-->
  គម្ពីរគួរអាន នឹង  ស៊ុណ្ណះណាពី

សូមស្វាគមន៍

ពេលវេលាជាមាសប្រាក់
ចំនេះជាទ្រព្យជាប់ប្រាណ
ចិត្តល្អជាទុន ចិត្តធ្ងន់ជាទ្រព្យ
ចំណេះដឹងគឺជាអំណាច
ចំនេះជាស្ពានចំលង

ហូកុមនិងប្រការទាក់ទងនិងសព

ហូកុមងូតទឹកនិងអ្វីៗដែលទាក់ទង

ហើយអ្នកដែលចាក់ទឹឬស្រោចទឹកឲ្យគាត់គេក៏ចាត់ទុកថាជាអ្នកចូលរួមក្នុងការងូតទឹកម៉ាយិតដែរ

عن أَبي رافعٍ أَسْلم موْلى رسول اللَّه صَلّى اللهُ عَلَيْهِ وسَلَّم أَنَّ رسول اللَّه صَلّى اللهُ عَلَيْهِ وسَلَّم قال : مَنْ غَسَّل ميِّتاً فَكَتَمَ عَلَيْه ، غَفَرَ اللَّهُ له أَرْبعِينَ مرَّةً رواه الحاكم

មានន័យថា:អំពីអាពូរ៉ហ្វៀក(ខ្ញុំបំរើដែលរ៉ស៊ូលុលឡោះបានដោះលែង)និយាយថា: ពិតណាស់រ៉ស៊ូលុលឡោះ សល់លុលឡហ៊ូអាឡៃហុីវ៉ាសាល់ឡាំ មានប្រសាសន៍ថា "បុគ្គលណាងូតទឹកអោយសព ហើយគាត់លាក់បាំង នូវប្រការអាក្រក់របស់សពនោះ អល់ឡោះនឹងអភ័យទោសអោយគាត់ ចំនួន៤០ដង"។ (ដោយអាល់ហាកឹម)


១. ហូកុមងូតទឹកសព »
២. ការថ្ងៃឈ្នួល »
៣. បិតបាំងប្រការមិនល្អ »
៤. វត្តមានអ្នកមិនពាក់ព័ន្ធ »

១. ហូកុមងូតទឹកសព

ណាពីបានប្រើអោយងូតទឹកអោយម៉ាយិតកាលណាមានអ្នកមរណភាព។នេះសបញ្ជាក់អោយឃើញថាប្រការនេះចាំបាច់ត្រូវតែធ្វើ,ហើយបើកាលណាក្នុងចំណមនោះមានអ្នកងូតទឹកអោយម៉ាយិត,ពិតណាស់អ្នកផ្សេងទៀតគឺមិនត្រូវទោសាទេ។ការងូតទឹកអោយម៉ាយិតគឺជាហ្វើរទូគីហ្វាយ៉ះដោយមានការឯកភាពគ្នានៃសាសនាវិទូផ្នែកហ្វីកោះទាំង៤,គឺ ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

عنِ ابنِ عبَّاسٍ رَضِيَ اللهُ عنهما، قال: بينما رجلٌ واقِفٌ بعرَفَةَ، إذْ وَقَعَ عن راحِلَتِه، فوقَصَتْه - أو قال: فأَوْقَصَتْه- قال النبيُّ صلَّى الله عليه وسلَّم: اغسِلوه بماءٍ وسِدْرٍ، وكَفِّنوه … متفقٌ عليه

មានន័យថា:អំ អំពី អុីបនូ_អាប់ពើស រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា បាននិយាយថា: នៅពេលមានបុរសម្នាក់បានឈរ ហើយធ្លាក់ហើយបាន ទទួលមរណភាពនៅអារ៉ហ្វះ។ ណាពីមានប្រសាសន៍ថា: ចូរទាំងអស់គ្នាងូតទឹកអោយគេ ដោយប្រើជាមួយទឹកស្លឹកពុទ្រ្ធា បន្ទាប់មកកាហ្វាន់(រុំ)សាកសពរបស់គេ….។

