-->
  គម្ពីរគួរអាន នឹង  ស៊ុណ្ណះណាពី

សូមស្វាគមន៍

ពេលវេលាជាមាសប្រាក់
ចំនេះជាទ្រព្យជាប់ប្រាណ
ចិត្តល្អជាទុន ចិត្តធ្ងន់ជាទ្រព្យ
ចំណេះដឹងគឺជាអំណាច
ចំនេះជាស្ពានចំលង

អ្នកដែលត្រូវងូតទឹកឲ្យសព

អ្នកអាទិភាពងូតទឹកអោយសព

១. អ្នកទី១ដែលត្រូវងូតទឹកអោយសព ⏩
២. ងូតទឹកអ្នកស្ហាហុីដ ⏩
៣. ងូតទឹកសពទារកដែលរលូត ⏩

អ្នកទី១ដែលត្រូវងូតទឹកម៉ាយិត

  1. សពជាបុរស
  2. មនុស្សដែលស័ក្តិសមបំផុតក្នុងការងូតទឹកអោយម៉ាយិតគឺអ្នកដែលទទួលការផ្តាំផ្ញើរបស់សពមុនពេលគាត់ស្លាប់។អ្នកបន្ទាប់មកទៀតគឺឪពុករបស់គាត់ហើយបន្ទាប់មកជីតារបស់គាត់និងបន្ទាប់មកគឺកូនប្រុសរបស់គាត់បហើយអ្នកន្ទាប់មកទៀតគឺអ្នកដែលជិតស្និទ្ធបំផុតនៃត្រកូលរបស់គាត់។ហើយបន្ទាប់មកគឺអ្នកដែលមានភាពស្មោះត្រង់ឬអ្នកស្រុកភូមិដែលជាខ្សែស្រឡាយគាត់។ ម៉ាស្ហាប់ហាណាហ្វី,អុីម៉ាំអុីបនូ-ពើស,អុីម៉ាំអុីបនូ-អ៊ូសៃមីន

  3. សពជាស្រ្តី
  4. សម្រាប់ករណីនេះអ៊ូឡាម៉ាកមានមតិពីរគឺ÷
    មតិទីមួយ:សម្រាប់ករណីម៉ាយិតនោះជាស្ត្រីភេទវិញអ្នកដែលមានស្និទ្ធអាទិភាពក្នុងការងូតទឹកម៉ាយិតអោយនាងជាងគេជាស្ត្រីដូចគ្នាហើយប្រសិនបើស្រ្តីនោះមានគួស្រាររៀបការរួចហើយនោះគឺត្រូវស្វាមុីរបស់នាង។(ត្រឹមត្រូវចំពោះម៉ាស្ហាប់ស្ហាហ្វីអុី
    មតិទីពីរ:សម្រាប់ករណីម៉ាយិតនោះជាស្ត្រីភេទវិញអ្នកដែលមានស្និទ្ធអាទិភាពក្នុងការងូតទឹកម៉ាយិតអោយនាងគឺស្វាមុីរបស់នាង។ម៉ាស្ហាប់_ម៉ាលីគី,និងមួយផ្នែកនៃអ៊ូឡាម៉ាកម៉ាស្ហាប់_ស្ហាហ្វីអុី។

