-->
  គម្ពីរគួរអាន នឹង  ស៊ុណ្ណះណាពី

សូមស្វាគមន៍

ពេលវេលាជាមាសប្រាក់
ចំនេះជាទ្រព្យជាប់ប្រាណ
ចិត្តល្អជាទុន ចិត្តធ្ងន់ជាទ្រព្យ
ចំណេះដឹងគឺជាអំណាច
ចំនេះជាស្ពានចំលង

របៀបរុំកាហ្វាន់

៣. ការរុំកាហ្វាន់និងប្រការទាក់ទង

៣.១ ច្បាប់ហ៊ូកុមនៃការរុំកាហ្វាន់

ការកាហ្វាន់ម៉ាយិតគឺជាហ្វើរ៍ទូគីហ្វាយ៉ះ។ហេតុតែណាពីបានបង្ហាញដោយប្រើអោយធ្វើដូច្នេះចំពោះម៉ាយិត។ដោយមាន:អុីម៉ាំអុីបនូ-ហាហ្សាំ,អុីម៉ាំអុីបនូ-អារ៉ាប៊ី,អុីម៉ាំអាន់ណាវ៉ាវី,អុីម៉ាំកួរ៍តពី,អុីម៉ាំអាល់ម៉ើរ៍ទើវី,។

عن ابنِ عبَّاسٍ رَضِيَ الله عنهما، قال: أقبَلَ رجلٌ حرامًا مع النبيِّ صلَّى الله عليه وسلَّم، فخَرَّ مِن بَعيرِه، فوُقِصَ وَقْصًا، فمات، فقال رسولُ اللهِ صلَّى الله عليه وسلَّم: اغْسِلوه بماءٍ وَسِدْرٍ وألْبِسُوهُ ثَوْبَيْه. متفقٌ عليه

មានន័យថា: អំពីអុីបនូ-អាប់ពើស,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា,បាននិយាយថា:មានបុរសម្នាក់បានប្រតិបត្តិហាជ្ជ(មួសរីម)ជាមួយណាពីសល់លុលឡោះហើយគាត់បានធ្លាក់ពីលើសេះបាក់កហើយក៏ស្លាប់មួយរំពេច។ពេលនោះណាពីមានប្រសាសន៍ថាៈចូរងូតទឹកអោយគាត់ដោយប្រើស្លឹកពុទ្រ្ធាហើយរុំគាត់ដោយ២អាវរបស់គាត់(២ជាន់)។

៣.២ អ្នកដែលមានអទិភាព រុំកាហ្វាន់
  1. បើម៉ាយិតមានទ្រព្យ ⏩
  2. បើម៉ាយិតមិនមានទ្រព្យ ⏩
  3. អាណាព្យាបាលគ្មានលទ្ធភាព ⏩
  4. តើស្វាមីត្រូវតែកាហ្វាន់ភរិយាឬ? ⏩
១ បើម៉ាយិតមានទ្រព្យ

សម្រាប់ករណីកាហ្វាន់ម៉ាយិតដែលមាទ្រព្យធនគឺប្រើប្រាស់ទ្រព្យសម្បត្តិរបស់ម៉ាយិតក្នុងការកាហ្វាន់អាទិភាពជាងមរតកនិងបំណុល,ដោយមិនសួរអំពីមរតកឬមួយសួរអំពីបំណុលដោយយោងលើហាទីសអុីបនូ-អាប់ពើសខាងលើណាពីប្រើអោយកាហ្វាន់ដោយប្រើអាវពីរ។ដោយមាន:អុីម៉ាំ_អាន់ណាវ៉ាវី,អុីម៉ាំអុីបនូ-កត្តន,។

២. បើម៉ាយិតមិនមានទ្រព្យ

សម្រាប់ករណីម៉ាយិតមិនមានទ្រព្យសម្បត្តិទេនោះសំភារៈកាហ្វាន់របស់គាត់គឺជាបន្ទុករបស់អាណាព្យាបាលជំនួយដល់គាត់(វ៉ាលី)ដូចជាឪពុក,កូនឬមួយចៅហ្វាយនាយ។ដោយមានមតិយស្របរួមពី:ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

