-->
  គម្ពីរគួរអាន នឹង  ស៊ុណ្ណះណាពី

សូមស្វាគមន៍

ពេលវេលាជាមាសប្រាក់
ចំនេះជាទ្រព្យជាប់ប្រាណ
ចិត្តល្អជាទុន ចិត្តធ្ងន់ជាទ្រព្យ
ចំណេះដឹងគឺជាអំណាច
ចំនេះជាស្ពានចំលង

ការរក្សាភាព អាម៉ាណះ

អាម៉ាណះ គឺ ភក្តីភាព ភាពស្មោះត្រង់ សេចក្តីទុកចិត្ត
قَالَ اللَّهُ تَعَالَى : إِنَّ اللَّهَ يَأْمُرُكُمْ أَنْ تُؤَدُّوا الْأَمَانَاتِ إِلَىٰ أَهْلِهَا. النساء: 58

អល់ឡោះ មានបន្ទូលថា: ពិតណាស់ អល់ឡោះប្រើពួកអ្នកអោយបំពេញ នូវអាម៉ាណះ(កាតព្វកិច្ច)ទៅចំពោះម្ចាស់របស់វា" អាន់នីសាក : ៥៨

ហាទីស ទី១
عن أَبي هريرة، رضي اللَّه عنه، أن رسولَ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم قال: آيَةُ المُنَافِقِ ثَلاثٌ: إِذَا حَدَّثَ كَذَبَ، وَإِذَا وَعَدَ أَخْلَفَ، وإِذَا آؤْتُمِنَ خَانَ. متفقٌ عليه وفي رواية : وَإِنْ صَامَ وَصَلَّى وزعَمَ أَنَّهُ مُسْلِمٌ

អំពី អាពូហ៊ូរ៉យរ៉ស់ រ៉.ឡ.ហ៊ូ និយាយថាៈ ប្រាកដណាស់ រ៉ស៊ូលុលឡោះ ស.អា.ឡាំ មានប្រសាសន៍ថាៈ សញ្ញាសំគាល់អ្នកពុតត្បុត មានបីគឺ: នៅពេល និយាយគាត់កុហក់ នៅពេលសន្យា មិនបំពេញតាមការសន្យា នៅពេលគេទុកចិត្ត គាត់បោកប្រាស់។ ដោយ: អាល់ពូខរី និង មូស្លីម នៅក្នុងសេចក្តីរាយការណ៍មួយផេ្សងទៀតថាៈ ទោះបីគាត់បួស សឡាត ហើយគិតថាគាត់ជាអ្នកអ៊ីស្លាមក៏ដោយ៕

ហាទីស ទី២
عَنْ عَبْدِ اللَّهِ بْنِ عَمْرٍو ، أَنَّ النَّبِيَّ صلى الله عليه وسلم قَالَ: أَرْبَعٌ مَنْ كُنَّ فِيهِ كَانَ مُنَافِقًا خَالِصًا ، وَمَنْ كَانَتْ فِيهِ خَصْلَةٌ مِنْهُنَّ كَانَتْ فِيهِ خَصْلَةٌ مِنَ النِّفَاقِ حَتَّى يَدَعَهَا : إِذَا اؤْتُمِنَ خَانَ، وَإِذَا حَدَّثَ كَذَبَ وَإِذَا عَاهَدَ غَدَرَ ، وَإِذَا خَاصَمَ فَجَرَ . البخاري (34) ، مسلم (58)

អំពី អាប់ឌុលឡោះពិនអាំរូ រ៉.ឡ.ហ៊ូ និយាយថាៈ ប្រាកដណាស់ រ៉ស៊ូលុលឡោះ ស.អា.ឡាំ មានប្រសាសន៍ថាៈសញ្ញាសំគាល់អ្នកពុតត្បុត មានបួនគឺ: ពេលនិយាយ គាត់កុហក់ ពេលសន្យា គាត់មិនគោរពតាមសន្យា ពេលគេទុកចិត្ត គាត់បោកប្រាស់ ពេលឈ្លោះប្រកែកគ្នា គាត់គេចចេញពីភាពត្រឹមត្រូវ (ដោយ: ពូខរី:៣៤ និង មូស្លីម:៥៨)

Previous Post Next Post