-->
  គម្ពីរគួរអាន នឹង  ស៊ុណ្ណះណាពី

សូមស្វាគមន៍

ពេលវេលាជាមាសប្រាក់
ចំនេះជាទ្រព្យជាប់ប្រាណ
ចិត្តល្អជាទុន ចិត្តធ្ងន់ជាទ្រព្យ
ចំណេះដឹងគឺជាអំណាច
ចំនេះជាស្ពានចំលង

ការសងបំណុលនិងបរិច្ចាគ

សងនូវបំណុលនិងការបរិច្ចាគ
  1. រួសរាន់ផ្តើមដើម្បីសងបំណុល
  2. អ្នកខ្លះគិតថាជីវិតដែលស្លាប់ទៅហើយគឺផុតទុក្ខហើយ,ប៉ុន្តែត្រូវដឹងថាព្រលឹងអ្នកដែលបានស្លាប់ទៅកំពុងហើយមិនទាន់បានសងបំណុលគេនោះពិតណាស់គេកំពុងតែរង់ចាំម្ចាស់បំណុលដើម្បីទូរទាត់។ហេតុនេះហើយយើងជាអ្នកនៅមានដង្ហើម,ជាកូន,ជាចៅគឺត្រូវគិតគូរដោះស្រាយសងបំណុលឬបំពេញបំណង(ណាស៊ើរ៍)ជូនគាត់ក្រោយពីគាត់ស្លាប់។

    عن أَبي هريرة رضي اللَّه عنه ، عن النبي صَلّى اللهُ عَلَيْهِ وسَلَّم قال : نَفْسُ المُؤْمِنِ مُعَلَّقَةٌ بِدَيْنِهِ حَتَّى يُقْضَي عَنْهُ

    មានន័យថា:អំពី_អាពូហ៊ូរ៉យរ៉ោះ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ_បាននិយាយថា:ខ្ញុំបានលឺណាពីមានប្រសាសន៍ថា"សពអ្នកមានជំនឿនៅផ្សារភ្ជាប់នឹងបំណុលរបស់គាត់រហូតដល់ពេលគេសងជំនួសគាត់"(អាត់តៀរមីត្ស៊ី)។

    ដូច្នេះដែរការសងបំណុលអ្នកស្លាប់ គឺជាកាតព្វកិច្ចចំពោះអ្នកទទួលមរតករបស់គាត់ ប្រសិនបើគាត់មានលុយ ព្រោះវាជាសិទ្ធិរបស់អ្នកជំពាក់បំណុល នៅក្នុងលុយរបស់អ្នកស្លាប់ ហើយគាត់មិនត្រូវបានរួចខ្លួន(ពីបំណុល)ទេ លើកលែងតែមានការសង។ ហើយអល់ឡោះបានបង្ហាញថា ទ្រព្យសម្បត្តិ គឺមិនត្រូវបានបែងចែក ក្នុងចំណោមអ្នកទទួលមរតកទេ លើកលែងតែបន្ទាប់ពីការ អនុវត្តឆន្ទៈ(វ៉ាសុីយ៉ាត់)របស់អ្នកស្លាប់ និងការដោះស្រាយបំណុលរបស់គាត់ ដែលជំពាក់គេ។
    *ចងចាំ:ក្នុងចំណោមទ្រព្យសម្បត្តិដែលគាត់ បានវ៉ាសុីយ៉ាត់គឺ អាចដកយកបានតែ៣០%នៃទ្រព្យប៉ុណ្ណោះ ហើយចំណែកនៅសល់ត្រូវបែងចែក។

    عائِشَةَ رَضيَ اللَّهُ عَنْهَا عَنِ النبي صَلّى اللهُ عَلَيْهِ وسَلَّم قَالَ: مَنْ مَاتَ وَعَلَيْهِ صَوْمٌ ، صَامَ عَنْهُ وَلِيُّهُ . متفقٌ عَلَيْهِ .

    មានន័យថា::អំពី អាអុីស្ហះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ បានរាយការណ៍ថា :ណាពីបានមានប្រសាសន៍ថា:"បុគ្គលណាដែលបានស្លាប់ ហើយនៅជំពាក់បួសនោះ ចូរអោយអ្នកដែលត្រូវជាវ៉ើលី(សាច់ញាតិដែលជាអាណាព្យាបាល)របស់គាត់ បួសជំនួសគាត់" (ដោយអាល់ពូខរី និងមូស្លីម)
    *ប្រការគួរចងចាំ:ហេតុនេះហើយមុននឹងស្លាប់ត្រលប់ទៅវិញយើងគួរតែទូរទាត់សងបំណុលដែលបានជំពាក់អោយបានដាច់ស្រេច។ មានការរាយការណ៍ថា:នៅថ្ងៃបរលោកអល់ឡោះ នឹងហៅម្ចាស់បំណុលនឹងកូនបំណុល អោយមកទូទាត់។ នៅថ្ងៃនោះបើយើងជំពាក់គេមិនទាន់បានសង អល់ឡោះនឹងកាត់ផលបុណ្យឬអំពើល្អរបស់យើង ប្រគល់អោយគេ ដើម្បីជាការទូរទាត់ ប្រសិនបើអស់អំពើល្អរបស់យើង ហើយនៅមិនទាន់សងគេគ្រប់ទៀតនោះ អល់ឡោះនឹងយកបាបកម្ម របស់ម្ចាស់បំណុល មកដាក់អោយកូនបំណុល ជាអ្នកទទួលទារុណកម្ម។

  3. រួសរាន់ផ្តើមក្នុងការបរិច្ចាគទាននិងវ៉ាស៊ីយ៉ាត់
  4. عَنْ عائِشَةَ رَضيَ اللَّهُ عَنْهَا أَنَّ رَجُلاً قال للنَّبيِّ صَلّى اللهُ عَلَيْهِ وسَلَّم إنَّ أُمِّي افتُلتَتْ نَفْسُهَا وَأُرَاهَا لو تَكَلَّمَتْ ، تَصَدَّقَتْ ، فَهَل لهَا من أَجْرٌ إن تصَدَّقْتُ عَنْهَا ؟ قال : « نَعَمْ ». متفقٌ عليه

    មានន័យថា: អំពីអាអុីស្ហះ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ និយាយថា: មានបុរសមាក់បានសួរនាពីថាៈ ពិតប្រាកដម្ដាយរបស់ខ្ញុំបានស្លាប់ភ្លាមៗហើយខ្ញុំគិតថា ប្រសិនបើគាត់អាចនិយាយបាន(នៅរស់) គាត់នឹងបរិច្ចាគទាន ហេតុនេះ ប្រសិនបើខ្ញុំបរិច្ចាគទានជំនួសគាត់ តើគាត់នឹងទទួលបានផលបុណ្យឬទេ? លោក(ណាពី)បានឆ្លើយថា:បាទ,បាន(ផលបុណ្យ) អាល់ពូខរី និងមូស្លីម។

ទៅចំណុចដំបូង
Previous Post Next Post