លាឬអាយ៉ាត់ដែលផ្សាភ្ជាប់និងការកាហ្វាន់នោះទេ។

៣.៣ ប្រការវ៉ាជិប,ស៊ុណ្ណះ,ម៉ាក្រុស,ពេលកាហ្វាន់
  1. កាហ្វាន់គ្រប់លក្ខណៈគឺវ៉ាជិប
  2. ប្រការស៊ុណ្ណះកាហ្វាន់
  3. ប្រការម៉ាក្រូសកាហ្វាន់
៤. កាហ្វាន់គ្រប់លក្ខណៈគឺវ៉ាជិប?

សម្រាប់ករណីកាហ្វាន់ពេញលេញមានមតិ២ផ្សេងៗគ្នាគឺ÷
មតិទីមួយ:កាហ្វាន់តិចបំផុតគឺសំលៀក់បំពាក់មួយដែលអាចបិតបាំរូបកាយទាំងអស់បានជិត។ដោយមាន:ម៉ាស្ហាប់ម៉ាលីគី,,ម៉ាស្ហាប់ហាំពើលី,អុីម៉ាំអុីបនូ-ពើហ្ស,អុីម៉ាំអុីបនូ-អូសៃមីន,អុីម៉ាំស្ហាវកានី,អុីម៉ាំសុនអានី,។

‏عَنْ ‏ ‏أُمِّ عَطِيَّةَ ‏ ‏رَضِيَ اللَّهُ عَنْهَا ‏ ‏قَالَتْ ‏ ‏تُوُفِّيَتْ إِحْدَى بَنَاتِ النَّبِيِّ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ ‏ ‏فَأَتَانَا النَّبِيُّ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ ‏ ‏فَقَالَ ‏ ‏اغْسِلْنَهَا ‏ ‏بِالسِّدْرِ ‏ ‏وِتْرًا ثَلَاثًا أَوْ خَمْسًا أَوْ أَكْثَرَ مِنْ ذَلِكَ .. . متفقٌ عليه

មានន័យថា: អំពីអ៊ុំមី-អាតីយ៉ះ,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ,បាននិយាយថា:កូនស្រីម្នាក់របស់ណាពីបានមរណភាព។នៅពេលណាពីមកដល់គាត់មានប្រសាសន៍ថា:ចូរងូតទឹកអោយនាងដោយទឹកស្លឹកពុទ្រ្ធាចំនួនសេស,៣ដង,៥ដងឬច្រើនជាងនេះទៀត។

មតិទីពីរ:សម្រាប់កាហ្វាន់ម៉ាយិតយ៉ាងហោចណាស់គឺអាចបិតបាំងអាវរ៉ាត់ម៉ាយិតបានជិត។ដោយមាន:ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,។

عن خَبَّابِ بنِ الأَرَتِّ ، رضي اللَّه عنه ، قال هَاجَرْنَا مَعَ رسول اللَّه صَلّى اللهُ عَلَيْهِ وسَلَّم نَلْتَمِسُ وَجهَ اللَّه تعالى فَوَقَعَ أَجْرُنا عَلى اللَّه ، فَمِنَّا مَنْ مَاتَ وَلَمْ يأْكُلْ مِنْ أَجرِهِ شَيْئاً . مِنْهُم مُصْعَبُ بن عَمَيْر ، رضي اللَّه عنه ، قُتِلَ يَوْمَ أُحُدٍ ، وَتَرَكَ نَمِرَةً، فَكُنَّا إِذَا غَطَّيْنا بهَا رَأْسَهُ، بَدَتْ رجْلاهُ ، وَإِذَا غَطَّيْنَا بِهَا رِجْلَيْهِ ، بَدَا رَأْسُهُ ، فَأَمَرَنا رسولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم ، أَنْ نُغَطِّيَ رَأْسَهُ، وَنَجْعَلَ عَلى رجْليهِ شَيْئاً مِنَ الإِذْخِرِ ، ومِنَّا مَنْ أَيْنَعَتْ لَهُ ثَمَرَتُهُ . فَهُوَ يَهدبُهَا، متفقٌ عليه