៣. អាណាព្យាបាលគ្មានលទ្ធភាព

សម្រាប់ករណីអ្នកស្លាប់គ្មានលុយហើយក៏គ្មានអ្នកណាជួយគាត់ទៀតនោះគឺត្រូវតែប្រើប្រាស់លុយម៉ាលដើម្បីចំណាយក្នុងការទិញសំភារៈកាហ្វាន់។ដោយមានមតិឯកភាពនៃម៉ាស្ហាប់ហ្វីកោះទាំង៤គឺ:ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី,។

៤. តើស្វាមីត្រូវតែកាហ្វាន់ភរិយាឬ?
សម្រាប់ករណីថាតើស្វាមុីវ៉ាជិបត្រូវកាហ្វាន់ម៉ាយិតស្រ្តីដែលជាភរិយាឬ?អ៊ូឡាម៉ាកមានការខ្វែងយោបល់គ្នាដោយលើកជាមតិ២គឺ÷
មតិទីមួយ:សម្រាប់ករណីស្វាមុីកាហ្វាន់ម៉ាយិតស្រ្តីដែលជាភរិយាគឺវ៉ាជិប។ដោយមាន÷ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,អុីម៉ាំអុីបនូ-អ៊ូសៃមីន,។ដោយហេតុថាណាហ្វកោះស្វាមុីចំពោះភរិយាពេលនៅរស់គឺវ៉ាជិបហើយវាក៏ដូចគ្នាដែរពេលនាងមរណៈភាពវាជាចំណងអាពាពិពាហ៍ដែលមិនងាយនឹងកាត់ផ្តាច់។

﴿الرِّجَالُ قَوَّامُونَ عَلَى النِّسَاءِ بِمَا فَضَّلَ اللَّهُ بَعْضَهُمْ عَلَىٰ بَعْضٍ وَبِمَا أَنْفَقُوا مِنْ أَمْوَالِهِمْ ۚ ﴾ النساء(34)

មានន័យថា: បុរសទាំងឡាយជាអ្នកគ្រប់គ្រងលើពួកស្ដ្រីដោយសារអល់ឡោះបានលើកតម្កើងពួកគេឱ្យមានលក្ខណៈពិសេសជាងគ្នានិងដោយសារតែបុរសមានភារកិច្ចផ្គត់ផ្គង់ទ្រព្យសម្បត្ដិរបស់ពួកគេ (ដល់ប្រពន្ធ)។

មតិទីពីរ:កាហ្វាន់ដោយប្រើទ្រព្យសម្បត្តិរបស់នាងជាប្រពន្ធវ៉ាជិប។ដោយមាន:អុីម៉ាំមូហាំម៉ាតពិនហាសាន់,នៃម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី,។ អុីម៉ាំអុីបនូ-ហាហ្សាំ,:សម្រាប់ករណីកាហ្វាន់ស្រ្តីជាភរិយាគឺត្រូវប្រើទ្រព្យធនរបស់នាងហើយវាមិនមែនជាបន្ទុកលើកាចំណាយទ្រព្រស្វាមុីនោះទេ។ព្រោះអល់ឡោះជាម្ចាស់បានដាក់កាតព្វកិច្ចទៅលើស្វាមុីត្រូវទំនួលខុសត្រូវចំពោះសំលៀកបំពាក់,លំនៅដ្ឋាន,ហើយមិនមានឃ្លាឬអាយ៉ាត់ដែលផ្សាភ្ជាប់និងការកាហ្វាន់នោះទេ។

៣.៣ ប្រការវ៉ាជិប,ស៊ុណ្ណះ,ម៉ាក្រុស,ពេលកាហ្វាន់
  1. កាហ្វាន់គ្រប់លក្ខណៈគឺវ៉ាជិប ⏩
  2. ប្រការស៊ុណ្ណះកាហ្វាន់ ⏩
  3. ប្រការម៉ាក្រូសកាហ្វាន់ ⏩
៤. កាហ្វាន់គ្រប់លក្ខណៈគឺវ៉ាជិប?

