-->
  គម្ពីរគួរអាន នឹង  ស៊ុណ្ណះណាពី

សូមស្វាគមន៍

ពេលវេលាជាមាសប្រាក់
ចំនេះជាទ្រព្យជាប់ប្រាណ
ចិត្តល្អជាទុន ចិត្តធ្ងន់ជាទ្រព្យ
ចំណេះដឹងគឺជាអំណាច
ចំនេះជាស្ពានចំលង

ស៊ូណាត់ធ្វើសម្រាប់សព

ទីបួន ស៊ូណាត់ធ្វើសម្រាប់សព

១ បិតភ្នែកសព
២ សូត្រពេលបិតភ្នែកសព
៣ រក្សាសោភណភាពសព
១ បិតភ្នែកសព

ពេលមនុស្សមរណភាពទៅភ្នែករបស់គេនៅបើកមិនបានបិតហាក់បីដូចជាកំពុងតាមសម្លឹងមើលអ្វីមួយ។ការពិតគឺគេកំពុងសម្លឹងមើលទៅព្រលឹងរបស់គេនៅពេលដែលព្រលឹងរបស់គេកំពុងចាកចេញពីខ្លួនប្រាណដោយភ្នែករបស់គេនៅមានជីវិត។ហើយការដែលម៉ាយិតនៅបើកភ្នែកមានពីរហេតុផលគឺ:ទីមួយដោយភ្នែកសម្លឹងមើលព្រលឹងនៅពេលកំពុងត្រូវគេដកចេញពីខ្លួនប្រាណ។ទីពីរដោយភ្នែកបានសម្លឹងមើលទៅម៉ាឡាអុីកាត់នៅពេលកំពុងដកយកព្រលឹងចេញពីប្រាណទៅ។
ចំណែកអុីម៉ាំ គូរ៍តពី បាននិយាយថា:ការបិតភ្នែកអោយម៉ាយិត គឺជាប្រការចាំបាច់ ដែលត្រូវធ្វើបន្ទាប់ពីគេបានមរណភាពរួច ហើយវាជាស៊ុណ្ណះ ដែលអ្នកមូស្លីមទាំងឡាយ បានធ្វើវារហូតដល់សព្វថ្ងៃ។

عن أمِّ سَلَمَة رَضِيَ اللَّهُ عنها، قالت: دخَلَ رسولُ الله صلَّى الله عليه وسلَّم على أبي سَلَمَةَ وقد شَقَّ بَصَرُه، فأغمَضَه، ثم قال: إنَّ الرُّوحَ إذا قُبِضَ تَبِعَه البَصَرُ.   رواه مسلم

មានន័យថា:   អំពី អ៊ុំមូ សាល់ម៉ះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ បាននិយាយថា: រ៉ស៊ូលុលឡោះ សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ បានចូលទៅមើលអាពីសាល់ម៉ះ ពេលគាត់កំពុងបញ្ឈភ្នែក(ដកព្រលឹង)ណាពីក៏បានបិតភ្នែកអោយគាត់។ហើយណាពីគាត់បានមានប្រសាសន៍ថា:ពិតណាស់នៅពេលត្រូវបានគេដកយកព្រលឹងនោះភ្នែករបស់គេនឹងតាមមើល។ ដោយ: អុីម៉ាំ មូស្លីម

២ សូត្រពេលបិតភ្នែកសព

សម្រាប់ទូអាសូត្រក្រោយពេលបិតភ្នែកម៉ាយិតនេះគ្រាន់តែជាទូអាមួយក្នុងចំណោមទូអាៗដែលគេសូត្រក្រោយបិតភ្នែកអោយម៉ាយិតប៉ុណ្ណោះ។

اللَّهمَّ اغْفِرْ لِفُلانٍ (باسْمِهِ)، وارْفَعْ دَرَجَتهُ فِي الـمَهْدِيِّيْنَ، واخْلُفْهُ فِي عَقِبِهِ فِي الغَابِريْنَ، واغْفِرْ لَـنَا ولَهُ يَا رَبَّ العَالَـمِيْنَ، وافْسَحْ لَهُ فِي قَبْرِهِ وَنَوِّرْ لَهُ فِيْهِ.

មានន័យថា: ឱអល់ឡោះ!សូមអភ័យទោសអោយ(ឈ្មោះម៉ាយិត)សូមលើកតម្កើងឋានៈរបស់គាត់អោយដល់ឋានៈរបស់ពួកអ្នកដែលទទួលបាននូវការចង្អុលបង្ហាញត្រឹមត្រូវសូមជំនួសអោយគាត់នូវអ្នកដែលអាចថែរក្សានូវកូនចៅរបស់គាត់។ឱម្ចាស់ផែនដី!សូមទ្រង់អភ័យទោសដល់ពួកយើងផ្ដល់ភាពទូលាយនិងពន្លឺដល់គាត់នៅក្នុងផ្នូររបស់គាត់ផង ។

عن أُمِّ سَلمةَ رضيَ اللَّهُ عنها قالت : دَخَلَ رسُولُ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم على أَبي سلَمة وَقَدْ شَقَّ بصَرُهُ ، فأَغْمضَهُ ، ثُمَّ قَال : إِنَّ الرُّوح إِذا قُبِضَ ، تبِعَه الْبصَرُ .، فَضَجَّ نَاسٌ مِنْ أَهْلِهِ فقال: لا تَدْعُوا عَلى أَنْفُسِكُم إِلاَّ بِخَيْرٍ ، فإِنَّ المَلائِكَةَ يُؤمِّنُون عَلى ما تَقُولونَ . ثمَّ قالَ : اللَّهُمَّ اغْفِر لأبي سَلَمَة ، وَارْفَعْ درَجَتهُ في المَهْدِيِّينَ ، وَاخْلُفْهُ في عَقِبِهِ في الْغَابِرِين، واغْفِرْ لَنَا ولَه يَاربَّ الْعَالمِينَ ، وَافْسحْ لَهُ في قَبْرِهِ ، وَنَوِّرْ لَهُ فيه.   رواه مسلم

