-->
  គម្ពីរគួរអាន នឹង  ស៊ុណ្ណះណាពី

សូមស្វាគមន៍

ពេលវេលាជាមាសប្រាក់
ចំនេះជាទ្រព្យជាប់ប្រាណ
ចិត្តល្អជាទុន ចិត្តធ្ងន់ជាទ្រព្យ
ចំណេះដឹងគឺជាអំណាច
ចំនេះជាស្ពានចំលង

ឧត្តមភាពនៃទឹកសំពះយ៉ាំង

១- ឧត្តមភាពនៃទឹកសំពះយ៉ាំង

០១-ជាមូលហេតុដែលធ្វើអោយអល់ឡោះស្រលាញ់
០២-គាល់ជាអ៊ូម៉ាត់ណាពីមូហាំម៉ាត់នៅថ្ងៃបរលោក
០៣-ជាមូលហេតុនៃការលុបលាងទោសា
០៤-ជាមូលហេតុ ត្រូវតម្លើងឋានៈ
០៥-ជាគ្រឿងសម្រាប់លំអរ
០៦-ទឹកសំពះយ៉ាំង ពាក់កណ្តាលនៃជំនឿ


១-ជាមូលហេតុដែលធ្វើអោយអល់ឡោះស្រលាញ់

( إِنَّ ٱللَّهَ يُحِبُّ ٱلتَّوَّٰبِينَ وَيُحِبُّ ٱلۡمُتَطَهِّرِينَ ) .  البقرة: 222

មានន័យថា:ពិតប្រាកដណាស់អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលសារភាពទោសកំហុសនិងស្រឡាញ់បណ្ដាអ្នកដែលជ្រះស្អាត។

២-ជាសញ្ញាអ៊ូម៉ាត់ណាពីមូហាំម៉ាត់នៅថ្ងៃបរលោក

عَنْ أَبي هُريْرَةَ رَضِيَ اللَّهُ عَنْهُ، قال : سمِعْت رَسُولَ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم يقُول : « إِنَّ أُمَّتي يُدْعَوْنَ يَوْمَ القِيامَةِ غُرّاً محَجَّلِينَ مِنْ آثَارِ الوضوءِ فَمنِ اسْتَطَاعَ مِنْكُمْ أَنْ يُطِيل غُرَّتَه ، فَليفعلْ.  متفقٌ عليه

មានន័យថា:អំពីអាពូហ៊ូរ៉យរ៉ោះ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-ថា:ខ្ញុំបានលឺរ៉ស៊ូលុលឡោះﷺមានបានមានប្រសាសន៍ថា"ពិតណាស់ពលរដ្ឋរបស់ខ្ញុំនៅថ្ងៃបរលោកនឹងត្រូវគេហៅមកដោយមានពន្លឺនៅនឹងមុខនិងដៃជើងរបស់ពួកគាត់ដោយសារឥទ្ធិពលនៃវូហ្ទុ។ហេតុនេះបុគ្គលណានៃពួកអ្នកមានលទ្ធភាពធ្វើអោយពន្លឺរបស់គាត់កាន់តែវែងនោះចូរអោយគាត់ធ្វើ ។  រាយការណ៍ដោយអាល់ពូខរីនិងមូស្លី

៣-ជាមូលហេតុនៃការលុបលាងទោសា

عن عثمانَ بن عفانَ رَضِيَ اللَّهُ عَنْهُ، قال : قال رسولُ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم : « منْ تَوَضَّأَ فَأَحْـسَنَ الوضـوءَ ، خَرَجَت خَطَايَاهُ مِنْ جسَدِهِ حتَّى تَخْرُجَ مِنْ تحتِ أَظفارِهِ.  رواه مسلم

មានន័យថា:អំពីអូស្មានពិនអាហ្វាន-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-ថា:រ៉ស៊ូលុលឡោះﷺមានបានប្រសាសន៍ថា:បុគ្គលណាយកវូហ្ទុដោយល្អត្រឹមត្រូវនោះបាបកម្មរបស់គាត់នឹងចេញពីខ្លួប្រាណរបស់គាត់សូម្បីតែនៅក្រោមក្រចក ។  រាយការណ៍ដោយមូស្លីម