សម្រាប់ករណីកាហ្វាន់ពេញលេញមានមតិ២ផ្សេងៗគ្នាគឺ÷
មតិទីមួយ:កាហ្វាន់តិចបំផុតគឺសំលៀក់បំពាក់មួយដែលអាចបិតបាំរូបកាយទាំងអស់បានជិត។ដោយមាន:ម៉ាស្ហាប់ម៉ាលីគី,,ម៉ាស្ហាប់ហាំពើលី,អុីម៉ាំអុីបនូ-ពើហ្ស,អុីម៉ាំអុីបនូ-អូសៃមីន,អុីម៉ាំស្ហាវកានី,អុីម៉ាំសុនអានី,។

‏عَنْ ‏ ‏أُمِّ عَطِيَّةَ ‏ ‏رَضِيَ اللَّهُ عَنْهَا ‏ ‏قَالَتْ ‏ ‏تُوُفِّيَتْ إِحْدَى بَنَاتِ النَّبِيِّ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ ‏ ‏فَأَتَانَا النَّبِيُّ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ ‏ ‏فَقَالَ ‏ ‏اغْسِلْنَهَا ‏ ‏بِالسِّدْرِ ‏ ‏وِتْرًا ثَلَاثًا أَوْ خَمْسًا أَوْ أَكْثَرَ مِنْ ذَلِكَ .. . متفقٌ عليه

មានន័យថា: អំពីអ៊ុំមី-អាតីយ៉ះ,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ,បាននិយាយថា:កូនស្រីម្នាក់របស់ណាពីបានមរណភាព។នៅពេលណាពីមកដល់គាត់មានប្រសាសន៍ថា:ចូរងូតទឹកអោយនាងដោយទឹកស្លឹកពុទ្រ្ធាចំនួនសេស,៣ដង,៥ដងឬច្រើនជាងនេះទៀត។

មតិទីពីរ:សម្រាប់កាហ្វាន់ម៉ាយិតយ៉ាងហោចណាស់គឺអាចបិតបាំងអាវរ៉ាត់ម៉ាយិតបានជិត។ដោយមាន:ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,។

عن خَبَّابِ بنِ الأَرَتِّ ، رضي اللَّه عنه ، قال هَاجَرْنَا مَعَ رسول اللَّه صَلّى اللهُ عَلَيْهِ وسَلَّم نَلْتَمِسُ وَجهَ اللَّه تعالى فَوَقَعَ أَجْرُنا عَلى اللَّه ، فَمِنَّا مَنْ مَاتَ وَلَمْ يأْكُلْ مِنْ أَجرِهِ شَيْئاً . مِنْهُم مُصْعَبُ بن عَمَيْر ، رضي اللَّه عنه ، قُتِلَ يَوْمَ أُحُدٍ ، وَتَرَكَ نَمِرَةً، فَكُنَّا إِذَا غَطَّيْنا بهَا رَأْسَهُ، بَدَتْ رجْلاهُ ، وَإِذَا غَطَّيْنَا بِهَا رِجْلَيْهِ ، بَدَا رَأْسُهُ ، فَأَمَرَنا رسولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم ، أَنْ نُغَطِّيَ رَأْسَهُ، وَنَجْعَلَ عَلى رجْليهِ شَيْئاً مِنَ الإِذْخِرِ ، ومِنَّا مَنْ أَيْنَعَتْ لَهُ ثَمَرَتُهُ . فَهُوَ يَهدبُهَا، متفقٌ عليه

មានន័យថា: អំពីខប់ហ្ពាបពិនអាល់អារ៉ត់,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ,បាននិយាយថា:ពួកយើងបានភៀសខ្លួនជាមួយរ៉ស៊ូលុលឡោះ,សល់លុឡហ៊ូអាឡៃហុីវ៉ាសាល់ឡាំ,ដើម្បីស្វែងរកផលបុណ្យពីអល់ឡោះហើយគេបានកត់ត្រាផលបុណ្យរបស់យើងនៅនឹងអល់ឡោះ។ពួកយើងខ្លះបានស្លាប់ដោយមិនបានទទួលផលប្រយោជន៍លោកិយបន្ដិចឡើយដូចជាមូស្អាប់ពិនអ៊ូមៃរដែលត្រូវគេសម្លាប់ក្នុងថ្ងៃសង្គ្រាមនៅអូហ៊ុទហើយគាត់បានបន្សល់ទុកនូវសំលៀកបំពាក់ធ្វើអំពីស្បែកសត្វមួយ។ពេលយើងយកវាគ្របក្បាលគាត់លេចចុងជើងរបស់គាត់បើយកវាគ្របជើងរបស់គាត់លេចក្បាលរបស់គាត់។រ៉ស៊ូលុលឡោះបានប្រើពួកយើងអោយគ្របក្បាលហើយយកអ៊ីត្សឃៀរ(រុក្ខជាតិមួយប្រភេទមានក្លិនក្រអូប)គ្របចុងជើងរបស់គាត់។ចំណែកពួកយើងខ្លះទៀតអាចរស់នៅទាន់ពេលផ្លែឈើទុំនិង ទទួលផលពីវា។ (ដោយអាល់ពូខរី និងមូស្លីម)

