-->
  គម្ពីរគួរអាន នឹង  ស៊ុណ្ណះណាពី

សូមស្វាគមន៍

ពេលវេលាជាមាសប្រាក់
ចំនេះជាទ្រព្យជាប់ប្រាណ
ចិត្តល្អជាទុន ចិត្តធ្ងន់ជាទ្រព្យ
ចំណេះដឹងគឺជាអំណាច
ចំនេះជាស្ពានចំលង

សពត្រូវនិងមិនត្រូវងូតទឹក

សពដែលត្រូវនិងសពមិនត្រូវងូតទឹក

សាកសព ដែលបានស្លាប់ គឺមានរបៀបនិងមូលហេតុស្លាប់ខុសៗគ្នា ហេតុដូច្នេះហើយក្នុងសាសនាឥស្លាម ក៏បានបែងចែកសាកសពដែលយើងអាចងូតទឹកអោយនិងសាកសពមួយចំនួនដែលយើងមិនត្រូវងូតទឹកអោយទេ

១. អ្នកមូស្លីមងូតទឹកសពកាហ្វៀរ៍ ⏩
២. ងូតទឹកអ្នកស្ហាហុីដ ⏩
៣. ងូតទឹកសពទារកដែលរលូត ⏩

១. អ្នកមូស្លីមងូតទឹកសពកាហ្វៀរ៍

អ្នកមូស្លីមត្រូវបានហាមឃាត់មិនអនុញ្ញាតអោយងូតទឹកសពអ្នកកាហ្វៀរ៍នោះទេ។ដោយមានការឯកភាពរបស់ម៉ាស្ហាប់ហ្វីកោះទាំង៤គឺម៉ាស្ហាប់ហាណាហ្វីម៉ាស្ហាប់ម៉ាលីគីម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី។ ដោយអ្នកកាហ្វៀរ៍គឺជាណាជីស(ផ្នែកជំនឿរ)ហេតុនេះហើយទោះបីជាងូតទឹកអោយក៏នៅតែមិនជ្រះស្អាតដដែល។

وَلَا تُصَلِّ عَلَىٰ أَحَدٍ مِنْهُمْ مَاتَ أَبَدًا وَلَا تَقُمْ عَلَىٰ قَبْرِهِ ۖ سورة التوبة(84)

មានន័យថា: ហើយអ្នកមិនត្រូវសឡាតឱ្យអ្នកណាម្នាក់ក្នុងចំណោមពួកគេ(ពួកពុតត្បុត)ដែលបានស្លាប់ជាដាច់ខាតហើយអ្នកក៏មិនត្រូវឈរនៅលើផ្នូររបស់គេ(ដើម្បីសុំអភ័យទោសឱ្យគេ)ដែរ។

يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَوَلَّوْا قَوْمًا غَضِبَ اللَّهُ عَلَيْهِمْ الممتحنة(13)

មានន័យថា: ឱបណ្ដាអ្នកដែលមានជំនឿ!ចូរពួកអ្នកកុំយកក្រុមដែលអល់ឡោះខឹងសម្បាចំពោះពួកគេធ្វើជាមិត្ដភក្ដិឱ្យសោះ។

២. ងូតទឹកអ្នកស្ហាហុីដ
ងូតទឹកអ្នកស្ហាហុីដ ចំពោះម៉ាយិតដែលស្លាប់ស្ហាហុីដគឺបានចែកចេកជា២ប្រភេទគឺ÷
  1. ស្ហាហុីដ នៅសមរភូមិ
  2. សម្រាប់ម៉ាយិតដែលស្លាប់នៅសមរភូមិពេលធ្វើសង្រ្គាមប្រយុទ្ធនិងសត្រូវកាហ្វៀរ៍គឺមិនត្រូវងូតទឹកឬសឡាតអោយទេ។ដោយមានការឯកភាពរបស់ម៉ាស្ហាប់ហ្វីកោះទាំង៤គឺម៉ាស្ហាប់ហាណាហ្វី,ម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,ម៉ាស្ហាប់ហាំពើលី

    عن جابِرٍ رَضِيَ اللَّهُ عنه: أنَّ رسولَ اللهِ صلَّى الله عليه وسلَّم أَمَرَ في قتلى أُحُدٍ بِدَفْنِهم بدمائِهم، ولم يُصَلَّ عليهم ولم يُغَسَّلُوا. البخاري (1347).