មានន័យថា: អំពីខប់ហ្ពាបពិនអាល់អារ៉ត់,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ,បាននិយាយថា:ពួកយើងបានភៀសខ្លួនជាមួយរ៉ស៊ូលុលឡោះ,សល់លុឡហ៊ូអាឡៃហុីវ៉ាសាល់ឡាំ,ដើម្បីស្វែងរកផលបុណ្យពីអល់ឡោះហើយគេបានកត់ត្រាផលបុណ្យរបស់យើងនៅនឹងអល់ឡោះ។ពួកយើងខ្លះបានស្លាប់ដោយមិនបានទទួលផលប្រយោជន៍លោកិយបន្ដិចឡើយដូចជាមូស្អាប់ពិនអ៊ូមៃរដែលត្រូវគេសម្លាប់ក្នុងថ្ងៃសង្គ្រាមនៅអូហ៊ុទហើយគាត់បានបន្សល់ទុកនូវសំលៀកបំពាក់ធ្វើអំពីស្បែកសត្វមួយ។ពេលយើងយកវាគ្របក្បាលគាត់លេចចុងជើងរបស់គាត់បើយកវាគ្របជើងរបស់គាត់លេចក្បាលរបស់គាត់។រ៉ស៊ូលុលឡោះបានប្រើពួកយើងអោយគ្របក្បាលហើយយកអ៊ីត្សឃៀរ(រុក្ខជាតិមួយប្រភេទមានក្លិនក្រអូប)គ្របចុងជើងរបស់គាត់។ចំណែកពួកយើងខ្លះទៀតអាចរស់នៅទាន់ពេលផ្លែឈើទុំនិង ទទួលផលពីវា។ (ដោយអាល់ពូខរី និងមូស្លីម)

២. ប្រការស៊ុណ្ណះកាហ្វាន់
  1. កាហ្វាន់ម៉ាយិតប្រុសចំនួន៣កាហ្វាន់
  2. កាហ្វាន់ម៉ាយិតស្រីចំនួន៥កាហ្វាន់
  3. កាហ្វាន់ពណ៌ស
  4. ជ្រើសរើសកាហ្វាន់ដែលល្អ
  5. កាហ្វាន់ដោយប្រើប្រាស់សំលៀកបំពាក់

  6. ១. កាហ្វាន់ម៉ាយិតប្រុសចំនួន៣កាហ្វាន់

    ករណីកាហ្វាន់ម៉ាយិតបុរសស៊ុណ្ណះកាហ្វាន់ចំនួន៣ជាន់(មិនមែនអាវជូព្ហះ,មិនមែនសាល់ដែរ)។ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី,អុីម៉ាំអុីនូ-ពើហ្ស,អុីម៉ាំអុីនូ-ហាហ្សាំ,អុីម៉ាំអុីនូ-អ៊ូសៃមីន, ។

    ‏عَنْ ‏ ‏عَائِشَةَ ‏ ‏قَالَتْ ‏ ‏كُفِّنَ رَسُولُ اللَّهِ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ ‏ ‏فِي ثَلَاثَةِ أَثْوَابٍ بِيضٍ ‏ ‏سَحُولِيَّةٍ ‏ ‏مِنْ ‏ ‏كُرْسُفٍ ‏ ‏لَيْسَ فِيهَا قَمِيصٌ وَلَا عِمَامَةٌ. متفقٌ عليه

    មានន័យថា: អំពីអាអុីស្ហាស់_រ៉ទីយ៉ល់ឡហ៊អាន់ហ៊ើ,បាននិយាយងាគេបានកាហ្វាន់រ៉ស៊ូលុលឡោះ,កាហ្វាន់២ជាន់ពណ៍ស"ស៊ូហុល"ធ្វើពីកប្បាស,ដោយមិនមានអាវឬសាល់(ក្នុងកាហ្វាន់)ទេ។

    ២. កាហ្វាន់ម៉ាយិតស្រីចំនួន៥កាហ្វាន់

    ករណីកាហ្វាន់ម៉ាយិតស្រ្តីស៊ុណ្ណះកាហ្វាន់ចំនួន៥ជាន់រួមមាន:អាវ,សារ៉ុង,ក្រម៉ា,និងក្រណាត់២ជាន់។ដោយមានមតិយស្របរួមពី:ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី។ ដោយហេតុស្រ្តីសង្កត់ធ្ងន់លើបញ្ហាអាវរ៉ាត់កាលនៅមានជីវិតហើយក៏ដូចគ្នាដែរក្រោយពេលស្លាប់។

    ៣. កាហ្វាន់ពណ៌ស

    ករណីកាហ្វាន់ម៉ាយិតដោយប្រើក្រណាត់សគឺជាស៊ុណ្ណះ។ដោយមានការឯកភាពជាឯកច្ឆ័នរបស់ម៉ាស្ហាប់ទាំង៤::ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