២. ប្រការស៊ុណ្ណះកាហ្វាន់
  1. កាហ្វាន់ម៉ាយិតប្រុសចំនួន៣កាហ្វាន់ ⏩
  2. កាហ្វាន់ម៉ាយិតស្រីចំនួន៥កាហ្វាន់ ⏩
  3. កាហ្វាន់ពណ៌ស ⏩
  4. ជ្រើសរើសកាហ្វាន់ដែលល្អ ⏩
  5. កាហ្វាន់ដោយប្រើប្រាស់សំលៀកបំពាក់ ⏩

១. កាហ្វាន់ម៉ាយិតប្រុសចំនួន៣កាហ្វាន់

ករណីកាហ្វាន់ម៉ាយិតបុរសស៊ុណ្ណះកាហ្វាន់ចំនួន៣ជាន់(មិនមែនអាវជូព្ហះ,មិនមែនសាល់ដែរ)។ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី,អុីម៉ាំអុីនូ-ពើហ្ស,អុីម៉ាំអុីនូ-ហាហ្សាំ,អុីម៉ាំអុីនូ-អ៊ូសៃមីន, ។

‏عَنْ ‏ ‏عَائِشَةَ ‏ ‏قَالَتْ ‏ ‏كُفِّنَ رَسُولُ اللَّهِ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ ‏ ‏فِي ثَلَاثَةِ أَثْوَابٍ بِيضٍ ‏ ‏سَحُولِيَّةٍ ‏ ‏مِنْ ‏ ‏كُرْسُفٍ ‏ ‏لَيْسَ فِيهَا قَمِيصٌ وَلَا عِمَامَةٌ. متفقٌ عليه

មានន័យថា: អំពីអាអុីស្ហាស់_រ៉ទីយ៉ល់ឡហ៊អាន់ហ៊ើ,បាននិយាយងាគេបានកាហ្វាន់រ៉ស៊ូលុលឡោះ,កាហ្វាន់២ជាន់ពណ៍ស"ស៊ូហុល"ធ្វើពីកប្បាស,ដោយមិនមានអាវឬសាល់(ក្នុងកាហ្វាន់)ទេ។

២. កាហ្វាន់ម៉ាយិតស្រីចំនួន៥កាហ្វាន់

ករណីកាហ្វាន់ម៉ាយិតស្រ្តីស៊ុណ្ណះកាហ្វាន់ចំនួន៥ជាន់រួមមាន:អាវ,សារ៉ុង,ក្រម៉ា,និងក្រណាត់២ជាន់។ដោយមានមតិយស្របរួមពី:ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី។ ដោយហេតុស្រ្តីសង្កត់ធ្ងន់លើបញ្ហាអាវរ៉ាត់កាលនៅមានជីវិតហើយក៏ដូចគ្នាដែរក្រោយពេលស្លាប់។

៣. កាហ្វាន់ពណ៌ស

ករណីកាហ្វាន់ម៉ាយិតដោយប្រើក្រណាត់សគឺជាស៊ុណ្ណះ។ដោយមានការឯកភាពជាឯកច្ឆ័នរបស់ម៉ាស្ហាប់ទាំង៤::ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

عَنِ ابْنِ عَبَّاسٍ رضي الله عنهما-، قَالَ: قَالَ رَسُولُ اللَّهِ -صَلَّى اللهُ عَلَيْهِ وَسَلَّمَ-: «الْبَسُوا مِنْ ثِيَابِكُمُ الْبَيَاضَ، فَإِنَّهَا مِنْ خَيْرِ ثِيَابِكُمْ، وَكَفِّنُوا فِيهَا مَوْتَاكُمْ» أخرجه أبو داود