    មានន័យថា: អំពីជើពៀរ៍ រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ, ពិតណាស់រ៉ស៊ូលុលឡោះ សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ នៅពេលសង្រ្គាមនៅអ៊ូហ៊ុដ បានប្រើអោយបញ្ចុះសពបណ្តាសហាព្ហាត់ទាំង(ប្រឡាក់)ឈាមគឺមិនបានងូតទឹកអោយម៉ាយិតហើយក៏មិនសឡាតម៉ាយិតដែរ។

  3. ស្ហាហុីដដោយមិនមែនធ្វើសង្រ្គាម
    • ស្លាប់ដោយអយុត្តិធម៌
    • សម្រាប់ម៉ាយិតដែលត្រូវគេសម្លាប់ដោយអយុត្តិធម៌គឺត្រូវងូតទឹកម៉ាយិត។ដោយម៉ាស្ហាប់ម៉ាលីគី,ម៉ាស្ហាប់ស្ហាហ្វីអុី,អុីម៉ាំអុីបនូ-ពើស,អុីម៉ាំអុីបនូ-អ៊ូសៃមីន

      عن أنسٍ رَضِيَ الله عنه، أنَّ النبيَّ صلَّى الله عليه وسلَّم صعِدَ أُحُدًا، وأبو بكرٍ وعُمَرُ وعُثمانُ، فَرَجَفَ بهم، فقال: اثبُتْ أُحُدُ؛ فإنَّما عليكَ نبيٌّ، وصِدِّيقٌ، وشَهيدانِ. البخاري (3675).

      មានន័យថា: អំពីអាណើស,ទីយ៉ល់ឡហ៊ូអាន់ហ៊ូ,ពិតណាស់រ៉ស៊ូលុលឡោះសល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ,បានឡើងភ្នំអ៊ូហុដ,ជាមួយអាពូប៉ាកើត,អ៊ូម៉ើរ៍,អូស្មាន,ខណៈនោះភ្នំបានរញ្ជួយ។ណាពីបានមានប្រសាសន៍ថា:ពិតណាស់អ្នកដែលនៅលើឯងនេះគឺមានណាពី,អ្នកសិត្ទីក(ស្មោះត្រង់)និងអ្នកស្ហាហុីដ២នាក់។

    • ស្ហាហុីដ ដោយមិនត្រូវគេសម្លាប់

សម្រាប់ម៉ាយិតដែលស្លាប់ស្ហាហុីដដោយមិនត្រូវគេសម្លាប់គឺត្រូវងូតទឹកម៉ាយិតអុីម៉ាំ_អុីបនូ-គូទើម៉ះថា:ករណីសពអ្នកស្លាប់ស្ហាហ៊ីដដោយមិនត្រូវគេសម្លាប់ដូចជា÷រោគពិស,ជំងឺក្នុងពោះ,លង់ទឹក,ភ្លើងឆេះ,ពិតណាស់គឺត្រូវងូតទឹកនិងសឡាតម៉ាយិត។
អុីម៉ាំ_អាន់ណាវ៉ាវីថា:ករណីអ្នកស្លាប់ស្ហាហ៊ីដដោយមិនបានធ្វើសង្រ្គាមជាមួយកាហ្វៀរ៍ដូចជា÷រោគពិស,ជំងឺក្នុងពោះ,ពេលសម្រាលកូន,លង់ទឹក,ភ្លើងឆេះ,ឬមួយស្ហាហុីដដោយប្រការណាមួយក្រៅពីសង្រ្គាមពិតណាស់គឺត្រូវងូតទឹកនិងសឡាតម៉ាយិតដោយមិនមានការជំទាស់។
អុីម៉ាំ_អាល់ស្ហាវកានីថា:ទាំងនេះគឺត្រូវបានគេរាប់បញ្ចូលក្នុងការស្លាប់ស្ហាហុីដ÷រោគពិស,ជំងឺក្នុងពោះ,ពេលសម្រាលកូន,លង់ទឹក,ភ្លើងឆេះ,..ជាដើមគឺពិតណាស់គឺត្រូវងូតទឹកនិងសឡាតម៉ាយិត។

عنْ أبي هُرَيْرةَ ، رضي اللَّه عَنْه ، قالَ : قالَ رَسُولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم : الشُّهَدَاءُ خَمسَةٌ : المَطعُونُ ، وَالمبْطُونُ ، والغَرِيقُ ، وَصَاحبُ الهَدْم وَالشَّهيدُ في سبيل اللَّه . متفقٌ عليهِ

មានន័យថា: អំពីអាពូហ៊ូរ៉យរ៉ោះ,រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ:និយាយថាៈរ៉ស៊ូលុលឡោះ,សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ,បានមានប្រសាសន៍ថា:ពួកអ្នកពលី(ស្សាហ៊ីទ)មានប្រាំប្រភេទគឺអ្នកស្លាប់ដោយសាររោគពិសអ្នកដែលស្លាប់ដោយសារជំងឺក្នុងពោះអ្នកដែលស្លាប់ដោយសារលង់ទឹកអ្នកស្លាប់ដោយសារការបំផ្លិចបំផ្លាញនិងអ្នកស្លាប់នៅក្នុងការតស៊ូក្នុងផ្លូវអល់ឡោះ"(រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)។