    عَنِ ابْنِ عَبَّاسٍ رضي الله عنهما-، قَالَ: قَالَ رَسُولُ اللَّهِ -صَلَّى اللهُ عَلَيْهِ وَسَلَّمَ-: «الْبَسُوا مِنْ ثِيَابِكُمُ الْبَيَاضَ، فَإِنَّهَا مِنْ خَيْرِ ثِيَابِكُمْ، وَكَفِّنُوا فِيهَا مَوْتَاكُمْ» أخرجه أبو داود

    មានន័យថា: អំពីអ៊ីបនូអាប់ហ្ពើស,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា,និយាយថាៈពិតណាស់រ៉ស៊ូលុឡោះបានមានប្រសាសន៍ថាៈ"ចូរពួកអ្នកស្លៀកនូវសំលៀកបំពាក់ពណ៌សព្រោះវាជាសំលៀកបំពាក់ដ៏ល្អបំផុតសំរាប់ពួកអ្នកហើយយកវាទុកសំរាប់គ្របដណ្ដប់លើសាកសពរបស់ពួកអ្នក"។ (អាបូដាវូដ អាត់តៀរមីត្ស៊ី)

    ៤. ជ្រើសរើសកាហ្វាន់ដែលល្អ

    ករណីកាហ្វាន់ម៉ាយិតដោយប្រើក្រណាត់ដែលល្អគឺជាស៊ុណ្ណះ។ដោយមានការឯកភាពជាឯកច្ឆ័នរបស់ម៉ាស្ហាប់ទាំង៤::ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

    عن جابرٍ رَضِيَ اللَّهُ عنه، قَالَ: النَّبِيُّ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: ‏ ‏إِذَا كَفَّنَ أَحَدُكُمْ أَخَاهُ فَلْيُحْسِنْ كَفَنَهُ . أخرجه مسلم (943).

    មានន័យថា: អំពីជើពៀរ៍,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ,បាននិយាយថា:ណាពី,សល់លុលឡោះមានប្រសាសន៍ថា:ពេលអ្នកទាំងអស់គ្នាកាហ្វាន់នរណាម្នាក់ក្នុងចំណោមបងប្អូនរបស់គេចូរជ្រើសរើសកាហ្វាន់ដែលល្អសម្រាប់កាហ្វាន់។

    ៥. កាហ្វាន់ដោយប្រើប្រាស់សំលៀកបំពាក់

    ករណីកាហ្វាន់ម៉ាយិតដោយប្រើសំលៀកបំពាក់គឺត្រូវបាន អនុញ្ញាតិ

    عَنِ ابْنِ عَبَّاسٍ رضي الله عنهما-، قَالَ: قَالَ رَسُولُ اللَّهِ -صَلَّى اللهُ عَلَيْهِ وَسَلَّمَ-: الْبَسُوا مِنْ ثِيَابِكُمُ الْبَيَاضَ، فَإِنَّهَا مِنْ خَيْرِ ثِيَابِكُمْ، وَكَفِّنُوا فِيهَا مَوْتَاكُمْ . أخرجه أبو داود

    មានន័យថា: អំពីអ៊ីបនូអាប់ហ្ពើស,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា,និយាយថាៈពិតណាស់រ៉ស៊ូលុឡោះបានមានប្រសាសន៍ថាៈ"ចូរពួកអ្នកស្លៀកនូវសំលៀកបំពាក់ពណ៌សព្រោះវាជាសំលៀកបំពាក់ដ៏ល្អបំផុតសំរាប់ពួកអ្នកហើយយកវាទុកសំរាប់គ្របដណ្ដប់លើសាកសពរបស់ពួកអ្នក"។ (អាបូដាវូដ អាត់តៀរមីត្ស៊ី)

    ២. ប្រការម៉ាក្រូសកាហ្វាន់
    1. កាហ្វាន់ក្រណាត់សូត្រ
    2. បន្ថែមកាហ្វាន់លើសចំនួនគឺម៉ាក្រូស
    3. កាហ្វាន់ មួកហ្វើរ៍ និង សក់ឬរោមសត្វ
    ១. កាហ្វាន់ក្រណាត់សូត្រ
    1. កាហ្វាន់ក្រណាត់សូត្រចំពោះបុរស
    2. ករណីកាហ្វាន់ម៉ាយិតដោយប្រើក្រណាត់សូត្រចំពោះបុរសគឺហារ៉ាំ(ត្រូវបានហាមឃាត់)។