មានន័យថា: អំពីអ៊ីបនូអាប់ហ្ពើស,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា,និយាយថាៈពិតណាស់រ៉ស៊ូលុឡោះបានមានប្រសាសន៍ថាៈ"ចូរពួកអ្នកស្លៀកនូវសំលៀកបំពាក់ពណ៌សព្រោះវាជាសំលៀកបំពាក់ដ៏ល្អបំផុតសំរាប់ពួកអ្នកហើយយកវាទុកសំរាប់គ្របដណ្ដប់លើសាកសពរបស់ពួកអ្នក"។ (អាបូដាវូដ អាត់តៀរមីត្ស៊ី)

៤. ជ្រើសរើសកាហ្វាន់ដែលល្អ

ករណីកាហ្វាន់ម៉ាយិតដោយប្រើក្រណាត់ដែលល្អគឺជាស៊ុណ្ណះ។ដោយមានការឯកភាពជាឯកច្ឆ័នរបស់ម៉ាស្ហាប់ទាំង៤::ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

عن جابرٍ رَضِيَ اللَّهُ عنه، قَالَ: النَّبِيُّ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: ‏ ‏إِذَا كَفَّنَ أَحَدُكُمْ أَخَاهُ فَلْيُحْسِنْ كَفَنَهُ . أخرجه مسلم (943).

មានន័យថា: អំពីជើពៀរ៍,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ,បាននិយាយថា:ណាពី,សល់លុលឡោះមានប្រសាសន៍ថា:ពេលអ្នកទាំងអស់គ្នាកាហ្វាន់នរណាម្នាក់ក្នុងចំណោមបងប្អូនរបស់គេចូរជ្រើសរើសកាហ្វាន់ដែលល្អសម្រាប់កាហ្វាន់។

៥. កាហ្វាន់ដោយប្រើប្រាស់សំលៀកបំពាក់

ករណីកាហ្វាន់ម៉ាយិតដោយប្រើសំលៀកបំពាក់គឺត្រូវបាន អនុញ្ញាតិ

عَنِ ابْنِ عَبَّاسٍ رضي الله عنهما-، قَالَ: قَالَ رَسُولُ اللَّهِ -صَلَّى اللهُ عَلَيْهِ وَسَلَّمَ-: الْبَسُوا مِنْ ثِيَابِكُمُ الْبَيَاضَ، فَإِنَّهَا مِنْ خَيْرِ ثِيَابِكُمْ، وَكَفِّنُوا فِيهَا مَوْتَاكُمْ . أخرجه أبو داود

មានន័យថា: អំពីអ៊ីបនូអាប់ហ្ពើស,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា,និយាយថាៈពិតណាស់រ៉ស៊ូលុឡោះបានមានប្រសាសន៍ថាៈ"ចូរពួកអ្នកស្លៀកនូវសំលៀកបំពាក់ពណ៌សព្រោះវាជាសំលៀកបំពាក់ដ៏ល្អបំផុតសំរាប់ពួកអ្នកហើយយកវាទុកសំរាប់គ្របដណ្ដប់លើសាកសពរបស់ពួកអ្នក"។ (អាបូដាវូដ អាត់តៀរមីត្ស៊ី)

២. ប្រការម៉ាក្រូសកាហ្វាន់
  1. កាហ្វាន់ក្រណាត់សូត្រ ⏩
  2. បន្ថែមកាហ្វាន់លើសចំនួនគឺម៉ាក្រូស ⏩
  3. កាហ្វាន់ មួកហ្វើរ៍ និង សក់ឬរោមសត្វ ⏩
១. កាហ្វាន់ក្រណាត់សូត្រ
  1. កាហ្វាន់ក្រណាត់សូត្រចំពោះបុរស
  2. ករណីកាហ្វាន់ម៉ាយិតដោយប្រើក្រណាត់សូត្រចំពោះបុរសគឺហារ៉ាំ(ត្រូវបានហាមឃាត់)។

    عن حذيفة رضي اللَّه عنه قالَ : إِنَّ النَّبِيَّ صَلّى اللهُ عَلَيْهِ وسَلَّم نَهَانَا عَن الحَرير والدِّيبَاجِ والشُّرْبِ في آنِيةِ الذَّهَب والفِضَّةِ ، وقال : هِيَ لهُمْ في الدُّنْيا ، وهى لَكُمْ في الآخِرَةِ . متَّفقٌ عليه