មានន័យថា: អំពី អុំមូសាល់ម៉ះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ និយាថា: រ៉ស៊ូលុលឡោះ សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ បានចូលទៅសួរសុខទុក្ខអាពូស្លាម៉ះក្រោយពេលគាត់ស្លាប់ហើយភ្នែករបស់គាត់នៅបើកចំហ។ខណៈនោះលោកក៏បិតភ្នែករបស់គាត់បន្ទាប់មកបានមានប្រសាសន៍ថា:"ពិតប្រាកដក្រោយពេលគេដកហូតយកជីវិតភ្នែកនៅសំឡឹងមើលទៅព្រលឹង"នៅពេលនោះមានក្រុមគ្រួសាររបស់គាត់មួយចំនួនបានយំលោកក៏មានប្រសាសន៍ថា:"ចូរពួកអ្នកកុំបួងសួងអាក្រក់ចំពោះខ្លួនឯងព្រោះម៉ាឡាអ៊ីកាត់នឹងសុំពីអល់ឡោះអោយទទួលយកនូវអ្វីដែលពួកអ្នកបួងសួង"បន្ទាប់មកលោកបានបន្ដថាៈ"ឱអល់ឡោះ!សូមអភ័យទោសអោយអាពូស្លាម៉ះសូមលើកតម្កើងឋានៈរបស់គាត់អោយដល់ឋានៈរបស់ពួកអ្នកដែលទទួលបាននូវការចង្អុលបង្ហាញត្រឹមត្រូវសូមជំនួសអោយគាត់នូវអ្នកដែលអាចថែរក្សានូវកូនចៅរបស់គាត់។ឱម្ចាស់ផែនដី!សូមទ្រង់អភ័យទោសដល់ពួកយើងផ្ដល់ភាពទូលាយនិងពន្លឺដល់គាត់នៅក្នុងផ្នូររបស់គាត់ផង" ។ ដោយ: មូស្លីម

៣ រក្សាសោភណភាពសព
  1. ចងពុកចង្កា
  2. ការចងពុកចង្ការបស់ម៉ាយិតគឺជាប្រការស៊ុណ្ណះដោយមានការឯកភាពគ្នាពីបណ្តាសាសនាវិទូផ្នែកហ្វីកោះទាំង៤'គឺ ម៉ាស្ហាប់ហាណាហ្វីម៉ាស្ហាប់ម៉ាលីគីម៉ាស្ហាប់ស្ហាហ្វីអុីម៉ាស្ហាប់ហាំពើលី

  3. គ្របលើសព
  4. ការគ្របម៉ាយិតក្រោយពីមរណភាពជាប្រការស៊ូណាត់ ក៏ប៉ុន្តែប្រសិនបើសាកសពរបស់អ្នកមួសរីម(អ្នកដែលស្លាប់នៅពេលបំពេញកាតព្វកិច្ចហាជ្ជី)គឺណាពីមិនអអោយគ្របទេ។

  5. រក្សាភាពទន់តាមសន្លាក់
  6. ការធ្វើអោយឬរក្សាមានភាពទន់នៃម៉ាយិតតាមគន្លាក់ៗដូចជាគន្លាក់ដៃ,ជើងជាដើមដើម្បីមានភាពងាយស្រួលនៅពេលងូតទឹកអោយម៉ាយិត។ដោយមាប្រការនេះជាប្រការស៊ុណ្ណះនការឯកភាពគ្នាពីបណ្តាសាសនាវិទូផ្នែកហ្វីកោះទាំង៤'គឺ ម៉ាស្ហាប់ហាណាហ្វីម៉ាស្ហាប់ម៉ាលីគីម៉ាស្ហាប់ស្ហាហ្វីអុីម៉ាស្ហាប់ហាំពើលី

  7. ដាក់វត្ថុធ្ងន់សង្កត់លើផ្នែកពោះ
  8. សាសនាវិទូផ្នែកហ្វីកោះទាំង៤គឺ:ម៉ាស្ហាប់ ហាណាហ្វី ម៉ាស្ហាប់ ម៉ាលីគី, ម៉ាស្ហាប់_ស្ហាហ្វីអុី, ម៉ាស្ហាប់ ហាំពើលី , បានឯកភាពគ្នាថា:ការយកវត្ថុធ្ងន់ឬដែកមកសង្កត់ផ្នែកនៃពោះរបស់ម៉ាយិតវាគឺជាប្រការ ស៊ូណាត់ ។

  9. ដោះសំលៀកបំពាក់
  10. ចំពោះការអោយដោះសំលៀកបំពាក់ចេញពីម៉ាយិតបន្ទាប់ពីបានស្លាប់រួចជាប្រការស៊ូណាត់ចំពោះតែ២ម៉ាស្ហាប់គី:ម៉ាស្ហាប់_ស្ហាហ្វីអុី,និង ម៉ាស្ហាប់_ម៉ាលីគីតែប៉ុណ្ណោះ។ ដើម្បីកាត់បន្ថយកំដៅដើម្បីកុំអោយសាកសពឆាប់ប្រែប្រួលនិងដើម្បីកុំអោយជាប់ណាជីសផ្សេងៗដែលចេញពីសាកសព(លាមក,ទឹកនោម,ផ្សេងៗ…)។

. ទៅចំណុចដំបូង
Previous Post Next Post