      عن حذيفة رضي اللَّه عنه قالَ : إِنَّ النَّبِيَّ صَلّى اللهُ عَلَيْهِ وسَلَّم نَهَانَا عَن الحَرير والدِّيبَاجِ والشُّرْبِ في آنِيةِ الذَّهَب والفِضَّةِ ، وقال : هِيَ لهُمْ في الدُّنْيا ، وهى لَكُمْ في الآخِرَةِ . متَّفقٌ عليه

      មានន័យថា: អំពីហ៊ូត្សៃហ្វះរ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូថាៈពិតណាស់ណាពីបានហាមឃាត់ពួកយើងអំពីសំលៀកបំពាក់ធើ្វអំពីសូត្រគ្រប់ប្រភេទនិងការពិសារទឹកអំពីឧបករណ៍ធ្វើអំពីមាសនិងប្រាក់។លោកបានមានប្រសាសន៍ថាៈ"សម្ភារៈទាំងនោះសំរាប់ពួកគេនៅក្នុងលោកិយនេះហើយវាសំរាប់ពួកយើងនៅថ្ងៃបរលោក"។ (អាល់ពូខរី និងមូស្លីម)

    3. កាហ្វាន់ក្រណាត់សូត្រចំពោះស្ត្រី
    4. ករណីកាហ្វាន់ម៉ាយិតដោយប្រើក្រណាត់សូត្រចំពោះស្រ្តីមានមតិ២ផ្សេងគ្នាគឺ÷
      មតិទីមួយ:ករណីកាហ្វាន់ម៉ាយិតដោយប្រើក្រណាត់សូត្រចំពោះស្រ្តីគឺម៉ាក្រូស។ដោយហេតុថាការអនុញ្ញាតអោយស្រ្តីស្លៀកពាក់សូត្របានគឺដើម្បីសម្លរក្នុងលោកីយ៍ប៉ុណ្ណោះ។ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,អុីម៉ាំអុីនូ-មុនហ្សៀរ៍,។
      មតិទីពីរ: ករណីកាហ្វាន់ម៉ាយិតដោយប្រើក្រណាត់សូត្រចំពោះស្រ្តីគឺ អនុញ្ញាតិ។ដោយហេតុថាការអនុញ្ញាតអោយស្រ្តីស្លៀកពាក់សូត្របានពេលមានជីវិតទោះពេលស្លាប់ក៏អនុញ្ញាតិអោយដូចគ្នា។ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ហាំពើលី, អុីម៉ាំអុីនូ-ហាហ្សាំ,អុីម៉ាំអុីនូ-ហាពីប,។

      ២. កាហ្វាន់លើសចំនួនគឺម៉ាក្រូស

      សម្រាប់ករណីបន្ថែមកាហ្វាន់ម៉ាយិតបុរសលើសពីចំនួន៣កាហ្វាន់គឺម៉ាក្រូស។ដោយមូលហេតុមិនមានក្នុងស៊ុណ្ណះណាពីនិងខ្ជះខ្ជាយទ្រព្យសម្បត្តិដោយមិនមែនជាតម្រូវការ។

      عن عائشةَ رَضِيَ اللَّهُ عنها قالت: نَظَرَ أبو بكرٍ رَضِيَ اللَّهُ عنه إلى ثوبٍ كان يُمَرَّضُ فيه، فقال: اغسِلُوا هذا وزِيدُوا عليه ثَوبينِ وكَفِّنوني فيها، قلتُ: إنَّ هذا خَلَقٌ، قال: الحيُّ أحَقُّ بالجديدِ مِنَ المَيِّتِ؛ إنَّما هو للمُهْلَةِ. متفقٌ عليه

      មានន័យថា::អំពីអាអុីស្ហះ,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ,បាននិយាយថា:អាពូប៉ាកើត,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ,បានក្រលេកមើលសំលៀកបំពាក់គាត់ពេលស្ថិតល្នុងស្ថានភាពជំងឺហើយនិយាយថា:ចូរគក់(អាវនេះ)ហើយបន្ថែមពីលើកាហ្វាន់ដែលមានរួច២កាហ្វាន់ហើយកាហ្វាន់អោយខ្ញុំ។ខ្ញុំឆ្លើយថា:ការពិតមួយនេះចាស់ហើយ(ប្រណាក់ឈាមអ្នកជំងឺ)គាត់ពោលថា:អ្នកនៅរស់មានអាទិភាពប្រើប្រាស់របស់ល្អជាងអ្នកស្លាប់(ម៉ាយិត)។