    មានន័យថា: អំពីហ៊ូត្សៃហ្វះរ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូថាៈពិតណាស់ណាពីបានហាមឃាត់ពួកយើងអំពីសំលៀកបំពាក់ធើ្វអំពីសូត្រគ្រប់ប្រភេទនិងការពិសារទឹកអំពីឧបករណ៍ធ្វើអំពីមាសនិងប្រាក់។លោកបានមានប្រសាសន៍ថាៈ"សម្ភារៈទាំងនោះសំរាប់ពួកគេនៅក្នុងលោកិយនេះហើយវាសំរាប់ពួកយើងនៅថ្ងៃបរលោក"។ (អាល់ពូខរី និងមូស្លីម)

  3. កាហ្វាន់ក្រណាត់សូត្រចំពោះស្ត្រី
  4. ករណីកាហ្វាន់ម៉ាយិតដោយប្រើក្រណាត់សូត្រចំពោះស្រ្តីមានមតិ២ផ្សេងគ្នាគឺ÷
    មតិទីមួយ:ករណីកាហ្វាន់ម៉ាយិតដោយប្រើក្រណាត់សូត្រចំពោះស្រ្តីគឺម៉ាក្រូស។ដោយហេតុថាការអនុញ្ញាតអោយស្រ្តីស្លៀកពាក់សូត្របានគឺដើម្បីសម្លរក្នុងលោកីយ៍ប៉ុណ្ណោះ។ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,អុីម៉ាំអុីនូ-មុនហ្សៀរ៍,។
    មតិទីពីរ: ករណីកាហ្វាន់ម៉ាយិតដោយប្រើក្រណាត់សូត្រចំពោះស្រ្តីគឺ អនុញ្ញាតិ។ដោយហេតុថាការអនុញ្ញាតអោយស្រ្តីស្លៀកពាក់សូត្របានពេលមានជីវិតទោះពេលស្លាប់ក៏អនុញ្ញាតិអោយដូចគ្នា។ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ហាំពើលី, អុីម៉ាំអុីនូ-ហាហ្សាំ,អុីម៉ាំអុីនូ-ហាពីប,។

    ២. កាហ្វាន់លើសចំនួនគឺម៉ាក្រូស

    សម្រាប់ករណីបន្ថែមកាហ្វាន់ម៉ាយិតបុរសលើសពីចំនួន៣កាហ្វាន់គឺម៉ាក្រូស។ដោយមូលហេតុមិនមានក្នុងស៊ុណ្ណះណាពីនិងខ្ជះខ្ជាយទ្រព្យសម្បត្តិដោយមិនមែនជាតម្រូវការ។

    عن عائشةَ رَضِيَ اللَّهُ عنها قالت: نَظَرَ أبو بكرٍ رَضِيَ اللَّهُ عنه إلى ثوبٍ كان يُمَرَّضُ فيه، فقال: اغسِلُوا هذا وزِيدُوا عليه ثَوبينِ وكَفِّنوني فيها، قلتُ: إنَّ هذا خَلَقٌ، قال: الحيُّ أحَقُّ بالجديدِ مِنَ المَيِّتِ؛ إنَّما هو للمُهْلَةِ. متفقٌ عليه

    មានន័យថា::អំពីអាអុីស្ហះ,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ,បាននិយាយថា:អាពូប៉ាកើត,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ,បានក្រលេកមើលសំលៀកបំពាក់គាត់ពេលស្ថិតល្នុងស្ថានភាពជំងឺហើយនិយាយថា:ចូរគក់(អាវនេះ)ហើយបន្ថែមពីលើកាហ្វាន់ដែលមានរួច២កាហ្វាន់ហើយកាហ្វាន់អោយខ្ញុំ។ខ្ញុំឆ្លើយថា:ការពិតមួយនេះចាស់ហើយ(ប្រណាក់ឈាមអ្នកជំងឺ)គាត់ពោលថា:អ្នកនៅរស់មានអាទិភាពប្រើប្រាស់របស់ល្អជាងអ្នកស្លាប់(ម៉ាយិត)។

