-->
  គម្ពីរគួរអាន នឹង  ស៊ុណ្ណះណាពី

សូមស្វាគមន៍

ពេលវេលាជាមាសប្រាក់
ចំនេះជាទ្រព្យជាប់ប្រាណ
ចិត្តល្អជាទុន ចិត្តធ្ងន់ជាទ្រព្យ
ចំណេះដឹងគឺជាអំណាច
ចំនេះជាស្ពានចំលង

ប្រការស៊ូណាត់ពេលដង្ហើមចុងក្រោយ

ស៊ូណាត់ពេលដង្ហើមចុងក្រោយ

១. បែរមុខតំរង់ទិសគីបឡាត់
២. ផ្តល់អោយផឹកទឹក
៣. សូត្រស៊ូរ៉ោះយ៉ាសុីន
៤. តាល់គីន អ្នកជិតស្លាប់
១ បែរមុខតំរង់ទិសគីបឡាត់

ការបែរមុខតំរង់ទិសគីបឡាត់ គឺសំដៅទៅលើការបែរតំរង់ទិសដៅដែលអ្នកឥស្លាមតំរង់ទៅពេលសំពះយ៉ាំង ហើយនៅពេលជិតស្លាប់មកដល់ហើយការបែរមុខតំរង់គីបឡាត់ ក្រោយពីស្លាប់រួចមិនមានក្នុងស៊ុណ្ណះទេ ដូច្នេះមិនទាមទាចាំបាច់ត្រូវបែរនោះទេ ក្នុងនោះមានសាសនាវិទូដូចជា: ម៉ាស្ហាប់ ម៉ាលីគីមួយចំនួននៃអ៊ូឡាម៉ាកសាឡាហ្វ អុីម៉ាំ អាល់ពានី។ល។

قال رسول الله صلى الله عليه وسلم: … الْبَيْتِ الحَرَامِ قِبلْتَِكُم أَحْيَاءً وَأَمْوَاتًا"   أخرجه أبو داود (2875)، والنسائي (4012)

មានន័យថា:   កាត់ព្ហះគឺជាគីបឡាត់របស់អ្នកទាំងអស់គ្នា ពេលនៅមានជីវិតរស់ឬពេលស្លាប់។ ពេលស្លាប់អត្ថន័យសំដៅដល់ពេលជិតស្លាប់ និងពេលដែលគេកប់ក្នុងទីផ្នូរគឺស៊ូណាត់ត្រូវតំរង់ទិសគីបឡាត់។ ដោយ:អាពូដាវូត និងអាន់ណាសាអុី

២ ផ្តល់អោយផឹកទឹក

ការផ្តល់ទឹកអោយផឹកចំពោះអ្នកជិតស្លាប់ ជាប្រការមូសតាហាប់ព្រោះវាអាចធ្វើអោយគាត់មានភាពងាយស្រួល ក្នុងការសូត្រស្ហាហាដះ។ អុីម៉ាំអុីបនូ-ហាជើរ:បាននិយាយថា: ចូរផ្តល់ទឹកទោះបីជាបន្តិចបន្តួចក្តី ទោះបីពេលខ្លះអ្នកជំងឺ មិនអាចនិយាយបានក៏ដោយ បើយើងដឹងថាគាត់ត្រូវការគឺត្រូវផ្តល់ទឹកអោយគាត់ ប្រសិនបើគាត់បានផ្តល់សញ្ញា ដែលបញ្ជាក់ប្រាប់ថាគាត់ត្រូវការផឹកទឹក។

៣ សូត្រស៊ូរ៉ោះយ៉ាសុីន
‏عَنْ ‏ ‏مَعْقِلِ بْنِ يَسَارٍ, ‏ ‏قَالَ: ‏ ‏قَالَ النَّبِيُّ ‏ ‏صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ: ‏ ‏اقْرَءُوا ‏ ‏يس ‏ ‏عَلَى مَوْتَاكُمْ. أَخْرَجَهُ النَّسَائِيُّ وَابْن مَاجَهْ