      ៣. កាហ្វាន់ មួកហ្វើរ៍ សក់ឬរោមសត្វ

      មួកហ្វើរ៍ជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានពណ៍ក្រហមព្រឿងគេប្រើដើម្បីជ្រលក់ពណ៌។សម្រាប់ករណីកាហ្វាន់ម៉ាយិតដោយប្រើផលិតផលពី"មួកហ្វើរ៍"ឬសក់ឬរោមសត្វគឺជាប្រការម៉ាក្រូស។ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

      ៣.៤ ហ៊ូកុម ប្រើគ្រឿងក្រអូបសម្រាប់ម៉ាយិត
      1. ហូកុមលាបគ្រឿងក្រអូបកាហ្វាន់
      2. គ្រឿងក្រអូប
      3. គ្រឿងក្រអូបសម្រាប់ម៉ាយិត"មួសរីម”
      4. ការត្រៀមគ្រឿងក្រអូបសម្រាប់ម៉ាយិត?
      ១. ហូកុម លាបគ្រឿងក្រអូបកាហ្វាន់

      ករណីលាបគ្រឿងក្រអូបលើកាហ្វាន់គឺជាប្រការមូស្តាហាប់។ដោយមានការឯកភាពជាឯកច្ឆ័នរបស់ម៉ាស្ហាប់ទាំង៤:ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

      عن أسماءَ بنتِ أبي بكرٍ رَضِيَ اللهُ عنهما، أنَّها قالت لأهلِها: (أَجْمِروا ثيابي إذا أنا مِتُّ، ثم كفِّنوني. مالك في الموطأ (1/226)،

      មានន័យថា: អំពីអើសម៉ាកកូនស្រីអាពូប៉ាកើត_រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា,ពិតណាស់នាងបាននិយាយ(ផ្តាំផ្ញើ)គ្រួសារនាងថា:ចូរប្រើគ្រឿងក្រអូបដាក់សំលៀកបំពាក់(កាហ្វាន់)ខ្ញុំនៅពេលដែលខ្ញុំបានមរណភាពបន្ទាប់មកកាហ្វាន់ខ្ញុំ។

      عن جابرٍ رَضِيَ اللَّهُ عنه، قال: قال النبيُّ صلَّى الله عليه وسلَّم: إذا أَجْمَرْتُم المَيِّتَ، فأجْمِرُوه ثلاثًا. أحمد (14580)،

      មានន័យថា: អំពីជើពៀរ៍_រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ,បាននិយាយថា:ណាពីបានមានប្រសាសន៍ថា:ពេលណាអ្នកទាំងអស់គ្នាប្រើគ្រឿងក្រអូបដល់ម៉ាយិតចូរដាក់វាចំនួន៣ដង

      ២. គ្រឿងក្រអូប

      សម្រាប់ករណីប្រើគ្រឿងក្រអូបលើម៉ាយិតបុរសឬស្រ្តីគឺជាប្រការមូស្តាហាប់។ហើយវានោះគឺគ្រប្រភេទនៃគ្រឿងក្រអូបដែលមិនមានពណ៍។ដោយមានការឯកភាពជាឯកច្ឆ័នរបស់ម៉ាស្ហាប់ទាំង៤::ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

      عن أسماءَ بنتِ أبي بكرٍ رَضِيَ اللهُ عنهما، أنَّها قالت لأهلِها: (أَجْمِروا ثيابي إذا أنا مِتُّ، ثم كفِّنوني. مالك في الموطأ (1/226)،

      មានន័យថា: អំពីអើសម៉ាកកូនស្រីអាពូប៉ាកើត_រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា,ពិតណាស់នាងបាននិយាយ(ផ្តាំផ្ញើ)គ្រួសារនាងថា:ចូរប្រើគ្រឿងក្រអូបដាក់សំលៀកបំពាក់(កាហ្វាន់)ខ្ញុំនៅពេលដែលខ្ញុំបានមរណភាពបន្ទាប់មកកាហ្វាន់ខ្ញុំ។