    ៣. កាហ្វាន់ មួកហ្វើរ៍ សក់ឬរោមសត្វ

    មួកហ្វើរ៍ជាប្រភេទរុក្ខជាតិម្យ៉ាងដែលមានពណ៍ក្រហមព្រឿងគេប្រើដើម្បីជ្រលក់ពណ៌។សម្រាប់ករណីកាហ្វាន់ម៉ាយិតដោយប្រើផលិតផលពី"មួកហ្វើរ៍"ឬសក់ឬរោមសត្វគឺជាប្រការម៉ាក្រូស។ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

    ៣.៤ ហ៊ូកុមប្រើគ្រឿងក្រអូបសម្រាប់ម៉ាយិត
    1. ហូកុមលាបគ្រឿងក្រអូបកាហ្វាន់ ⏩
    2. គ្រឿងក្រអូប ⏩
    3. គ្រឿងក្រអូបសម្រាប់ម៉ាយិតមួសរីម ⏩
    4. ត្រៀមគ្រឿងក្រអូបសម្រាប់ម៉ាយិត ⏩
    ១. ហូកុម លាបគ្រឿងក្រអូបកាហ្វាន់

    ករណីលាបគ្រឿងក្រអូបលើកាហ្វាន់គឺជាប្រការមូស្តាហាប់។ដោយមានការឯកភាពជាឯកច្ឆ័នរបស់ម៉ាស្ហាប់ទាំង៤:ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

    عن أسماءَ بنتِ أبي بكرٍ رَضِيَ اللهُ عنهما، أنَّها قالت لأهلِها: (أَجْمِروا ثيابي إذا أنا مِتُّ، ثم كفِّنوني. مالك في الموطأ (1/226)،

    មានន័យថា: អំពីអើសម៉ាកកូនស្រីអាពូប៉ាកើត_រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា,ពិតណាស់នាងបាននិយាយ(ផ្តាំផ្ញើ)គ្រួសារនាងថា:ចូរប្រើគ្រឿងក្រអូបដាក់សំលៀកបំពាក់(កាហ្វាន់)ខ្ញុំនៅពេលដែលខ្ញុំបានមរណភាពបន្ទាប់មកកាហ្វាន់ខ្ញុំ។

    عن جابرٍ رَضِيَ اللَّهُ عنه، قال: قال النبيُّ صلَّى الله عليه وسلَّم: إذا أَجْمَرْتُم المَيِّتَ، فأجْمِرُوه ثلاثًا. أحمد (14580)،

    មានន័យថា: អំពីជើពៀរ៍_រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ,បាននិយាយថា:ណាពីបានមានប្រសាសន៍ថា:ពេលណាអ្នកទាំងអស់គ្នាប្រើគ្រឿងក្រអូបដល់ម៉ាយិតចូរដាក់វាចំនួន៣ដង

    ២. គ្រឿងក្រអូប

    សម្រាប់ករណីប្រើគ្រឿងក្រអូបលើម៉ាយិតបុរសឬស្រ្តីគឺជាប្រការមូស្តាហាប់។ហើយវានោះគឺគ្រប្រភេទនៃគ្រឿងក្រអូបដែលមិនមានពណ៍។ដោយមានការឯកភាពជាឯកច្ឆ័នរបស់ម៉ាស្ហាប់ទាំង៤::ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

    عن أسماءَ بنتِ أبي بكرٍ رَضِيَ اللهُ عنهما، أنَّها قالت لأهلِها: (أَجْمِروا ثيابي إذا أنا مِتُّ، ثم كفِّنوني. مالك في الموطأ (1/226)،

    មានន័យថា: អំពីអើសម៉ាកកូនស្រីអាពូប៉ាកើត_រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា,ពិតណាស់នាងបាននិយាយ(ផ្តាំផ្ញើ)គ្រួសារនាងថា:ចូរប្រើគ្រឿងក្រអូបដាក់សំលៀកបំពាក់(កាហ្វាន់)ខ្ញុំនៅពេលដែលខ្ញុំបានមរណភាពបន្ទាប់មកកាហ្វាន់ខ្ញុំ។