៤-ជាមូលហេតុ ត្រូវតម្លើងឋានៈ

عن أبي هريرةَ رَضِيَ اللَّهُ عَنْهُ، أَنَّ رسول اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم قالَ : « أَلا أَدُلُّكُمْ عَلى مَا يمْحُو اللَّهُ بِهِ الخَطَايَا ، وَيَرْفَعُ بِهِ الدَّرَجَاتِ ؟ قَالُوا : بَلى يا رسولَ اللَّهِ . قَالَ: « إِسْباغُ الْوُضُوءِ عَلى المَكَارِهِ ، وَكَثْرَةُ الخُطَا إِلى المَسَاجِدِ ، وَانْتِظَارُ الصَّلاةِ بعْد الصَّلاةِ ، فَذلِكُمُ الرِّباطُ ، فَذلكُمُ الرِّباطُ.  رواه مسلم

មានន័យថា:អំពីអាពូហ៊ូរ៉យរ៉ោះ,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ,បាននិយាយថា:រ៉ស៊ូលុលឡោះ,សល់លុលឡហ៊ូអាឡៃហុីវ៉ាសាល់ឡាំ ,បានមានប្រសាសន៍ថាតើពួកអ្នកចង់អោយខ្ញុំបង្ហាញប្រាប់ពួកអ្នកនូវអ្វីមួយដែលអល់ឡោះនឹងបោសសំអាតចោលនូវបាបកម្មនិងតម្លើងឋានៈឬទេ?ពួកគេបានឆ្លើយថាបាទចង់រ៉ស៊ូលុលឡោះ។លោកបានមានប្រសាសន៍ថា:ចូរពួកអ្នកយកវូហ្ទុអោយបានល្អត្រឹមត្រូវទោះជាមានការលំបាកក៏ដោយការដើរអោយបានច្រើនដើម្បីទៅសឡាតនិងការរង់ចាំសឡាតបន្ទាប់ពីបានសឡាតរួចនោះគឺជាការតស៊ូ(ការពារសមរភូមិ)ក្នុងផ្លូវអល់ឡោះ។  រាយការណ៍ដោយមូស្លីម

៥-ជាគ្រឿង សម្រាប់លំអរ

وعنه قَالَ : سَمِعْت خَلِيلي صَلّى اللهُ عَلَيْهِ وسَلَّم يقُول : « تَبْلُغُ الحِلية مِنَ المؤمِن حَيْث يبْلُغُ الوضـوءُ » .  رواه مسلم

មានន័យថា:អំពីគាត់(រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ)ដែរៈខ្ញុំបានលឺអ្នកដែលខ្ញុំស្រលាញ់បំផុតមានប្រសាសន៍ថា:"គ្រឿងលំអរបស់អ្នកមានជំនឿ នឹងហៀរទៅដល់ទីកន្លែងដែលគាត់យកវូហ្ទុ" ។  រាយការណ៍ដោយមូស្លីម

៦-ទឹកសំពះយ៉ាំង ពាក់កណ្តាលនៃជំនឿ

عَنْ أَبي مَالكٍ الأَشْعرِيِّ رضَي اللَّه عنْهُ قَال : قالَ رسُولُ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم : «الطُّهُورُ شَطْرُ الإِيمانِ » .  رواه مسلم

មានន័យថា:អំពី អាពូ ម៉ាលិក អាល់អាស្សអារី រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ បាននិយាយថារ៉ស៊ូលុលឡោះ សល់លុលឡហ៊ូអាឡៃហុីវ៉ាសាល់ឡាំ គាត់បាន មានប្រសាសន៍ថា ការជ្រះស្អាតគឺជាពាក់កណ្ដាលនៃជំនឿ។  រាយការណ៍ដោយមូស្លីម

ទៅចំណុចដំបូង
Previous Post Next Post