      ៣. គ្រឿងក្រអូបសម្រាប់ម៉ាយិត"មួសរីម

      ករណីប្រើគ្រឿងក្រអូបចំពោះម៉ាយិតមួសរីមគឺហារ៉ាំមិនអនុញ្ញាតិអោយប្រើទេ។

      عَنْ ‏ ‏ابْنِ عَبَّاسٍ ‏ ‏رَضِيَ اللَّهُ عَنْهُمْ ‏ ‏قَالَ ‏ ‏بَيْنَمَا رَجُلٌ وَاقِفٌ ‏ ‏بِعَرَفَةَ ‏ ‏إِذْ وَقَعَ عَنْ رَاحِلَتِهِ ‏ ‏فَوَقَصَتْهُ ‏ ‏أَوْ قَالَ فَأَوْقَصَتْهُ ‏ ‏قَالَ النَّبِيُّ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: ‏ ‏اغْسِلُوهُ بِمَاءٍ ‏ ‏وَسِدْرٍ ‏ ‏وَكَفِّنُوهُ فِي ثَوْبَيْنِ وَلَا ‏ ‏تُحَنِّطُوهُ ‏ ‏وَلَا ‏ ‏تُخَمِّرُوا ‏ ‏رَأْسَهُ فَإِنَّهُ يُبْعَثُ يَوْمَ الْقِيَامَةِ مُلَبِّيًا ‏. متفقٌ عليه

      មានន័យថា: អំពីអុីបនូ-អាប់ពើស,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា,បាននិយាយថា:មានបុរសម្នាក់បានប្រតិបត្តិហាជ្ជ(មួសរីម)ជាមួយណាពីសល់លុលឡោះហើយគាត់បានធ្លាក់ពីលើសេះបាក់កហើយក៏ស្លាប់មួយរំពេច។ពេលនោះណាពីមានប្រសាសន៍ថាៈចូរងូតទឹកអោយគាត់ដោយប្រើស្លឹកពុទ្រ្ធាហើយរុំគាត់ដោយ២អាវរបស់គាត់(២ជាន់)។ហើយមិនត្រូវប្រើទឹកអប់ទេ,មិនត្រគ្របក្បាលគាត់ដែរ,និងមិនលាយប្រេងក្រអូប។

      ៤. ការត្រៀមគ្រឿងក្រអូបសម្រាប់ម៉ាយិត

      ករណីត្រៀមឬស្តុកទុកគ្រឿងក្រអូបសម្រាប់ប្រើចំពោះម៉ាយិតគឺមិនហាមឃាត់ទេមិនតែប៉ុណ្ណោះថែមទាំងតម្រូវអោយយើងត្រៀមរបស់ទាំងនោះទុកទផតផង។ ដោយមាន÷ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

      ៣.៥ របៀបកាហ្វាន់ ម៉ាយិត
    5. ក្រាលកាហ្វាន់ទីមួយដែលល្អជាងគេនិងធំជាងគេ,បន្ទាប់មកទីពីរនិងទីបី(សម្រាប់បុរស)។
    6. រុំម៉ាយិតដោយទុកចុងនៅខាងខ្នង។
    7. យកកប្បាសដែលបានដាក់គ្រឿងក្រអូប(ហានូទ)រួចដាក់តាមចន្លោះរន្ធគូថ,។
    8. យកកប្បាសដែលបានដាក់គ្រឿងក្រអូប(ហានូទ)រួចដាក់នៅតាមមាត់,រន្ធច្រមុះទាំងពីរ,ភ្នែកសងខាង,រន្ធត្រចៀកទាំងពីរនិងតាមគន្លាក់នៃអវយវៈដូចជាក្លៀក,ជង្គង់,រន្ធផ្ចិតជាដើម។
    9. ដាក់គ្រឿងក្រអូប(ហានូទ)នៅអវយវស៊ូជូត។
    10. ប្រើគ្រឿងក្រអូបពេញខ្លួនប្រាណ។
    11. ស៊ុណ្ណះប្រើគ្រឿងក្រអូបលាបសក់និងពុកចង្កា។
    12. យកចុងខាងឆ្វេងទាញទៅខាងស្តាំ,ហើយយកចុងខាងស្តាំទាញមកខាងឆ្វេង,ធ្វើរបៀបនេះសម្រាប់ជាន់ទីពីរនិងទីបីដូចទីមួយដែរ។
    13. កាហ្វាន់ខាងក្បាលនិងចុងជើង។
    14. ចុងកាហ្វាន់ផ្នែកខាងក្បាលវែងជាងចុងជើង។


Previous Post Next Post