    សពជាស្វាមីឬភរិយា

    សម្រាប់ករណីស្ត្រីជាភរិយាងូតទឹកម៉ាយិតអោយស្វាមុីនាងឬបុរសជាស្វាមុីងូតទឹកអោយភរិយាគាត់នៅពេលមាននរណាម្នាក់បានមរណភាពគឺត្រូវបានអនុញ្ញាតិ។ដោយមានការឯកភាពរបស់ម៉ាស្ហាប់ហ្វីកោះទាំង៣គឺម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី -សាឡាហ្វ,គណកម្មការហ៊ូកុម។
    ដោយសារតែគាត់ជាប្តីប្រពន្ធមួយគូដូច្នេះហើយទើបគេអនុញ្ញាតិឱ្យគាត់ងូតទឹកម៉ាយិតដៃគូរបស់គាត់ទៅវិញទៅមកដូចគ្នា។ហើយក្នុងអត្ថន័យគឺថាប្តីប្រពន្ធនីមួយៗធ្វើឱ្យគាត់មានការងាយស្រួលមើលផ្នែកឯកជនរបស់ដៃគូរគាត់មិនដូចអ្នកផ្សេងដ៏ទៃនោះទេ។គាត់អាចធ្វើការងូតទឹកឱ្យបានពេញលេញតាមដែលគាត់អាចធ្វើបានដោយក្តីស្រលាញ់និងក្តីមេត្តារវាងពួកគេ។
    អុីម៉ាំអុីបនូ-មុនហ្សៀរ៍,ត្រូវបានឯកភាពគ្នាទៅលើករណីដែលស្រ្តីងូតទឹកម៉ាយិតស្វាមុីនា។យោងទៅតាមការដែលអាពូប៉ាកើតបានងូតទឹកអោយអើសម៉ាកហើយនិងអាពូមូសាអ្នកងូតទឹកអោយជាប្រពន្ធរបស់គាត់។

    عن أسماء بنت عميس رضي الله عنها أن فاطمة رضي الله عنها أوصت أن يغسلها علي رضي الله عنه، الدارقطني

    មានន័យថា:អំពីអើសម៉ាកពិនតីអាមីស រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ ពិតណាស់ហ្វាតីម៉ះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ បានផ្តាំផ្ញើអោយ អាលី រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ ងូតទឹកម៉ាយិតនាង (ពេលនាងមរណ)។

    ស្ត្រីងូតទឹកម៉ាយិតកុមារា

    សម្រាប់ករណីដែលស្ត្រីងូតទឹកម៉ាយិតកុមារាឬបុរសងូតទឹកអោយម៉ាយិតកុមារីគឺត្រូវបានអនុញ្ញាតិអោយដូច។ប៉ុន្តែសម្រាប់ករណីនេះអ៊ូឡាម៉ាកមានការយោបល់ខុសគ្នាជំទាស់លើចំណុចអាយុកុមារដោយ÷
    ម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ស្ហាហ្វីអុី,ករណីកុមារនៅមិនទាន់ផ្តាច់ដោះ។ម្យ៉ាងវិញទៀតកុមារនៅតូចមិនទាន់ស្ថិតក្នុងហ៊ូកុមអាវរ៉ាត់ទេ។ ម៉ាស្ហាប់ម៉ាលីគី,អនុញ្ញាតិក្នុងករណីកុមារអាយុប្រហាក់ប្រែហលចន្លោះ៧ឆ្នាំ។
    ម៉ាស្ហាប់ហាំពើលី,ករណីកុមារអាយុកក្រោម៧ឆ្នាំ។
    អុីម៉ាំអុីបនូ-មុនហ្សៀរ៍ថា:គេបានឯកភាពដោយអនុញ្ញាតិអោយស្រ្តីងូតទឹកម៉ាយិតកុមារា។(អាល់អិចម៉ាក 44)
    អុីម៉ាំអុីបនូ-គូទើម៉ះថា:សម្រាប់ករណីស្រ្តីងូតទឹកអោយម៉ាយិតកុមារាគឺមិនមានការជំទាស់ទេ។(អាល់មួកនី 2/392)។

    ចំពោះករណីម៉ាយិត(ប្រុសធ្វើស្រីឬស្រីធ្វើប្រុស)គឺមិនមាននរណាងូតទឹកមាននេះទេគឺត្រូវម៉ាយ៉ាំមុំទាំងពីរ។ដោយមានការឯកភាពរបស់ម៉ាស្ហាប់ហ្វីកោះទាំង៤គឺម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

    ៥. កាហ្វៀរងូតទឹកឲ្យសពឥស្លាម

    នៅពេលអ្នកមូស្លីមរណភាពប្រិនបើមិនមានបុរស់ងូតទឹកអោយទេគឺក្រុមស្រ្តីត្រូវងូតទឹកអោយដោយមិនអនុញ្ញាតិអោយអ្នកកាហ្វៀ៍ងូតទឹកម៉ាយ៉ិតនោះទេទេព្រោះការងូតទឹកម៉ាយិតជាផ្នែកមួយនៃអុីពើដាត់។គឺម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

Previous Post Next Post