មានន័យថា:   អំពី ម៉ាក់គីល ពិន យ៉ាសៀរ៍ បាននិយាយថា: ណាពី សល់លុលឡោះ អាឡៃហុីវ៉ាសាល់ឡាំ បានមានប្រសាសន៍ថា: ចូរពួកអ្នកសូត្ រស៊ូរ៉ោះយ៉ាសុីន នៅពេលក្នុងចំណោមអ្នកមានអ្នកស្លាប់។

៤ តាល់គីន អ្នកជិតស្លាប់

ការតាល់គីនស្ហាហាដះឬការបង្រៀនចំពោះអ្នកជិតស្លាប់អោយសូត្រកាលីម៉ះស្ហាហាដះ,គឺជាប្រការស៊ុណ្ណះដោយមានការឯកភាពគ្នានៃសាសនាវិទូផ្នែកហ្វីកោះទាំង៤គឺ ម៉ាស្ហាប់ ហាណាហ្វី ម៉ាស្ហាប់ ម៉ាលីគី ម៉ាស្ហាប់ ស្ហាហ្វីអុី ម៉ាស្ហាប់ ហាំពើលី អុីម៉ាំអាន់ណាវ៉ាវីគាល់គីនស្ហាហាដះចំពោះអ្នកជិតស្លាប់គឺជាប្រការម៉ាន់ទូប(ស៊ូណាត់)ដោយមានការមូលមតិគ្នារបស់អ៊ូឡាម៉ា។ហើយវាម៉ាក្រូសប្រសិនបើយើងតាល់គីនដដែលៗច្រើនដង។យើងគប្បីតាល់គីនតែមួយដងបានហើយដើម្បីជៀសវាងធ្វើអោយគាត់មានការធុញទ្រាន់ហើយបែរជានិយាអ្វីផ្សេងផ្តេសផ្តាសនៅក្នុងចិត្ត។

عن أَبي سعيد الخُدْرِيِّ رضي اللَّه عنهُ قال : قال رسُولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم : لَقِّنُوا موْتَاكُمْ لا إِله إِلاَّ اللَّهُ   مسلم

មានន័យថា:  អំពីអាពូសាអ៊ីទ-អាល់ឃុទរី-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-និយាយថា:រ៉ស៊ូលុលឡោះសល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ,មានប្រសាសន៍ថា:"ចូរពួកអ្នកបង្រៀនអ្នកដែលជិតស្លាប់នៃពួកអ្នកអោយសូត្រថា:"ឡាអុីឡាហាអុីលលុលឡោះ"(គ្មានទេម្ចាស់ដែលត្រូវគគោរពសក្ការៈដ៏ត្រឹមត្រូវមានតែអល់ឡោះ) ។ មូស្លីម

ប្រុងប្រយ័ត្ន:ការតាល់គីនទៅចំពោះម៉ាយិតក្រោយពេលស្លាប់ឬបន្ទាប់ពីគូពូរ៍រួចគឺមិនមានក្នុងស្ហារ៉ក់ទេ។វាជាប្រការបង្កើតថ្មី(ពិតអះ)ហើយត្រូវបានហាមឃាត់ដាច់ខាត។

عن معاذِ بنِ جَبَلٍ رَضِيَ الله عنه، قال: قال رسولُ الله صلَّى الله عليه وسلَّم: مَن كان آخِرَ كلامِه لا إلهَ إلَّا اللهُ، دَخَل الجنَّةَ   رواه أبو داود ، وأحمد

មានន័យថា:   អំពីអ៊ុំមូ-សាល់ម៉ះ_រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ_បាននិយាយថា:រ៉ស៊ូលុលឡោះ-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ,បានមានប្រសាសន៍ថា:បុគ្គលណា ដែលពាក្យសំដីចុងក្រោយរបស់គាត់គឺកាលីម៉ះ ស្ហាហាដះ(គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវមានតែអល់ឡោះ)នឹងបានចូលឋានសួគ៌” អាពូដាវូតនិងអះម៉ាត់

. ទៅចំណុចដំបូង
Previous Post Next Post