២. ការយកថ្លៃឈ្នួល

ការយកថ្លៃឈ្នួលពីការងូតទឹកអោយម៉ាយិតគេត្រូវបានអនុញ្ញាតិដោយមាន:ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ដោយមានលក្ខ័ណ្ឌខ្លះៗដូចជា÷
១. មិនមែនម៉ាយិតក្នុងស្រុក
២. មិនមែនជាកាតព្វកិច្ចគាត់
៣. កម្រៃគឺឋិតក្នុងទ្រព្យសម្បត្តិនៃសពឬអាណាព្យាបាល។

៣. បិតបាំងប្រការមិនល្អ

ការបិទបាំងប្រការមិនល្អរបស់ម៉ាយិតគឺវ៉ាជិបដោយមានការឯកភាពរបស់ម៉ាស្ហាប់ហ្វីកោះទាំង៤គឺ ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

عَنْ ‏ ‏عَبْدِ اللَّهِ بْنِ عُمَرَ ‏ ‏قَالَ ‏ ‏قَالَ رَسُولُ اللَّهِ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: ‏ ‏لِيُغَسِّلْ مَوْتَاكُمْ الْمَأْمُونُونَ ‏. سنن ابن ماجه رقم: 1461

មានន័យថា: អំពីអ៊ីបនូអ៊ូមើរ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ និយាយថា: រ៉ស៊ូលុលឡោះ បានមានប្រសាសន៍ថា: សម្រាប់អ្នកដែលងូតទឹកម៉ាយិត គឺអ្នកដែលមានអាម៉ាណះ(សច្ចៈទៀងត្រង់)។

عبدِ اللهِ بنِ عُمَرَ رَضِيَ اللَّهُ عنهما، أنَّ رسولَ الله صلَّى الله عليه وسلَّم قال: ... ومن سَتَرَ مُسلِمًا سَتَرَه اللهُ يومَ القيامة . متفقٌ عليه .

មានន័យថា: អំពី អាប់ឌុលឡោះ ពិន អ៊ូមើរ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ និយាយថា: ប្រាកដណាស់រ៉ស៊ូលុលឡោះ បានមានប្រសាសន៍ថា: បុគ្គលណាជួយដោះទុក្ខលំបាកមួយរបស់អ្នកអ៊ីស្លាម អល់ឡោះនឹងជួយដោះទុក្ខលំបាកគាត់មួយវិញ ក្នុងចំណោមបណ្ដាទុក្ខលំបាកនាថ្ងៃបរលោក។ បុគ្គលណាជួយលាក់បាំង ប្រការមិនល្អ របស់អ្នកអ៊ីស្លាម អល់ឡោះនឹងជួយលាក់បាំង ប្រការមិនល្អរបស់គាត់វិញ នាថ្ងៃបរលោក។ (អាល់ពូខរី និងមូស្លីម)។

៤. វត្តមានអ្នកដែលមិនពាក់ព័ន្ធ
វត្តមានអ្នកមិនពាក់ព័ន្ធ

ការមានវត្តមានរបស់អ្នកដែលមិននៅក្នុងចំណោមអ្នកងូតទឹកអោយម៉ាយិតជាប្រការម៉ាក្រូសដោយមានម៉ាស្ហាប់ហ្វីកោះ៣ដែលមានការឯកភាពគឺ ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី។ ក៏ព្រោះតែសាសនាឥស្លាមសង្កត់ធ្ងន់ទៅការបិតបាំងអាវរ៉ាត់ហេតុនេះអ្នកដែលមើលទៅកាន់ម៉ាយិតដោយចេតនាគឺហារ៉ាំហេតុនេះចំពោះអ្នកមិនមានកាតព្វកិច្ចក្នុងការងូតទឹកម៉ាយិតមិនគួរមកកន្លែងងូតទឹកនោះទេ។ក៏ប៉ុន្តែចំពោះវ៉ាលី,ដែលជាឪពុកម្តាយឬបងប្អូន(អាណាព្យាបាល)ត្រូវមានវត្តមានទោះបីជាគាត់មិនមែនជាអ្នកងូតទឹកអោយម៉ាយិតក៏ដោយ។

Previous Post Next Post