៣. ហ៊ូកុមងូតទឹកម៉ាយិតរលូត
  1. រលូតដោយមានសម្រែក
  2. ករណីពេលទារករលូតហើយមានសម្រែកលឺឬមានចលនាអវយវៈគឺត្រូវងូតទឹកអោយម៉ាយិតទារកនោះ។សបញ្ជាក់អោយឃើញថា:កាលណាលមានលឺសម្រែកគឺនៅមានជីវិត។
    អុីម៉ាំ_អាល់-ម៉ាវ៉ើរ៍ទីថា:ដោយលក្ខណៈពីរយ៉ាងគឺមានសម្រែកទារកឬពេលរលូតមកបានស្លាប់រួចប្រសិនបើមានសម្រែកត្រូវងូតទឹក,កាហ្វាន់,សឡាតនិងបញ្ចុះសព។
    អុីម៉ាំ_អាល់ស្ហាវកានីថា:ករណីនៅពេលទារករលូតមកដោយបង្ហាញនូវលក្ខណៈថាមានជីវិតដូចជា:សម្រែកយំឬមានចលនារបស់អវយវៈណាមួយពិតណាស់ត្រូវងូតទឹកអោយម៉ាយិតនោះ។
    អុីម៉ាំ_អុីបនូ-គូទើម៉ះថា:ប្រសិនបើមានជីវិតពេលរលូតមកនោះគឺមានសម្រែកហើយត្រូវងូតទឹកម៉ាយិត។

  3. រលូតដោយគ្មានសម្រែក
    • រលូតដោយគ្មានសម្រែកអាយុក្រោម៤ខែ
    • ទារកដែលកើតមកមិនមានសម្រែកហើយអាយុក្រោម៤ខែគឺមិនងូតទឹកម៉ាយិតទេ។ម៉ាស្ហាប់ម៉ាលីគីម៉ាស្ហាប់ស្ហាហ្វីអុីម៉ាស្ហាប់ហាំពើលី។សម្រាប់ម៉ាស្ហាប់ហាណាហ្វី:គឺអាចជ្រើសរើសរវាងងូតទឹកម៉ាយិតនិងមិនងូតក៏បាន។មូលហេតុដោយសារតែការបង្កកំណើតទើបតែមានរយៈពេលក្រោម៤ខែគឺមិនទាន់មានជីវិតទេព្រោះព្រលឹងត្រូវបានដាក់បញ្ចូលនៅក្រោយរយៈពេល៤ខែ។

    • រលូតដោយគ្មានសម្រែកអាយុចាប់ពី៤ខែឡើង

    ទារកដែលរលូតមកមិនមានសម្រែកអាយុចាប់ពី៤ខែឡើងគឺត្រូវងូតទឹកម៉ាយិតទេ។ម៉ាស្ហាប់ស្ហាហ្វីអុីម៉ាស្ហាប់ហាំពើលី។ដោយយោងទៅតាមហាទីសណាពី÷

    عن ابنِ مسعودٍ ، رضي اللَّه عنه ، قال : حدثنا رسولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم ، وهو الصَّادِقُ المصدوقُ : « إِنَّ أَحَدَكُمْ يُجْمَعُ خَلْقُهُ في بَطْن أُمِّهِ أَرْبَعِينَ يَوْماً نُطْفَةً ، ثُمَّ يَكُونُ عَلَقَةً مِثْلَ ذلِكَ ، ثُمَّ يَكُونُ مُضْغَةً مثْلَ ذلِكَ ، ثُمَّ يُرْسَلُ المَلَكُ ، فَيَنْفُخُ فِيهِ الرَّوحَ ،… » متفقٌ عليه

    មានន័យថា: អំពីអ៊ីបនូម៉ាស្អ៊ូទ_រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ_បាននិយាថា:រ៉ស៊ូលុលឡោះដែលជាអ្នកត្រឹមត្រូវហើយត្រូវបានគេជឿជាក់បានមានប្រសាសន៍ប្រាប់ពួកយើងថា:ពិតប្រាកដអ្នកគ្រប់គ្នាត្រូវបានគេប្រមូលផ្ដុំកំណើតនៅក្នុងផ្ទៃម្ដាយរយៈពេល៤០ថ្ងៃ(ដំបូង)ជាតំណក់ទឹកកាម៤០ថ្ងៃបន្ទាប់មកក្លាយជាដុំឈាម៤០ថ្ងៃបន្ទាប់មកទៀតក្លាយជាដុំសាច់។(អាល់ពូខរី និងមូស្លីម)

Previous Post Next Post