    ៣. គ្រឿងក្រអូបសម្រាប់ម៉ាយិត"មួសរីម

    ករណីប្រើគ្រឿងក្រអូបចំពោះម៉ាយិតមួសរីមគឺហារ៉ាំមិនអនុញ្ញាតិអោយប្រើទេ។

    عَنْ ‏ ‏ابْنِ عَبَّاسٍ ‏ ‏رَضِيَ اللَّهُ عَنْهُمْ ‏ ‏قَالَ ‏ ‏بَيْنَمَا رَجُلٌ وَاقِفٌ ‏ ‏بِعَرَفَةَ ‏ ‏إِذْ وَقَعَ عَنْ رَاحِلَتِهِ ‏ ‏فَوَقَصَتْهُ ‏ ‏أَوْ قَالَ فَأَوْقَصَتْهُ ‏ ‏قَالَ النَّبِيُّ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: ‏ ‏اغْسِلُوهُ بِمَاءٍ ‏ ‏وَسِدْرٍ ‏ ‏وَكَفِّنُوهُ فِي ثَوْبَيْنِ وَلَا ‏ ‏تُحَنِّطُوهُ ‏ ‏وَلَا ‏ ‏تُخَمِّرُوا ‏ ‏رَأْسَهُ فَإِنَّهُ يُبْعَثُ يَوْمَ الْقِيَامَةِ مُلَبِّيًا ‏. متفقٌ عليه

    មានន័យថា: អំពីអុីបនូ-អាប់ពើស,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា,បាននិយាយថា:មានបុរសម្នាក់បានប្រតិបត្តិហាជ្ជ(មួសរីម)ជាមួយណាពីសល់លុលឡោះហើយគាត់បានធ្លាក់ពីលើសេះបាក់កហើយក៏ស្លាប់មួយរំពេច។ពេលនោះណាពីមានប្រសាសន៍ថាៈចូរងូតទឹកអោយគាត់ដោយប្រើស្លឹកពុទ្រ្ធាហើយរុំគាត់ដោយ២អាវរបស់គាត់(២ជាន់)។ហើយមិនត្រូវប្រើទឹកអប់ទេ,មិនត្រគ្របក្បាលគាត់ដែរ,និងមិនលាយប្រេងក្រអូប។

    ៤. ការត្រៀមគ្រឿងក្រអូបសម្រាប់ម៉ាយិត

    ករណីត្រៀមឬស្តុកទុកគ្រឿងក្រអូបសម្រាប់ប្រើចំពោះម៉ាយិតគឺមិនហាមឃាត់ទេមិនតែប៉ុណ្ណោះថែមទាំងតម្រូវអោយយើងត្រៀមរបស់ទាំងនោះទុកទផតផង។ ដោយមាន÷ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

    ៣.៥ របៀបកាហ្វាន់ ម៉ាយិត
    1. ក្រាលកាហ្វាន់ទីមួយដែលល្អជាងគេនិងធំជាងគេ,បន្ទាប់មកទីពីរនិងទីបី(សម្រាប់បុរស)។
    2. រុំម៉ាយិតដោយទុកចុងនៅខាងខ្នង។
    3. យកកប្បាសដែលបានដាក់គ្រឿងក្រអូប(ហានូទ)រួចដាក់តាមចន្លោះរន្ធគូថ,។
    4. យកកប្បាសដែលបានដាក់គ្រឿងក្រអូប(ហានូទ)រួចដាក់នៅតាមមាត់,រន្ធច្រមុះទាំងពីរ,ភ្នែកសងខាង,រន្ធត្រចៀកទាំងពីរនិងតាមគន្លាក់នៃអវយវៈដូចជាក្លៀក,ជង្គង់,រន្ធផ្ចិតជាដើម។
    5. ដាក់គ្រឿងក្រអូប(ហានូទ)នៅអវយវស៊ូជូត។
    6. ប្រើគ្រឿងក្រអូបពេញខ្លួនប្រាណ។
    7. ស៊ុណ្ណះប្រើគ្រឿងក្រអូបលាបសក់និងពុកចង្កា។
    8. យកចុងខាងឆ្វេងទាញទៅខាងស្តាំ,ហើយយកចុងខាងស្តាំទាញមកខាងឆ្វេង,ធ្វើរបៀបនេះសម្រាប់ជាន់ទីពីរនិងទីបីដូចទីមួយដែរ។
    9. កាហ្វាន់ខាងក្បាលនិងចុងជើង។
    10. ចុងកាហ្វាន់ផ្នែកខាងក្បាលវែងជាងចុងជើង។
Previous Post Next Post